កងទ័ពប្តេជ្ញាការពារផលប្រយោជន៍ជាតិ និងប្រឆាំងចំពោះក្រុមប៉ុនប៉ងផ្តួល​រំលំរាជរដ្ឋាភិបាលស្របច្បាប់

នាយទាហាន និងពលទាហាននៃកងពលតូចលេខ៧០ បានប្តេជ្ញាការពារផលប្រយោជន៍ជាតិ និងប្រឆាំងដាច់ខាតចំពោះក្រុមប៉ុនប៉ងបះបោរផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។

ស្របពេលប៉ុន្មានថ្ងៃនេះ មានក្រសួង-ស្ថាប័ន និងបណ្តាអង្គភាពកងទ័ព​នានា​បាន​ចេញ​ញត្តិ​ថ្កោល​ទោស និងប្រឆាំងដាច់ខាតក្រុមឧទ្ទាមក្រៅច្បាប់ ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំ​ដោយ​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កើតចេញពី​ការ​បោះឆ្នោត​ដែល​ប្រជាពលរដ្ឋគាំទ្រយ៉ាងលើសលប់។ ក្នុងនោះមាននាយទាហាន និងពលទាហាន​នៃ​កង​ពលតូចលេខ៧០ បានបង្ហាញការប្តេជ្ញា​ចិត្ត​ខ្ពស់​ដើម្បី​ប្រឆាំង​ចំពោះ​អំពើ​ខុស​ច្បាប់​របស់​ក្រុម​ប្រឆាំង សំដៅការពារសុខសន្តិភាព និងស្ថិរភាពជាតិ​ក្រោម​ការ​ដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់​ដែល​កើតចេញពីការបោះឆ្នោតដើម្បីសុវត្ថិភាព និងជីវភាពជូនប្រជាជន។

សូមជម្រាបថា ការចេញមកប្រកាសថ្កោលទោស និងប្រឆាំងដាច់ខាតក្រុមឧទ្ទាមក្រៅច្បាប់នេះ ធ្វើ​ឡើងបន្ទាប់ពីក្នុងរយៈពេលថ្មីៗនេះ ក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូចនៅក្រៅប្រទេស បាន​អំពាវ​នាវ និងបំផុសចលនាញុះញង់ឲ្យប្រជាពលរដ្ឋ និងកងកម្លាំង​ប្រដាប់​អាវុធ​ធ្វើ​ការ​បះបោរ​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល ក្នុងចេតនាបំបែកបំបាក់ និងបំផ្លិចបំផ្លាញប្រទេសកម្ពុជា ដែល​កំពុង​មាន​សន្តិភាព​ពេញលេញនិងការអភិវឌ្ឍ៕ អត្ថបទ សេក ឧត្តម ថត