គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសរយៈពេល២៤ម៉ោងនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី០១ ខែតុលា-ម៉ោង ១៤៖០០ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤)បានកើតឡើងចំនួន ១៥លើក (យប់ ៨លើក) បណ្តាលójyមនុស្សស្លាប់ ១៧នាក់ (ស្រី ៣នាក់), រងរបួសសរុប ១៩នាក់(ស្រី ៦នាក់)ក្នុងនេះរងរបួសធ្ងន់ ១៤នាក់ (ស្រី ៤នាក់) និងរងរបួសស្រាល ៥នាក់ (ស្រី ២នាក់) និងមិនពាក់មួកសុវត្ថិភាព ២៦នាក់ (យប់ ១៤នាក់)។នេះបើយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ៥លើក (ស្លាប់ ៤នាក់, របួសធ្ងន់ ៤នាក់, របួសស្រាល ១នាក់), មិនគោរពសិទ្ធិ ២លើក (ស្លាប់ ១នាក់, របួសធ្ងន់ ៣នាក់, របួសស្រាល ១នាក់), មិនប្រកាន់ស្តាំ ៣លើក (ស្លាប់ ៧នាក់, របួសធ្ងន់ ២នាក់, របួសស្រាល ០នាក់), ប្រជែង ២លើក (ស្លាប់ ២នាក់, របួសធ្ងន់ ១នាក់, របួសស្រាល ១នាក់), បត់គ្រោះថ្នាក់ ២លើក (ស្លាប់ ១នាក់, របួសធ្ងន់ ៤នាក់, របួសស្រាល ១នាក់) និងកត្តាយាន ១លើក (ស្លាប់ ២នាក់, របួសធ្ងន់ ០នាក់, របួសស្រាល ១នាក់) ។
ខេត្តដែលមានចំនួនបានបង់ជីវិតច្រើនជាងគេដោយសារគ្រោះថ្នាក់ចរាចណ៍គឺខេត្តកំពង់ធំដែលមានចំនួនរហូត៥នាក់,របួស១នាក់។បន្ទាប់មកលំដាប់ទី២គឺខេត្តកំពង់ចាម ស្លាប់៤នាក់, របួស៣នាក់។ទី៣.ខេត្តព្រៃវែងស្លាប់២នាក់របួស១នាក់,ខេត្តកោះកុងស្លាប់២នាក់ របួស១នាក់៕
Leave a Reply