ក្រោមដំបូលសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ប្រជាពលរដ្ឋរស់នៅដោយសេចក្តីសុខ និងសប្បាយរីករាយ ក្រោមការដឹកនាំរាជរដ្ឋាភិបាលរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី កាលពីថ្ងៃទី៩ ខែ វិច្ឆិកា ឆ្នាំ ២០២៤ រដ្ឋបាលខេត្តខេត្តត្បូងឃ្មុំ ដឹកនាំដោយឯកឧត្តម ប៉ែន កុសល្យ បានរៀបចំពិធីបុណ្យអុំទូក អបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុករួមទាំងកម្មវិធីប្រគុំតន្ត្រីជូនបងប្អូនប្រជាពលរដ្ឋបានទស្សនាកម្សាន្តសប្បាយផងដែរ។
មុនពិធីប្រណាំងទូកមកដល់ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃញមុំ បានជួបសំនេះសំណាលជាមួយចំណុះទូក និងបានលើកឡើងថា នេះគឺជាកម្មមួយដើម្បីរំលឹក ដល់វិរៈភាពដ៏អស្ចារ្យរបស់ជូនតាយើង នោះគឺកងជើងទឹក។ ថ្ងៃនេះរដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំធ្វើក្នុងបំណងបង្កើនមិត្តភាព សាមគ្គីភាព និងសប្បាយរីករាយ ទាំងអស់គ្នា ដូច្នេះទោះបីការប្រគួតប្រជែង ចាញ់ឬឈ្នះ មិនត្រូវមានការថ្នាំងថ្នាក់គ្នាឡើយ។
ឯកឧត្តមបន្តថា សម្រាប់ទូកទាំងអស់ដែលបានចូលរួមគឺទទួលបានការឧបត្ថមដូចៗគ្នា ខុសត្រង់អ្នកទទួលបានជ័យលាភីបានច្រើនជាងប៉ុណ្ណោះ ហើយសម្រាប់ឆ្នាំនេះ គឺសម្រេចអុំរហូតដល់រកបានជ័យលាភីតែទូក១ប៉ុណ្ណោះ ។
ពិធីបុណ្យអុំទូក កាលពីម្សិលមិញនេះគឺមានបងប្អូនប្រជាពលរដ្ឋមកចូលរួមទស្សនាយ៉ាងច្រើនកុះករ ក្នុងនោះក៏មានសប្បុរសជនជាច្រើនបានឧបត្ថម្ភដល់ការរៀបចំកម្មវិធី និងទូកដែលបានចូលរួមប្រគួតប្រជែងផងដែរ។ នេះមិនមែនជាលើកទីមួយទេដែលរដ្ឋបាលខេត្តត្បូងឃ្មុំបានរៀបចំពិធីនេះ ពោលគឺបានរៀបចំជាច្រើនឆ្នាំមកហើយបន្ទាប់ពីខេត្តមួយនេះបានបង្កើតឡើង ដើម្បីអបអរពិធីបុណ្យអុំទូក អបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ។
បើតាមគណៈកម្មការរៀបចំការប្រគួតបានឱ្យដឹងថា ទូកដែលចូលកួតប្រជែង មានចំនួន ៣១ ទូក មកពីអង្គភាពពាក់ព័ន្ធក្នុងខេត្ត មានដូចជាមន្ទីជំនាញជុំវិញខេត្ត អង្គភាពកងរាជអាវុធហត្ថ ស្នងការដ្ឋាននគរបាល អង្គភាពតុលាការ បញ្ជាការសឹករងខេត្ត គណៈបញ្ជាការឯកភាព ក្រុង ស្រុក ជាដើម៕
Leave a Reply