ក្រសួងសុខាភិបាលបន្តក្រើនរម្លឹកប្រជាពលរដ្ឋ ឱ្យបង្ការប្រុងប្រយ័ត្នសុខភាពនៅអំឡុងភ្ជុំបិណ្ឌ

ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក្រសួងសុខាភិបាល បានបន្តអំពាវនាវ និងក្រើនរំ លឹក​ដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្តប្រុង​ប្រយ័ត្ន​ប្រក​ប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​អនុវត្ត នូវវិធានការនានា ដើម្បីការពារសុខភាពផ្ទាល់ខ្លួន គ្រួសារ និងសហគមន៍ ពីការចម្លង​ជំងឺ​ផ្សេង​ៗ ​រួមទាំ ងការបង្ការ សុខភាពបណ្តាលមកពីការពុលចំណីអាហារ ពុលស្រា និងសុវត្ថិភាព​ពេល​ធ្វើដំណើរ ការបង្ការការចម្លងជំងឺផ្លូវដង្ហើម ជំងឺផ្តាសាយបក្សី ជំងឺកូវីដ-១៩ និងជំងឺឆ្លង​ផ្សេងៗ​ជាដើ​ម។

វិធីសាស្ត្របង្ការជំងឺឆ្លងផ្សេងៗ និងការពុលអាហារ​ចំណី​ដែល​បាន​ដាក់​ចេញ​ដោយ​ក្រសួង​សុខាភិបាល​នោះមានដូចជា បង្ការហានិភ័យនៃការពុលចំណីអាហារ និងពុលស្រា ដោយត្រូវ​ប្រកាន់​ខ្ជាប់​នូវការអនុវត្តន៍អនាម័យ និងចំណីអាហារដែលមានសុវត្ថិភាព ដោយត្រូវលាង​សម្អាត​ដៃ មុនចាប់កាន់ចំណីអាហា រ និងលាងឱ្យបានញឹកញាប់ ជាពិសេសបន្ទាប់ពីការប៉ះពាល់សត្វ បោច​សំអាតរោមសត្វបសុបក្សី ឬវត្ថុផ្សេងៗ ដែលអាចជាប្រភពចម្លងរោគ។ ទុកដាក់អាហារឆៅ និង​ឆ្អិនឱ្យនៅដាច់ដោយឡែកពីគ្នា ចម្អិនម្ហូ បអាហារឱ្យបានឆ្អិនល្អ។ មេតាណុល​មិន​មែន​ជា​មេ​ស្រា​ទេ កុំប្រើប្រាស់មេតាណុលផលិតស្រាស និងស្រាថ្នាំ បញ្ឈប់ជាដាច់ខាត នូវការលក់ដូរស្រាស ឬ​ស្រាថ្នាំ ដែលផលិត ឬបិត ឬលាយផ្សំមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដាច់​ខាត​មិន​ត្រូវ​ទិញ ឬពិសាស្រាស ឬស្រាថ្នាំ ដែលមានសារធាតុមេតាណុល ដែលបង្កគ្រោះថ្នាក់ខ្លាំងណាស់ និង​បណ្តាល​ឱ្យ​បាត់បង់អាយុជីវិត។

ជ្រើសរើសមធ្យោបាយធ្វើដំណើរមានសុវត្ថិភាព ជៀសវាងមធ្យោបាយ​ធ្វើ​ដំណើរ​ដែល​មាន​ផ្ទុក​មនុស្ស​​ច្រើន​ហួសហេតុ។ ប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍រាល់ពេលបើកបរ ដើម្បីជៀសវាង​គ្រោះ​ថ្នាក់ ដែលអាចកើតមានជាយថាហេតុ។

ត្រូវចៀសវាងការក្អក ឬកណ្តាស់ ដោយមិនមានការការពារដល់អ្នកដទៃ ដោយត្រូវខ្ទប់មាត់ ពាក់ម៉ាស់ ឬប្រើកន្សែងដៃ ឬប្រើផ្នត់កែងដៃ និងមិនត្រូវខាកស្តោះ ឬបន្ទោរបង់​ពាស​វាល​ពាស​កាល, កុំប៉ះពាល់ ឬ ទទួលទាន មាន់ទា ឈឺ ឬងាប់, ពាក់ស្រោមដៃ និងម៉ាស់ ឬយក​ក្រមា​ចង​បិត​ច្រមុះ មុនពេលចាប់កាន់មាន់ទាធ្វើម្ហូបអាហារ ស្រុះវាក្នុងទឹកពុះមុននឹងបោចសម្អាតរោម ត្រូវ​ប្រកាន់​ខ្ជាប់​នូវទម្លាប់រស់នៅស្អាត ធ្វើអនាម័យផ្ទះសម្បែង ផ្ទះមានពន្លឺចេញចូល ទុកដាក់របស់របរ សម្លៀកបំពាក់ទាំងនៅក្នុង និងក្រៅផ្ទះឱ្យមានសណ្តាប់ធ្នាប់ លុបបំបាត់ព្រៃស៊ុបទ្រុបជុំវិញផ្ទះ ដើម្បីកាត់បន្ថយជម្រកមូស ចៀសវាងការធ្វើដំ ណើរ ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ឬពិបាកដកដង្ហើម ឬមានបញ្ហាសុខភាព ហើយត្រូវទៅពិនិត្យព្យាបាលជំងឺឱ្យបានត្រឹមត្រូវ ករណីមានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗ លើសពី ៣៨អង្សាសេត្រូវប្រញា ប់នាំអ្នកជំងឺទៅពិនិត្យ និងព្យាបាលនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ហើយសូមកុំសាកល្បងព្យាបាលអ្នកជំងឺគ្រុនក្តៅខ្លាំងភ្លាមៗនេះដោយខ្លួនឯង ឬពន្យារពេលតាមដានព្យាបាលជំងឺនៅសេវាឯកជន ដែលមិនមានសមត្ថភាពព្យាបាលផ្នែកជំងឺគ្រុនឈាមនេះឱ្យសោះ៕ អត្ថបទ រដ្ឋា