ប្រទេសកុងហ្គោ បានដោះលែងអ្នកទោស៤២០នាក់ ក្នុងបំណងកាត់បន្ថយចំនួនអ្នកទោសដ៏ចង្អៀត

ពន្ធនាគារ Makala នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ជាកន្លែងដែលមនុស្សយ៉ាងហោចណាស់ ១២៩នាក់បានស្លាប់ ខណៈព្យាយាមរត់គេចខ្លួន បានដោះលែងអ្នកទោសចំនួន ៤២០នាក់ កាលពីខែកក្កដា ក្នុងគោលបំណងកាត់បន្ថយចំនួនអ្នកទោសច្រើនលើសកំណត់។

ពន្ធនាគារ Makala ដែលត្រូវបានគេស្គាល់ជាផ្លូវការថា មជ្ឈមណ្ឌល CPRK គឺជាពន្ធនាគារ ធំបំផុត និងចង្អៀតបំផុត របស់ប្រទេសកុងហ្គោ។

យោងតាមសកម្មជនសិទ្ធិពន្ធនាគារពន្ធនាគារ បាននិយាយថា ត្រូវបានសាងសង់ក្នុងឆ្នាំ១៩៥៧ ដើម្បីដាក់អ្នកទោសចំនួន១.៥០០នាក់។ ពន្ធនាការបានឃុំខ្លួនអ្នកទោសប្រហែល ១៥.០០០នាក់ នៅក្នុងខែកក្កដា ដោយភាគច្រើននៅក្នុងការឃុំខ្លួនបណ្តោះអាសន្នមុនការកាត់ទោស នៅក្នុងខែកក្កដា ឆ្នាំ២០២៤។

នៅក្នុងឃ្លីបវីដេអូ ដែលបានចែករំលែកនៅលើបណ្តាញផ្សព្វផ្សាយសង្គម ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ ទី២ កញ្ញា បានបង្ហាញឲ្យឃើញ បុរសមួយចំនួនស្រែកយំ ប្រមូលយកសាកសពអ្នកទោសដែលបានស្លាប់ក្នុងការប៉ុនប៉ងរត់គេចចេញពីពន្ធនាគារ ហើយបានដាក់ពួកគេចូលទៅក្នុងផ្នែកខាងក្រោយរថយន្ត។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកុងហ្គោ Shabani Lukoo បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ដែលបានបង្ហោះនៅលើបណ្តាញ X ថា «ការប៉ុនប៉ងរត់គេចខ្លួនដ៏ច្រើននៅពន្ធនាគារកណ្តាល Makala បណ្តាលឱ្យបាត់បង់ជីវិត និងការខូចខាតសម្ភារៈសំខាន់ៗជាច្រើន»។

មន្ត្រីពន្ធនាគារ បាននិយាយថា គ្មានអ្នកទោសណាម្នាក់ទទួលបានបានជោគជ័យ ក្នុងការរត់គេចនោះទេ ហើយអ្នកដែលព្យាយាមរត់គេចត្រូវបានសម្លាប់។ រដ្ឋាភិបាលកំពុងស៊ើបអង្កេតលើហេតុការណ៍នេះ។