សម្តេចធិបតី៖ រាជរដ្ឋាភិបាលអាណត្តិទី៧នេះ នឹងបន្តដាក់ទិសដៅជាអាទិភាពគឺអភិវឌ្ឍន៍ធនធានមនុស្ស

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ នឹងបន្តដាក់ទិសដៅជាអាទិភាពដ៏សំខាន់បំផុត គឺអភិវឌ្ឍន៍នូវធនធានមនុស្ស ពោលគឺផ្តោតសំខាន់លើការសិក្សាអប់រំ និងសុខភាពរបស់មនុស្ស។

ក្នុងអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូន ដល់និស្សិតសាកលវិទ្យាល័យលីមកុកវីងជាង៥០០នាក់ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា ក្នុងអាណត្តិទី៧នេះរាជរដ្ឋាភិបាលបានកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយបានដាក់ចេញនូវគោលនយោបាយច្បាស់លាស់ចំពោះការលើកកម្ពស់នូវធនធានមនុស្សនៅកម្ពុជាឲ្យកាន់ តែរីកចម្រើនទៅមុខបន្ថែមទៀត តាមរយៈផ្តល់អាហារូបករណ៍ និងឱកាសផ្តល់វគ្គបណ្តុះបណ្តាលជំនាញ ផ្សេងៗទៀតជាដើម។

សម្តេចធិបតី នាយករដ្ឋមន្រ្តី បានបន្ថែមទៀតថា ការដែលរាជរដ្ឋាភិបាលដាក់ចេញនូវគោលនយោ បាយច្បាស់លាស់ក្នុងការលើកកម្ពស់នូវធនធានមនុស្សនេះ គឺដោយសារធនធានមនុស្សនេះ ជាទ្រព្យដ៏សំ ខាន់បំផុតសម្រាប់នាំឲ្យប្រទេសជាតិមានការរីកចម្រើនទៅមុខបន្ថែមទៀត លើ​គ្រប់វិស័យ និងធ្វើឲ្យកម្ពុជា ខ្លាំងដោយខ្លួនឯង ខណៈការលើកកម្ពស់នូវធនធានមនុស្សនេះ​គឺត្រូវតែរស់រវើកជានិច្ច ដើម្បីធ្វើយ៉ាងណាឲ្យកម្ពុជា មានឱកាសបានប្រកួតប្រជែងជាមួយ​ប្រទេសជិត​ខាងរបស់ខ្លួន៕ អត្ថបទបាន ចក់រូបភាព