គិតត្រឹមម៉ោងប្រមាណ១២ ថ្ងៃត្រង់ថ្ងៃទី១៨ ខែកញ្ញានេះ ជំនន់ទឹកភ្លៀងហូរកាត់ផ្លូវល្បឿនលឿនព្រះសីហនុ-ភ្នំពេញ នៅត្រង់ចន្លោះគីឡូម៉ែត្រ K168 – K169 ស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានស្រកច្រើនហើយ។ ខណៈនេះ ក្រុមការងារក្រុមហ៊ុនផ្លូវល្បឿនលឿន ព្រះសីហនុ-ភ្នំពេញ បាន និងកំពុងកៀរភក់ លាងសម្អាតផ្លូវ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ឡើងវិញ។ នេះបើតាមលោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្ត។