ព័ត៌មានរូបភាព៖ នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អមដំណើរដោយក្រុមការងារពាក់ព័ន្ធ បានអញ្ជើញបើកហឹបវិញ្ញាសា សម្រាប់ព្រឹកថ្ងៃទី២ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៨ តុលា ២០២៤ នៅមណ្ឌលប្រឡង វិទ្យាល័យ ជា ស៊ីម សាមគ្គី ដោយស្ថានភាពនៅមណ្ឌលប្រឡង មានរបៀបរៀបរយ និង បរិយាកាសស្ងប់ស្ងាត់ល្អហើយ គណៈមេប្រយោគគ្រប់រូប បាន និងកំពុងអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ និងការយកចិត្តទុកដាក់ខ្ពស់។
Leave a Reply