លោកModi សន្ទនាតាមទូរស័ព្ទជាមួយលោក Putin អំពាវនាវឱ្យមានការចរចាសន្តិភាពនៅអ៊ុយក្រែន

នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានអំពាវនាវឱ្យមានកិច្ចចរចាសន្តិភាព ស្តីពីសង្គ្រាមនៅអ៊ុយក្រែន អំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។

រដ្ឋាភិបាលឥណ្ឌានិយាយថា លោក Modi បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសន្ទនា និងផ្នែកការទូត ដើម្បីទទួលបានដំណោះស្រាយដោយសន្តិវិធី ចំពោះជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន។

លោក Modi ក៏បានអំពាវនាវឱ្យមានការចូលរួមដោយស្មោះស្ម័ក្រ និងជាក់ស្តែងពី «ភាគីពាក់ព័ន្ធទាំងអស់» រួមមានរុស្ស៊ី និងអ៊ុយក្រែន។ លោក បានសន្យាពីការគាំទ្ររបស់ប្រទេសឥណ្ឌាចំពោះរឿងនេះ។ លោក Modi បានធ្វើទស្សនកិច្ចនៅប្រទេសអ៊ុយក្រែន កាលពីថ្ងៃសុក្រសប្តាហ៍មុន ជាលើកដំបូងចាប់តាំងពីការចាប់ផ្តើមការឈ្លានពានរបស់រុស្ស៊ី។ លោក បានជួបប្រធានាធិបតី លោក Volodymyr Zelenskyy និងបានជំរុញឱ្យលោកស្វែងរកការចរចាសន្តិភាព។

ទន្ទឹមនឹងនេះ វិមានក្រឹមឡាំងនិយាយថា លោកPutin បានពន្យល់ទៅលោក Modi អំពីវិធីសាស្រ្តសំខាន់ៗរបស់រុស្ស៊ីក្នុងការដោះស្រាយជម្លោះ។

រដ្ឋបាលលោក Putin បាននិយាយដដែលៗថា រុស្ស៊ីពុំមានបំណងចរចាសន្តិភាពជាមួយទីក្រុងគីវ នោះទេ បន្ទាប់ពីការវាយប្រហារឆ្លងព្រំដែនរបស់អ៊ុយក្រែន ទៅលើតំបន់ Kursk ភាគខាងលិចប្រទេសរុស្ស៊ី។

វាមិនទំនងជាមានការរំពឹងទុកណាមួយសម្រាប់ការមើលឃើញសញ្ញានៃការបញ្ចប់ការប្រយុទ្ធគ្នាឡើយ។


Comments

Leave a Reply

Your email address will not be published. Required fields are marked *