សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា កាលពីយប់រំលងអាធ្រាត្យឈានចូលថ្ងៃទី១២ ខែតុលានេះ បានបញ្ជូនប្រតិភូ គ្រូបង្វឹក អាជ្ញាកណ្ដាល និងកីឡាករ-កីឡាការិនីចំនួន ១០នាក់ ចូលរួមការប្រកួតកីឡាយុទ្ធគុនចម្រុះលក្ខណៈបើកសេរី AMMA Manila Open 2024 នៅប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី១៤-១៦ ខែតុលា ឆ្នាំ២០២៤ ។ ព្រឹត្តិការណ៍នេះ រៀបចំដោយសហព័ន្ធកីឡាយុទ្ធគុនចម្រុះអាស៊ី ដោយមាន ២០ប្រទេសចូលរួម ខណៈអត្តពលិកចូលរួមបាន លុះត្រាជាប់ក្នុងចំណាត់ថ្នាក់ Top-8 ក្នុងការប្រកួតយុទ្ធគុនចម្រុះជើងឯក ឆ្នាំ២០២៤ នៅកម្ពុជា កាលពីខែកក្កដាកន្លងទៅ ហើយក្នុងមួយប្រទេស អនុញ្ញាតឲ្យកីឡាករ-កីឡាការិនីចូលរួមត្រឹម ៦នាក់ប៉ុណ្ណោះ ក្នុងនោះក៏មានកីឡាករ-កីឡាការិនីកម្ពុជា ៦នាក់ផងដែរ ។
Leave a Reply