ឆ្មាំល្បាតឆ្នេរប្រទេសអ៊ីតាលី បាននិយាយកាលពីថ្ងៃពុធថា មនុស្ស៧នាក់ ត្រូវបានជួយសង្គ្រោះហើយ ២១នាក់ផ្សេងទៀតនៅបាត់ខ្លួននៅសមុទ្រ បន្ទាប់ពីទូកមួយគ្រឿង ដែលពួកគេកំពុងធ្វើដំណើរ បានក្រឡាប់នៅកោះ Lampedusa ។
សេចក្តីថ្លែងការណ៍មួយបាននិយាយកាលពីថ្ងៃពុធថា អ្នកនៅរស់រានមានជីវិត ត្រូវបានគេស្រង់ចេញពីទូកដែលបានលិចពាក់កណ្តាលក្នុងសមុទ្រ មានចម្ងាយប្រហែល១០ម៉ាយ នៅភាគនិរតីកោះ Lampedusa ។
អ្នកនៅរស់រានមានជីវិត បានប្រាប់ក្រុមអ្នកជួយសង្គ្រោះថា ទូករបស់ពួកគេបានចេញដំណើរកាលពីថ្ងៃអាទិត្យ ពីប្រទេសលីប៊ី ហើយមនុស្ស២១នាក់ក្នុងចំណោម២៨នាក់នៅលើទូក រួមមានកុមារ៣នាក់ បានធ្លាក់ចូលទៅក្នុងសមុទ្រ អំឡុងពេលអាកាសធាតុមិនអំណោយផលខ្លាំង។
ជនភៀសខ្លួនដែលត្រូវបានជួយសង្គ្រោះ បានចុះពីលើនាវាសង្គ្រោះនៅ កោះLampedusa ហើយកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះជនភៀសខ្លួនដែលនៅបាត់ខ្លួន កំពុងបន្ត។
Leave a Reply