លោក Blinken ជំរុញមេដឹកនាំអ៊ីស្រាអែលឲ្យមានបទឈប់បាញ់ដ៏សំខាន់ចុងក្រោយ នៅមុនការបោះឆ្នោតសហរដ្ឋអាមេរិក

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានជួបលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu កាលពីថ្ងៃអង្គារសប្ដាហ៍នេះក្នុងការជំរុញដ៏សំខាន់ដំបូងរបស់សហរដ្ឋអាមេរិកសម្រាប់បទឈប់បាញ់នៅមជ្ឈិមបូព៌ា ចាប់តាំងពីអ៊ីស្រាអែលបានសម្លាប់មេដឹកនាំក្រុមហាម៉ាសលោក Yahya Sinwar កាលពីសប្តាហ៍មុន និងការប៉ុនប៉ងចុងក្រោយមុនការបោះឆ្នោតប្រធានាធិបតីដែលអាចមានការប្រែប្រួលគោលនយោបាយរបស់សហរដ្ឋអាមេរិក។

លោក Blinkenចាប់ផ្តើមកិច្ចពិភាក្សាក្នុងប្រទេសអ៊ីស្រាអែល ខណៈក្រុមហេសបូឡា បានបាញ់រ៉ូកែតចូលទៅក្នុងទីក្រុង Tel Aviv និងHaifa ហើយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានវាយប្រហារផ្នែកខ្លះនៃតំបន់ជាយភាគខាងត្បូងនៃរដ្ឋធានីបេរូត រួមទាំងការវាយប្រហារតាមអាកាសដែលបណ្តាលឱ្យអគារកម្ពស់ច្រើនជាន់ដួលរលំទាំងស្រុង និងបានបញ្ជូនរលកថ្មីនៃការរត់ភៀសខ្លួនរបស់ប្រជាពលរដ្ឋ។

កិច្ចខិតខំប្រឹងប្រែងការទូតម្តងហើយម្តងទៀតបានបរាជ័យក្នុងការបញ្ចប់សង្គ្រាមដែលអូសបន្លាយរយៈពេលមួយឆ្នាំនៅក្នុងដែនដីប៉ាឡេស្ទីននៃតំបន់ហ្កាហ្សា និងការហៀរចេញនៃជម្លោះរវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ក្នុងប្រទេសលីបង់។

ក្នុងដំណើរលើកទី ១១ របស់ប្រមុខការទូតអាមេរិកទៅកាន់តំបន់នេះ ចាប់តាំងពីសង្រ្គាមហ្កាហ្សា បានផ្ទុះឡើង ប្រឈមបេសកកម្មដ៏គួរឱ្យភ័យខ្លាច។ក្រុមហេសបូឡា បាននិយាយកាលពីថ្ងៃអង្គារថា នឹងពុំមានការចចារទេ ខណៈការប្រយុទ្ធនៅតែបន្ត ហើយក្រុមនេះបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារដោយយានដ្រូនលើផ្ទះវិស្សមកាលរបស់លោក Netanyahu កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។

ទោះអាមេរិកនិយាយយ៉ាងណា គេបានមើលឃើញថាអ៊ីស្រាអែលពុំបានបង្ហាញពីសញ្ញានៃការដកថយយុទ្ធនាការយោធារបស់ខ្លួនទេ សូម្បីតែបន្ទាប់ពីការធ្វើឃាតមេដឹកនាំជាច្រើននៃសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ គឺក្រុមហាម៉ាស និងហេបូឡា ដែលបានបាត់បង់មេដឹកនាំដ៏មានឥទ្ធិពលរបស់ខ្លួន លោកHassan Nasrallah នៅក្នុងការវាយប្រហារតាមអាកាសកាលពីថ្ងៃទី ២៧ខែកញ្ញាក៏ដោយ៕


Comments

Leave a Reply

Your email address will not be published. Required fields are marked *