ប្រជាពលរដ្ឋលីបង់ បានបង្ហាញមន្ទិលសង្ស័យរបស់ពួកគេចំពផលប៉ះពាល់ដ៏មានសក្តានុពលនៃការបោះឆ្នោតសហរដ្ឋអាមេរិក លើជម្លោះកំពុងកើតឡើងរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ។
កិច្ចខិតខំរបស់អាមេរិកក្នុងការបញ្ឈប់សង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា បានបរាជ័យ ក្រោយសហរដ្ឋអាមេរិកបានធ្វើសំណើរច្បាប់បទឈប់បាញ់មិនប្រាកដនិយម ហើយនិងការតវ៉ារបស់អ៊ីស្រាអែលថា ពួកគេមិនអាចអនុវត្តបទឈប់បាញ់ដោយផ្ទាល់បានឡើយ ដោយសារតែមនុស្សនិយាយតែពីរឿងការទូត ។
យោងតាមប្រភពនយោបាយលីបង់ជិតស្និតនឹងក្រុមហេសបូឡា មន្រ្តីការទូត ២រូប និងមនុស្សពាក់ព័ន្ធនឹងកិច្ចពិភាក្សា បានឲ្យដឹងថា ដោយគ្មានសំណើរអាចធ្វើការបាននៅលើតុ មុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកនៅថ្ងៃអង្គារសប្តាហ៍ក្រោយ សង្រ្គាមអាចនឹងបន្តរយៈពេលច្រើនខែទៀត ។
ខណៈពេលនោះដែរ ពលរដ្ឋលីបង់នៅទីក្រុងបេរូត បានចាត់ទុកការវាយប្រហារតាមច្រកអាកាសកាលពីពេលថ្មីៗរបស់អ៊ីស្រាអែល គឺជាមធ្យោបាយមួយដាក់សំពាធលើកិច្ចចរចាបទឈប់បាញ់ ដោយពួកគេព្រួយបារម្ភថា វាអាចនឹងប៉ះពាល់ជាអវិជ្ជមានដល់ដំណើរការស្វែងរកបទឈប់បាញ់ ។
កាលពីព្រឹកថ្ងៃសុក្រ អ៊ីស្រាអែលបានវាយប្រហារតាមច្រកអាកាសលើតំបន់ជាយក្រុងនៅភាគខាងត្បូងទីក្រុងបេរូត ក្រោយចេញការព្រមានឲ្យពលរដ្ឋជម្លៀសខ្លួន ។ យោធាអ៊ីស្រាអែល និយាយថា ពួកគេមានគោលដៅលើទីតាំងរបស់ក្រុមហេសបូឡា និងអចលនទ្រព្យរបស់ពួកគេ ។
ការវាយប្រហារទាំងអស់នេះ បានកើតមានឡើង បន្ទាប់ពីកិច្ចខិតខំផ្នែកការទូតសារជាថ្មី ប៉ុន្តែនៅមិនទាន់លេចចេញជាផ្លែផ្កាដឹកនាំដោយសហរដ្ឋអាមេរិក ក្នុងគោលបំណងទទួលបានបទឈប់បាញ់នៅតំបន់ហ្កាហ្សា និងប្រទេសលីបង់ ដើម្បីបញ្ឈប់ការបង្ហូរឈាមគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ហើយនិងក្រុមហេសបូឡា គាំទ្រដោយអ៊ីរ៉ង់ ៕
Leave a Reply