ឯកឧត្តម ស៊ុន ចាន់ថុល អញ្ជើញចូលរួមកិច្ចប្រជុំចង្អៀត ជាមួយប្រធាន និងជានាយកប្រតិបត្តិ នៃក្រុមប្រឹក្សាធុរកិច្ច អាម៉េរិក-អាស៊ាន

ស៊ីនតោនឌីស៊ី៖ កាលពីរសៀលថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០២៤ (ម៉ោងនៅក្នុងតំបន់) ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញមានជំនួបចង្អៀតជាមួយឯកឧត្តម Ted Osius ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន (US-ABC) ដើម្បីពិភាក្សាពិនិត្យអំពីលទ្ធភាពក្នុងការរួមគ្នាពង្រឹង និងពង្រីកការវិនិយោគឯកជនពីសហរដ្ឋអាម៉េរិកមកកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀត។

ក្នុងជំនួបពិភាក្សាការងារនាឱកាសនេះក៏មានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម កែវ ឈា ឯកអគ្គរាជកម្ពុជាប្រចាំសហរដ្ឋអាម៉េរិក និងតំណាងក្រុមហ៊ុន Delphos ដែលជាក្រុមហ៊ុនមានបទពិសោធន៍ជាង៣០ឆ្នាំ លើការផ្តល់សេវាកម្មប្រឹក្សាផ្នែកហិរញ្ញវត្ថុឈានមុខគេមួយផងដែរ៕