ម្ចាស់ផ្ទះកម្ពុជា ឈរចំណាត់ថ្នាក់លេខ៤ នៃតារាងមេដាយ ក្រោយដណ្ដើមបានមេដាយសរុប ៤១គ្រឿង (មាស ៩ ប្រាក់ ៤ និងសំរឹទ្ធ ២៨) ក្នុងការប្រកួតកីឡាឃីកបុកស៊ីងជើងឯកអាស៊ី ឆ្នាំ២០២៤ នៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ ខណៈអូបេគីស្ថាន ឈរកំពូលតារាង ដណ្ដើមបានមេដាយសរុប ២៨គ្រឿង ក្នុងនោះមានមេដាយមាស ២០ ប្រាក់ ៥ និងសំរឹទ្ធ ៣ គ្រាដែលកាហ្សាក់ស្ថាន ឈរលេខ២ ឈ្នះមេដាយសរុប ៣៧គ្រឿង (មាស ១៨ ប្រាក់ ១២ និងសំរឹទ្ធ ៧) និងវៀតណាម ឈរលេខ៣ ឈ្នះមេដាយសរុប ៣២គ្រឿង (មាស ១០ ប្រាក់ ១១ និងសំរឹទ្ធ ១១) ។ រីឯអត្តពលិក ១០ប្រទេសទៀត ក៏ដណ្ដើមបានមេដាយមាសផងដែរ ។
Leave a Reply