សមត្ថកិច្ច បានឱ្យដឹងថា វេលាម៉ោង ១២ និង១០នាទីយប់ ឈានចូលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤នេះ អគ្គិភ័យឆាបឆេះរោងចក្រមួយកន្លែងដែលស្ថិតនៅច្រកចូលខ្លោងទ្វារវត្តព្រៃស្ពឺ ផ្លូវជាតិលេខ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ គិតមកដល់ម៉ោង០៦ព្រឹកថ្ងៃដដែលនេះ សមត្ថកិច្ចអគ្គិភ័យនៅមិនទាន់គ្រប់គ្រងបានទាំងស្រុងនៅឡើយទេ។
ទោះយ៉ាងណាករណីនេះ អាជ្ញាធរ និងសមត្ថកិច្ចនៅមិនទាន់បានបញ្ជាក់ថា មានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់មនុស្សណាម្នាក់នៅឡើយទេ ជាក់ស្ដែងមានសមត្ថកិច្ចម្នាក់ទទួលរងរបួសជើង។ កម្លាំងអន្តរាគមន៍ពីក្រុមពន្លត់អគ្គិភ័យក៏បានចេញជួយជាបន្តបន្ទាប់ និងគ្រប់គ្រងស្ថានការណ៍បានប្រមាណ៧០ ទៅ៨០ភាគរយហើយ៕វ៉ាន់ដា
Leave a Reply