កម្មវិធី “ភ្ជុំបិណ្ឌ វេចនំជុំញាតិ” បានដើរតួជាវេទិកាមួយបន្ថែមទៀត សម្រាប់ញាតិមិត្តបងប្អូនប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជន បានឈ្វេងយល់ និងចូលរួមវេចនំអន្សម និងនំខ្មែរផ្សេងៗទៀត។ កម្មវិធីនេះ មិនត្រឹមតែជាការបង្កើនបរិយាយកាសនៃការជួបជុំប្រកបដោយ ស្នាមញញឹម មោទនភាព និង ក្ដីស្រលាញ់ប៉ុណ្ណោះទេ ថែមទាំងបានក្លាយជាវេទិកាសម្រាប់ចូលរួមបន្តថែរក្សាកេរដំណែលពីដូនតារបស់យើងតាមរយៈការស្វែងយល់ ប្រតិបត្តិ អភិរក្ស និងអភិវឌ្ឍ។


Comments

Leave a Reply

Your email address will not be published. Required fields are marked *