លោក Donald Trump ស្ថិតនៅក្រោមការរិះគន់ចំពោះការលើកឡើងឥតសំចៃសំដៅទៅលើអ្នកគាំទ្រ របស់លោកស្រី Kamala Harris កាលពីថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ខណៈបេក្ខជនទាំងពីរ បានប្រមូលផ្តុំអ្នកគាំទ្រ នៅក្នុងរដ្ឋដែលមានការប្រកួតប្រជែងខ្លាំង ក្នុងតំបន់ Rust Belt រយៈពេល៤ថ្ងៃ មុនការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ខណៈសហរដ្ឋអាមេរិកនឹងបោះឆ្នោតនៅថ្ងៃទី៥ ខែ វិច្ឆិកា ខាងមុខនេះ។
ប្រជាជនអាមេរិកជាង៦៨លាននាក់ បានបោះឆ្នោតរបស់ពួកគេរួចហើយនៅមុនថ្ងៃបោះឆ្នោត នៅថ្ងៃអង្គារ ខាងមុខនេះ។
ការបោះឆ្នោតប្រជាមតិ បង្ហាញថា លោក Trump និងលោកស្រី Harris ស្មើគ្នា ដោយជ័យជម្នះសម្រាប់ប្រជាប្រីយភាពអាស្រ័យលើថាតើនណា នឹងដណ្តើមបានជម្នះ នៅទូទាំងរដ្ឋចំនួន៧ រួមទាំងរដ្ឋ Wisconsin និងរដ្ឋ Michigan ។
បេក្ខជនក្នុងការបោះឆ្នោតប្រធានាធិបតីទាំងពីរ បានរៀបចំព្រឹត្តិការណ៍យុទ្ធនាការពេញមួយថ្ងៃ ដោយបញ្ចប់ការប្រមូលផ្តុំគ្នានៅក្នុងទីក្រុង Milwaukee ជាទីក្រុងធំបំផុតរបស់រដ្ឋ Wisconsin។
លោក Trump បានប្រាប់ហ្វូងមនុស្សដ៏អ៊ូអរនៅទីក្រុង Warren រដ្ឋ Michigan ថា «អ្វីៗគ្រប់យ៉ាងដែលយើងបានប្រយុទ្ធអស់រយៈពេល៤ឆ្នាំកន្លងទៅនេះ នឹងមកដល់ក្នុងរយៈពេល៣ថ្ងៃទៀតខាងមុខនេះ ។
Leave a Reply