សិស្សានុសិស្សអាចចូលរៀននៅក្នុងអគារសិក្សាថ្មីនៃវិទ្យាល័យហេងសំរិនចកនៅក្នុងបវេសនាកាលថ្មី អគារសិក្សាថ្មី ដែលជាអគារបរិស្ថាន បានសាសង់ជិតរួចរាល់ជាស្ថាពរ សម្រាប់សិស្សានុសិស្ស ដែលអាចចូលរៀន បាននៅក្នុងបវេសនកាល ឆ្នាំសិក្សាថ្មីខាងមុខនេះ នៅវិទ្យាល័យ ហេងសំរិន ចក នៅក្នុងឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ នៅក្នុងឱកាសអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់អគារសិក្សាថ្មីនេះ នាថ្ងៃអង្គារ ទី០៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា អគារសិក្សាថ្មី នៅវិទ្យាល័យហេងសំរិនចក គ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរ នៅពេលឆាប់ៗខាងមុខនេះ ដើម្បីឆ្លើយតបនឹងបំណងប្រាថ្នារបស់ សិស្សានុសិស្សនៃវិទ្យាល័យ ហេង សំរិន ចក សម្រាប់ការសិក្សា ដើម្បីក្លាយជាយុវជន មានចំណេះដឹង ចំណេះធ្វើ មានគុណធម៌ ដើម្បីជាអ្នកបន្តវេនដ៏ល្អនាពេលអនាគត។ ដោយ ៖ ង៉ាន់ ទិត្យ

Post Views: 20
Leave a Reply