ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំកំពូល នៃកិច្ចសន្ទនាសហប្រតិបត្តិការអាស៊ី លើកទី៣ (3rd Asia Cooperation Dialogue- ACD) ក្រោមប្រធានបទ “ការទូតកីឡា”។ កិច្ចប្រជុំនេះមានការចូលរួមពីប្រមុខរដ្ឋ នៃប្រទេសជាសមាជិក ACD និងបានពិភាក្សាលើខ្លឹមសារសំខាន់ៗ នៃការទូតកីឡា និងទិសដៅរបស់ ACD ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរៀបចំព្រឹត្តិការណ៍កីឡា ព្រមទាំងការប្រើប្រាស់ថ្នាលកីឡា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ៕


Comments

Leave a Reply

Your email address will not be published. Required fields are marked *