លោកស្រីអនុប្រធានាធិបតីសហរដ្ឋអាមេរិក Kamala Harris បានថ្លែងសុន្ទរកថាទទួលស្គាល់បរាជ័យទៅកាន់ប្រជាជាតិកាលពីថ្ងៃពុធ ៦ វិច្ឆិកា បន្ទាប់ពីយុទ្ធនាការក្នុងការបញ្ឈប់ការវិលត្រឡប់វត្តមានរបស់លោក Donald Trump មកពីគណបក្សសាធារណរដ្ឋទៅកាន់សេតវិមានវិញ។
លោកស្រី Harris បានប្រាប់ហ្វូងមនុស្សនៅសាកលវិទ្យាល័យ Howard ថាលោកស្រីដឹងថាមនុស្សមានអារម្មណ៍ថាយើងកំពុងចូលទៅក្នុងពេលវេលាងងឹត ប៉ុន្តែបានបញ្ចប់សុន្ទរកថា ដែលអំពាវនាវឱ្យមាន សុទិដ្ឋិនិយម និងភាពជឿជាក់ ។
លោកស្រីថ្លែងថា ក្នុងរយៈពេល ១០៧ ថ្ងៃនៃយុទ្ធនាការនេះ យើងមានចេតនាក្នុងការកសាងសហគមន៍ និងការកសាងសម្ព័ន្ធភាព ដោយនាំមនុស្សមកជួបជុំគ្នាពីគ្រប់មជ្ឈដ្ឋាន និងស្រទាប់វណ្ណៈនៃជីវិត រួបរួមដោយស្នេហាប្រទេស ដោយភាពរីករាយក្នុងការតស៊ូរបស់យើងសម្រាប់អនាគតរបស់អាមេរិក។ហើយយើងបានធ្វើដោយដឹងថា យើងទាំងអស់គ្នាមានភាពដូចគ្នាច្រើនជាងអ្វីដែលអាចបំបែកយើងចេញពីគ្នា។
លោកស្រីត្រូវបានទទួលការបរាជ័យយ៉ាងខ្លាំងកាលពីថ្ងៃអង្គារ ដោយលោក Trump បានឈ្នះចំណែកកាន់តែច្រើននៃការបោះឆ្នោតនៅទូទាំងប្រទេសភាគច្រើន បើធៀបនឹងលទ្ធផលរបស់លោក Trump កាលពីឆ្នាំ ២០២០ កន្លងទៅ ហើយគណបក្សប្រជាធិបតេយ្យបានបរាជ័យក្នុងការទទួលបានការគាំទ្រពីរដ្ឋប្រទាញប្រទង់សំខាន់ៗ ដែលជារដ្ឋសម្រេចជោគវាសនានៃការបោះឆ្នោត៕
Leave a Reply