លោក Biden ជំរុញឱ្យមានបទឈប់បាញ់នៅលីបង់ ខណៈមន្ត្រីអាមេរិកនិយាយថា ការវាយលុករបស់អ៊ីស្រាអែល អាចជិតមកដល់

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានអំពាវនាវឱ្យមានបទឈប់បាញ់​នៅក្នុង​ប្រទេសលីបង់ កាលពីថ្ងៃចន្ទ ប៉ុន្តែមន្ត្រីអាមេរិកម្នាក់បាននិយាយថា ការដាក់ពង្រាយ​កងទ័ព​អ៊ីស្រាអែល អាចនឹងមានការវាយលុកជើងគោកប្រឆាំងក្រុមសកម្មប្រយុទ្ធហេសបូឡា កើតមានឡើងក្នុងពេលឆាប់ៗនេះ។

ដោយត្រូវបានសួរអំពីរបាយការណ៍ដែលថាទាហានជើងគោករបស់អ៊ីស្រាអែល កំពុងត្រៀមខ្លួន ដើម្បី​រុលចូលទៅភាគខាងត្បូងប្រទេសលីបង់ លោក Biden បានប្រាប់អ្នកសារព័ត៌មានថា លោក មិនពិបាកដើម្បីបញ្ឈប់អ៊ីស្រាអែល នោះទេ។

ជំនួយការជាន់ខ្ពស់ជា​ច្រើនរូប បានគាំទ្រការអំពាវនាវរបស់លោក Biden ឱ្យមានបទឈប់​បាញ់​មួយ ដោយជំរុញឱ្យមានដំណោះស្រាយផ្នែកការទូតចំពោះអំពើហិង្សា ដើម្បីអនុញ្ញាតឱ្យជន​ភៀស​ខ្លួន​អ៊ីស្រាអែល និងលីបង់រាប់សែននាក់ដែលភៀសខ្លួន បានត្រឡប់ទៅលំនៅ​ឋានរបស់ពួកគេវិញ​នៅ​តា​មបណ្តោយព្រំដែន។

រដ្ឋមន្ត្រីការបរទេស លោក Antony Blinken បាននិយាយក្នុងសន្និសីទនៅក្រសួងការបរទេស ថា ទីក្រុងវ៉ាស៊ីនតោន នឹងបន្តធ្វើការជាមួយដៃគូ នៅក្នុងតំបន់ និងជុំវិញពិភពលោក ដើម្បីជំរុញដំណោះស្រាយផ្នែកការទូត។

ប៉ុន្តែមន្ត្រីអាមេរិកម្នាក់ បាននិយាយថា ការដាក់ទីតាំងកងទ័ពអ៊ីស្រាអែល ខណៈត្រូវបានសង្កេតឃើញដោយសហរដ្ឋអាមេរិក បានបង្ហាញថា ការវាយលុកជើងគោកចូលទៅក្នុងប្រទេសលីបង់ អាចនឹងកើតមានឡើងក្នុងពេលឆាប់ៗនេះ។


Comments

Leave a Reply

Your email address will not be published. Required fields are marked *