នាយនគរបាលអន្ដោប្រវេសន៍ច្រកទ្វារកំពង់ផែអន្ដរជាតិក្រុងព្រះសីហនុ បានឱ្យដឹងថា នាវាទេស ចរណ៍អន្តរជាតិមួយគ្រឿង ឈ្មោះ VIKING ORION សញ្ជាតិ NORWAY ផ្ទុកទេសចរបរទេសចម្រុះជាតិសាសន៍ជាងមួយពាន់នាក់ បានចូលចតនៅកំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ច នៅ ខេត្ដព្រះសីហនុ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែតុលានេះ ។
នាវាទេសចរណ៍មួយនេះ ផ្ទុកអ្នកដំណើរចម្រុះជាតិសាសន៍ ដោយធ្វើដំណើរមកពីប្រទេសវៀតណាម និងបន្តដំណើរទៅប្រទេសថៃ នៅរសៀលថ្ងៃទី៣០ ខែតុលា នេះ ។ នាវានេះ មានភ្ញៀវទេសចរចំនួន៨៦៩ ដែលមានជនជាតិអាមេរិក កាណាដា និងអូស្រ្ដាលី ច្រើនជាងគេ ។
ការចូលចតនាវាទេសចណ៍ បានផ្ដល់ឱកាសឱ្យភ្ញៀវទេសចរចម្រុះជាតិសាសន៍ទស្សនាពីវឌ្ឍនភាព ខេត្ដព្រះសីហនុ និងបានស្វែងយល់ពីវប្បធម៌រស់នៅរបស់ប្រជាពលរដ្ឋខ្មែរ និងធនធានធម្មជាតិដ៏សម្បូរបែប របស់ខេត្ដព្រះសីហនុ និងអាចឱ្យភ្ញៀវទេសចរបន្ដផ្សព្វផ្សាយពីខេត្ដព្រះសីហនុ ក៏ដូចជាប្រទេសកម្ពុជា ក្នុងការ ទាក់ទាញភ្ញៀវទេសចរ សម្រាប់លើកកម្ពស់វិស័យទេសចរណ៍។ ម្យ៉ាងវិញទៀត ការចូលចតនេះ បានផ្ដល់អត្ថ ប្រយោជន៍មួយចំនួនដល់ប្រជាពលរដ្ឋខេត្ដព្រះសីហនុ ដែលជាអ្នកលក់ផលិតទេសចរណ៍ ពិសេសអ្នករត់ តាក់ស៊ី ឬម៉ូតូកង់បី និងម៉ូតូឌុប ។ល៕
Leave a Reply