រដ្ឋាភិបាលប្រទេសជប៉ុន និងកូរ៉េខាងត្បូង នឹងរៀបចំចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដែលនឹងអនុញ្ញាតឱ្យប្រទេសទាំងពីរធ្វើការរួមគ្នានៅពេលជម្លៀសពលរដ្ឋរបស់ពួកគេចេញពីប្រទេសទីបី ក្នុងអំឡុងពេលមានអាសន្ន។
នាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio គ្រោងនឹងទៅធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង និងជួបពិភាក្សាជាមួយប្រធានាធិបតី លោក Yoon Suk-yeol ដែលនេះនឹងជាការបន្តនៃ«ផ្នែកការទូតទៅវិញទៅមក»របស់ប្រទេសទាំងពី។ ដំណើរទស្សនកិច្ចរបស់លោក Kishida Fumio នឹងចាប់ផ្តើមនៅថ្ងៃសុក្រ។
ប្រភពព័ត៌មាននិយាយថា មេដឹកនាំទាំងពីរ គ្រោងនឹងចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ស្តីពីយន្តការសហប្រតិបត្តិការទ្វេភាគីសម្រាប់ភាពអាសន្ននៅក្នុងប្រទេសទីបី។ នេះជាលើកដំបូងហើយដែលប្រទេសជប៉ុន នឹងចុះហត្ថលេខាលើអនុស្សរណៈ ទាក់ទងទៅនឹងការជម្លៀសពលរដ្ឋខ្លួនពីប្រទេសទីបី។
ការជម្លៀសរួមគ្នា ធ្លាប់ត្រូវបានធ្វើឡើងនាពេលកន្លងទៅ។ នៅក្នុងករណីទាំងនោះ ប្រទេសនានា បានចែករំលែកយន្តហោះ និងយានយន្ត។
កាលពីឆ្នាំមុន ប្រទេសជប៉ុន និងកូរ៉េខាងត្បូង បានសហការគ្នានៅពេលដែលប្រទេសទាំងពីរ បានជម្លៀសពលរដ្ឋរបស់ពួកគេចេញពីប្រទេសស៊ូដង់ និងមជ្ឈិមបូព៌ា។
វាទំនងជាថាទីក្រុងតូក្យូ មានបំណងធ្វើឱ្យប្រសើរឡើងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីដោយបញ្ចប់ទៅក្នុងកិច្ចព្រមព្រៀងបែបនេះ។
Leave a Reply