កីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិប្រមាណ ៤០០០នាក់ នៅព្រឹកថ្ងៃទី១៣ ខែតុលានេះ បានចូលរួមព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run លើកទី២ នៅមុខសួនច្បារវត្តបទុមវតី ដែលប្រព្រឹត្តទៅ ក្រោមប្រធានបទ «រត់ដើម្បីអបអរសាទរដំណើរការអភិវឌ្ឍ ព្រែកជីកហ្វូណនតេជោ ព្រមទាំងលើកកម្ពស់ការយល់ដឹង និងទប់ស្កាល់ជំងឺមហារីកសុដន់» ។ កម្មវិធីរត់លក្ខណៈកម្សាន្ដ ដែលមានរត់ចម្ងាយ ១០គីឡូម៉ែត្រ, ៥គីឡូម៉ែត្រ និង ៣គីឡូម៉ែត្រនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC៕
Leave a Reply