សមិទ្ធផលផ្លូវជាតិលេខ៧ ដែលបានស្ដារឡើងវិញ បាននិងកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងការដឹកជញ្ជូនទំនិញ ឬកសិផលគ្រប់ប្រភេទ។
គម្រោងស្ដារឡើងវិញផ្លូវជាតិលេខ៧នេះ ជាប្រភេទផ្លូវក្រាលកៅស៊ូAC មានប្រវែង ១៩៨,១០ គីឡូម៉ែត្រ ចាប់ពីចំណុចព្រំប្រទល់ខេត្តត្បូងឃ្មុំ-ក្រចេះ (ស្ពានជ្រីវ) និងបញ្ចប់ត្រង់ចំណុចព្រំ ប្រទល់ខេត្តក្រចេះ-ស្ទឹងត្រែង (អូរច្រឡង់)។
គម្រោងនេះបានចាប់ផ្ដើមស្ដារឡើងវិញចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងខែសីហា ឆ្នាំ២០២៤នេះ ខណៈបច្ចុប្បន្នសម្រេចការសាងសង់បាន ៩៧%ហើយ ។
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
Leave a Reply