WHO៖ បុគ្គលិកសុខាភិបាលរាប់សិបនាក់ ត្រូវបានសម្លាប់នៅលីបង់រយៈពេល២៤ម៉ោងកន្លងទៅនេះ

ប្រមុខអង្គការសុខភាពពិភពលោក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី៣ ខែតុលា ថា យ៉ាងហោចណាស់គ្រូពេទ្យសង្គ្រោះបឋមប្រចាំការចំនួន២៨នាក់ត្រូវបានសម្លាប់ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ នៅក្នុងប្រទេសលីបង់ ជាកន្លែងដែលអ៊ីស្រាអែលបានបើកការវាយលុកតាមអាកាស និងបានបញ្ជូនកងទ័ពទៅប្រយុទ្ធជាមួយក្រុមហេសបូឡា នៅក្នុងជម្លោះដែលកំពុងតែកើនឡើង។

អគ្គនាយក លោក Tedros Adhanom Ghebreyesus បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានតាមអ៊ីនធឺណិតថា «បុគ្គលិកសុខាភិបាលជាច្រើនអ្នកផ្សេងទៀត ពុំបានរាយការណ៍អំពីកាតព្វកិច្ច ហើយបានភៀសខ្លួនចេញពីតំបន់ដែលពួកគេត្រូវធ្វើការ ដោយសារតែការបាញ់ផ្លោង ។

លោកនិយាយថា ទីភ្នាក់ងារសុខភាពសកលនឹងមិនអាចដឹកជញ្ជូនការផ្គត់ផ្គង់វេជ្ជសាស្រ្តតាមផែនការទៅកាន់ប្រទេសលីបង់បានទេនៅថ្ងៃសុក្រនេះ ដោយសារតែការរឹតត្បិតជើងហោះហើរ។

តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសលីបង់ លោកវេជ្ជបណ្ឌិត Abdinasir Abubakar បាននិយាយក្នុងសន្និសីទសារព័ត៌មានថា បុគ្គលិកថែទាំសុខភាពទាំងអស់ដែលបានស្លាប់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ បានបំពេញកាតព្វកិច្ច ដោយបានជួយអ្នករងរបួសជាច្រើន។

ក្រសួងសុខាភិបាលរបស់ប្រទេស បាននិយាយថា មនុស្សសរុបជិត ២.០០០នាក់ត្រូវបានសម្លាប់ក្នុងនោះមានកុមារ១២៧នាក់ និង៩.៣៨៨៤នាក់បានរងរបួស ចាប់តាំងពីការចាប់ផ្តើមការវាយលុករបស់អ៊ីស្រាអែលលើប្រទេសលីបង់ ចាប់តាំងពីឆ្នាំមុន។

លោក Abubakar បាននិយាយថា មន្ទីរពេទ្យ បានជម្លៀសមនុស្ស ជាច្រើន។ លោកគិតថា អ្វីដែលលោកអាចនិយាយបាននៅពេលនេះ គឺសមត្ថភាពសម្រាប់ការគ្រប់គ្រងអ្នករងរបួសដ៏ច្រើន។


Comments

Leave a Reply

Your email address will not be published. Required fields are marked *