ការស្ទង់មតិNew York Times៖ លោក Trump នាំមុខលោកស្រី Harrisក្នុងរដ្ឋប្រទាញប្រទង់គ្នាចំនួន៣

យោងតាមការស្ទង់មតិថ្មីដោយសារព័ត៌មាន New York Times និងគ្រឹះស្ថានអប់រំអាមេរិក Siena College អតីតប្រធានាធិបតីលោកDonald Trump នាំមុខលោកស្រីអនុប្រធានាធិបតី Kamala Harrisក្នុងរដ្ឋមានភាពប្រទាញប្រទង់គ្នាដ៏សំខាន់ចំនួនបីគឺ រដ្ឋ Arizona រដ្ឋ North Carolina និង រដ្ឋGeorgia ។

ការស្ទង់មតិដែលបានចេញផ្សាយកាលពីថ្ងៃចន្ទសប្ដាហ៍នេះ និងធ្វើឡើងចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី ២១ខែកញ្ញា បានស្ទង់មតិអ្នកបោះឆ្នោតចំនួន ៧១៣ នាក់នៅរដ្ឋ Arizona អ្នកបោះឆ្នោតចំនួន ៦៨២ នាក់នៅរដ្ឋGeorgia និង ៦៨២ នាក់នៅរដ្ឋ North Carolina ។ រដ្ឋនីមួយៗមានការខុសគ្នាចន្លោះពី៤ទៅ៥%។

អ្នកបោះឆ្នោតនៅក្នុងរដ្ឋទាំងបីបានសម្តែងការព្រួយបារម្ភអំពីសេដ្ឋកិច្ច សិទ្ធិរំលូតកូន បញ្ហាអន្តោប្រវេសន៍ និងទិសដៅរបស់ប្រទេសទាំងមូល។ បេក្ខជនទាំងពីរត្រូវបានមើលថាមិនមែនជាទីពេញចិត្តសម្រាប់អ្នកឆ្លើយសំណួរភាគច្រើន ដោយមាន ៥០% ពេញចិត្តលោក Trump និង ៥១% ចាត់ទុក លោកស្រី Harris ថាមិនមែនជាបុគ្គលដែលពួកគេចង់បាន។

នៅរដ្ឋ ណស ខារ៉ូឡាយណា ជារដ្ឋមួយដែលពុំបានបោះឆ្នោតឲ្យបេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យតាំងពីឆ្នាំ ២០០៨ ដោយការនាំមុខរបស់លោក Trump គឺ ៤៩% ទល់នឹង៤៧%សម្រាប់លោកស្រីHarris ប៉ុន្តែនៅរដ្ឋអារីហ្សូណា និងចចា ជារដ្ឋពីរដែលគាំទ្រតិចតួចសម្រាប់លោកប្រធានាធិបតី Joe Biden ក្នុងការបោះឆ្នោតឆ្នាំ ២០២០ ឥឡូវនេះ Trump កំពុងនាំមុខលោកស្រី Harris ដោយមតិគាំទ្រ ៥០% ទល់នឹង៤៥% សម្រាប់លោកស្រី Harris នៅរដ្ឋ Arizona ហើយនៅរដ្ឋ ចចា លោក Trump ទទួលបានការគាំទ្រ ៤៩ %លើសលោកស្រី Harris ដែលទទួលបាន ៤៥%ប៉ុណ្ណោះ៕