លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះរដ្ឋបាលត្រួតពិនិត្យនៅតាមទីតាំងសណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល អគារ បុរីកីឡា និងវត្តអារាម សរុបបានចំនួន១៥ទីតាំង ដើម្បីពង្រឹងការងារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន នាយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ។