កីឡាករវ័យក្មេង សាលី ហ្វីលីន ដណ្ដើមបានមេដាយមាស ១គ្រឿងទៀត លើវិញ្ញាសា Amateur Runabout 1100 Limited នៃព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកពានរង្វាន់ពិភពលោក Water Jet World Series 2024 ជុំទី២ នៅសហរដ្ឋអាមេរិក គិតត្រឹមល្ងាចថ្ងៃទី០៩ ខែតុលា(ពេលវេលានៅអាមេរិក) ។ បច្ចុប្បន្ន ហ្វីលីន ដណ្ដើមបានមេដាយ ៣គ្រឿងម្នាក់ឯង (មាស ២ និងប្រាក់ ១) ។ វីរៈកីឡាករ សាលី អ៊ូមើត ប្រធានក្រុមម៉ូតូទឹកកម្ពុជា បានឲ្យដឹងថា បច្ចុប្បន្នកម្ពុជា ដណ្ដើមបានមេដាយ ៥គ្រឿងបណ្ដោះអាសន្ន (មាស ៣ និងប្រាក់ ២) ខណៈនៅសល់វិញ្ញាសាចំនួន ៥ទៀត ដែលក្រុមកីឡាករកម្ពុជា ត្រូវបន្ដប្រកួតប្រជែងមេដាយជូនជាតិ រហូតដល់ថ្ងៃទី១៣ ខែតុលាខាងមុខ ៕