ក្រុមកីឡាម៉ូតូទឹកជម្រើសជាតិកម្ពុជា ដណ្ដើមបានមេដាយ ៤គ្រឿងបណ្ដោះអាសន្ន រួមមានមេដាយមាស ២ និងមេដាយប្រាក់ ២ នៃព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកពានរង្វាន់ពិភពលោក Water Jet World Series 2024 ជុំទី២ នៅសហរដ្ឋអាមេរិក គិតត្រឹមព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ នេះ (ពេលវេលានៅកម្ពុជា) ។ ម្ចាស់មេដាយខាងលើ រួមមានកីឡាករ សាលី ហ្វីលីន ឈ្នះមេដាយមាស ១ និងប្រាក់ ១, កៃ វ៉ាន់ស៊ីដែន ឈ្នះមេដាយមាស ១ និង ម៉ីន មូសស្ដាន ឈ្នះមេដាយប្រាក់ ១ ។
Leave a Reply