អង្គការGavi សរសើរកម្ពុជាចាក់វ៉ាក់សាំងនៅរក្សាអត្រាគ្របដណ្តប់បានកម្រិតខ្ពស់ លោកស្រីវេជ្ជបណ្ឌិត Sania Nishatar នាយកប្រតិបត្តិអង្គការ Gaviបានកោតសរសើរប្រទេសកម្ពុជាដែលបានចាក់វ៉ាក់សាំងជាប្រចាំ នៅរក្សាអត្រាគ្របដណ្តប់បានកម្រិតខ្ពស់ទោះជាក្នុងអំឡុងពេលនៃការផ្ទុះរាលដាលនៃជំងឺកូវីដ-១៩ដោយលោកស្រីបានបញ្ជាក់ថាអង្គការGaviនឹងពង្រឹងពង្រីកគាំទ្រកម្ពុជាក្នុងកម្មវិធីចាក់ថ្នាំបង្ការនាពេលអនាគតជាបន្តទៀត។ ការកោតសរសើរនាយកប្រតិបត្តិអង្គការ Gaviនេះបានធ្វើឡើងកាលពីថ្ងៃទី៨សីហានៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលក្នុងអំឡុងពេលបំពេញបេសកកម្មចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៦នៅប្រទេសឡាវ៕


Comments

Leave a Reply

Your email address will not be published. Required fields are marked *