កូរ៉េខាងត្បូង នឹងពង្រីកការគាំទ្រដល់គម្រោងផ្សាយវិទ្យុរបស់ក្រុមស៊ីវិលសម្រាប់ប្រជាជនកូរ៉េខាងជើង

ក្រសួងបង្រួបបង្រួម បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកូរ៉េខាងត្បូង គ្រោងនឹងពង្រីកការគាំទ្ររបស់ខ្លួនសម្រាប់ការផ្សាយតាមវិទ្យុរបស់ក្រុមស៊ីវិលដែលផ្តោតលើប្រជាជនកូរ៉េខាងជើង ក្នុងគោលបំណងជួយពួកគេឲ្យទទួលបានព័ត៌មានពីខាងក្រៅ។

រដ្ឋាភិបាល គ្រោងនឹងបង្កើនការគាំទ្ររបស់ខ្លួនសម្រាប់ការផលិតមាតិកា និងការបណ្តុះបណ្តាលបុគ្គលិកសម្រាប់ការផ្សាយតាមវិទ្យុក្នុងវិស័យឯកជន ដែលជាផ្នែកមួយនៃផែនការបង្រួបបង្រួមថ្មីមួយ។

គំនិតផ្តួចផ្តើមនេះ គឺជាវិធានការសំខាន់មួយ ក្នុងចំណាមវិធានការសំខាន់ៗចំនួន ៧ ដែលលើកឡើងដោយលោកប្រធានាធិបតី យូន សុក យ៉ូល (Yoon Suk Yeol) ក្នុងអំឡុងពេលថ្លែងសុន្ទរកថា នៅពេលប្រារព្ធទិវាសេរីភាព កាលពីថ្ងៃទី ១៥ ខែសីហា ដើម្បីលើកកម្ពស់លំហូរចូលកាន់តែច្រើននៃព័ត៌មាន និង វប្បធម៌ខាងក្រៅ ទៅកាន់ប្រជាជនកូរ៉េខាងជើង។

ជាលទ្ធផល ការឧបត្ថម្ភធនរបស់រដ្ឋាភិបាលសម្រាប់អង្គការឯកជនដែលធ្វើការផ្សព្វផ្សាយតាមវិទ្យុ ផ្តោតទៅលើប្រជាជនកូរ៉េខាងជើង ត្រូវបានគេរំពឹងថា នឹងកើនឡើងយ៉ាងខ្លាំង នៅឆ្នាំ ក្រោយ។

ទោះបីយ៉ាងណាក៏ដោយ ក្រសួងមិនបានបញ្ជាក់ពីចំនួនថវិកានោះទេ។


Comments

Leave a Reply

Your email address will not be published. Required fields are marked *