ប្រភពដដែលបានឲ្យដឹងទៀតថា លោក Netanyahu បាននិយាយនៅ ក្នុងសេចក្តីថ្លែងការណ៍មួយថា ការជឿទុកចិត្ត របស់លោកលើលោក Gallant បានរលាយបាត់ក្នុងប៉ុន្មានខែថ្មីៗនេះ ហើយរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល Katz នឹងជំនួសតំណែងលោក Gallantភ្លាមៗផងដែរ ។
គួរឲ្យដឹងដែរថាលោកGallant បានបង្ហោះនៅលើ ប្រព័ន្ធផ្សព្វផ្សាយសង្គមថា ៖ សន្តិសុខនៃរដ្ឋអ៊ីស្រាអែល នឹងនៅតែជាបេសកកម្ម នៃជីវិតរបស់ខ្ញុំជានិច្ច ខណៈដែល
ការបណ្តេញចេញនេះ បានបង្កើតឲ្យទៅ ជាមានការ តវ៉ានៅតាមដងផ្លូវនៃទីក្រុង Tel Aviv ហើយមេដឹកនាំគណបក្សប្រឆាំងនយោបាយបាន អំពាវនាវ ឱ្យមានបាតុកម្មជាសាធារណៈ កាន់តែធំជាងនេះផងដែរ។
ផ្ទាំងពាណិជ្ជកម្ម
លោកNetanyahu និង Gallant មានទំនាក់ទំនង ការងារដែលបែកបាក់គ្នា យូរមកហើយ ហើយកាលពីឆ្នាំមុន មានរបាយការណ៍ នៃហេតុការស្រែកដាក់គ្នា រវាងបុរសទាំងពីរអំពីយុទ្ធសាស្ត្រ សង្រ្គាមរបស់អ៊ីស្រាអែលផងដែរ។
ក្រុមអ្នកសង្កេតការណ៍កត់សម្គាល់ថា ការដកលោក Gallant ក៏កើតមានឡើងនៅពេលដែលលោក Netanyahu ស្ថិតនៅក្រោមសម្ពាធ របស់អ្នកនយោបាយស្តាំនិយម ដើម្បីអនុម័តច្បាប់ ដែលនឹងបន្តអនុញ្ញាត ឱ្យពលរដ្ឋអ៊ីស្រាអែល ត្រូវបានលើកលែងពីការបម្រើក្នុងជួរយោធាផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
TAG:អ៊ីរ៉ង់
Leave a Reply