មន្ត្រីសហភាពអ៉ឺរ៉ុប៖ សន្តិសុខរបស់សហភាពអឺរ៉ុបនឹងមានហានិភ័យ ប្រសិនបើអ៊ីស្រាអែលវាយប្រហាររោងចក្រនុយក្លេអ៊ែរ និងរោងចក្រប្រេងអ៊ីរ៉ង់

ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក ចូសេប បូរែល (Josep Borrell) បាននិយាយកាលពីថ្ងៃពុធថា ស្ថានភាពសន្តិសុខអឺរ៉ុបនឹងស្ថិតក្នុងគ្រោះថ្នាក់ពិតប្រាកដ ប្រសិនបើការវាយប្រហារសងសឹករវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ប៉ះពាល់ដល់រោងចក្រផលិតនុយក្លេអ៊ែរ និងប្រេង។

លោក បូរែល បាននិយាយក្នុងអំឡុងពេលថ្លែងសុន្ទរកថានៅឯសន្និសីទការពារជាតិ និងសន្តិសុខអឺរ៉ុបលើកទី៤ នៅទីក្រុងប្រ៊ុចសែលថា «សង្រ្គាមដែលបានចាប់ផ្តើមជាមួយនឹងការវាយប្រហារភេរវកម្មរបស់ក្រុមហាម៉ាស់ ដែលបន្តដោយការវាយប្រហាររបស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) កងកម្លាំងអ៊ីស្រាអែលប្រឆាំងនឹងតំបន់ហ្គាហ្សា និងបន្ទាប់មកលីបង់។ ឥឡូវនេះ ការសងសឹករវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល អាចឈានដល់កម្រិតជាក់លាក់មួយដែលពាក់ព័ន្ធនឹងរោងចក្រនុយក្លេអ៊ែរ រោងចក្រផលិតប្រេងនៅលើដីគោកក្នុងសង្គ្រាមនៅក្នុងប្រទេសលីបង់។ បន្ទាប់​មក ​ស្ថានភាព​សន្តិសុខ​នៅ​អឺរ៉ុប​នឹង​ពិត​ជា​មានគ្រោះ​ថ្នាក់»។

កាលពីថ្ងៃពុធ ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកបានរាយការណ៍ដោយដកស្រង់ប្រភពនានាថា ទីក្រុងវ៉ាស៊ីនតោនកំពុងរំពឹងថាអ៊ីស្រាអែលនឹងធ្វើការវាយប្រហារតបតទៅលើប្រទេសអ៊ីរ៉ង់មុនថ្ងៃបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់សហរដ្ឋអាមេរិក។

កាលពីថ្ងៃទី០១ ខែតុលា ប្រទេសអ៊ីរ៉ង់បានបើកការវាយប្រហារដោយគ្រាប់មីស៊ីលទ្រង់ទ្រាយធំទៅលើអ៊ីស្រាអែល ដោយបានហៅវាថាជាសកម្មភាពការពារខ្លួន។ យោធា​អ៊ីស្រាអែល​បាន​និយាយ​ថា គ្រាប់មីស៊ីល​ផ្លោង​ប្រហែល ១៨០គ្រាប់​ត្រូវ​បាន​បាញ់ចេញ ​ដែល​ភាគច្រើន​ត្រូវ​បាន​ស្ទាក់​