ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមយក្ស META (Facebook) ប្រកាសថា ខ្លួនកំពុងសាកល្បងមុខងារសម្គាល់មុខអ្នកប្រើប្រាស់ (Face Recognition) នៅលើ Facebook ម្តងទៀត ដើម្បីទប់ស្កាត់ការផ្សាយពាណិជ្ជកម្មបោកប្រាស់។ ក្រុមហ៊ុន Facebook ធ្លាប់បានបិទមុខងារសម្គាល់មុខ (Face Recognition) អស់រយៈពេល ៣ឆ្នាំមកហើយ ដោយអះអាងថា វាប៉ះពាល់ភាពឯកជន និងអត្តសញ្ញាណបុគ្គល។ ក្រុមហ៊ុននេះគ្រោងនឹងចាប់ផ្តើមម្ដងទៀត ការសាកល្បង ប្រើប្រាស់មុខងារសម្គាល់មុខ (Face Recognition)ចាប់ពីខែធ្នូ ឆ្នាំ២០២៤ នេះតទៅ លើកលែងតែ ចក្រភពអង់គ្លេស សហភាពអឺរ៉ុប កូរ៉េខាងត្បូង និងរដ្ឋតិចសាស់ និងរដ្ឋ Illinois សហរដ្ឋអាមេរិក ដែលមានប្រព័ន្ធច្បាប់តឹងរ៉ឹង លើឯកជនភាព។