Author: Dol Pheakdey

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត គាំទ្រហ្វីលីពីន សម្រាប់ភាពជាប្រធានអាស៊ានប្ដូរវេននៅឆ្នាំក្រោយ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត គាំទ្រហ្វីលីពីន សម្រាប់ភាពជាប្រធានអាស៊ានប្ដូរវេននៅឆ្នាំក្រោយ

    (ភ្នំពេញ)៖ ក្នុងសេចក្ដីថ្លែងការណ៍រួមសារព័ត៌មាន ក្រោយបញ្ចប់ជួបពិភាក្សាទ្វេភាគី ជាមួយឯកឧត្តមប្រធានាធិបតីហ្វីលីពីន នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ជាថ្មីទៅកាន់ប្រធានាធិបតីហ្វីលីពីន ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ថា កម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះ ហ្វីលីពីន ដែលនឹងទទួលជាប្រធានអាស៊ានប្ដូរវេននៅឆ្នាំក្រោយ។ សម្ដេចធិបតី បានអះអាងថា កម្ពុជា ត្រៀមខ្លួនជាស្រេចក្នុងការចូលរួម ដើម្បីពង្រឹងឯកភាព និងមជ្ឈភាពអាស៊ាន ។ ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ដ្រីកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា ផ្ដល់សារៈសំខាន់ ចំពោះទំនាក់ទំនងយូរអង្វែងជាមួយហ្វីលីពីន ដោយឈរលើមូលដ្ឋាននៃគោលការណ៍គោរពគ្នទៅវិញទៅមក និងផលប្រយោជន៍រួម។ រយៈពេលជាច្រើនឆ្នាំកន្លងមក ភាពជាដៃគូនៃប្រទេសយើងទាំងពីរ បានរីកចម្រើនលើគ្រប់វិស័យ រួមមាន៖ វិស័យការពារជាតិ និងសន្តិសុខ, ពាណិជ្ជកម្ម និងវិនិយោគ, កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្ថែមថា កម្ពុជា សូមអរគុណសហគមន៍ហ្វីលីពីន នៅកម្ពុជា ដែលបានរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច…

  • លោកTrump ចេញការព្រមានចុងក្រោយដល់ក្រុមហាម៉ាស ឲ្យទទួលយកកិច្ចព្រមព្រៀងចំណាប់ខ្មាំង

    លោកTrump ចេញការព្រមានចុងក្រោយដល់ក្រុមហាម៉ាស ឲ្យទទួលយកកិច្ចព្រមព្រៀងចំណាប់ខ្មាំង

    ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កាលពីថ្ងៃអាទិត្យ ៧ កញ្ញា បានចេញនូវអ្វីដែលលោកហៅថាការព្រមានចុងក្រោយ ទៅកាន់ក្រុមហាម៉ាស ដោយជំរុញឱ្យក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះ ទទួលយកកិច្ចព្រមព្រៀងដើម្បីដោះលែងចំណាប់ខ្មាំងចេញពីដែនដីហ្កាហ្សា។ លោក Trump បាននិយាយក្នុងការបង្ហោះនៅលើវេទិកាសង្គម Truth Social របស់លោកថាប្រជាជនអ៊ីស្រាអែល បានទទួលយកលក្ខខណ្ឌរបស់លោករួចហើយ និងដល់ពេលសម្រាប់ក្រុមហាម៉ាសត្រូវទទួលយកដែរ។ លោកបានព្រមានក្រុមហាម៉ាស អំពីផលវិបាកនៃការមិនទទួលយក។ នេះគឺជាការព្រមានចុងក្រោយរបស់លោក ហើយនឹងមិនមានមួយផ្សេងទៀតទេ។ ក្រុមហាម៉ាស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅពេលក្រោយថា ខ្លួនបានទទួលគំនិតមួយចំនួនពីភាគីរបស់សហរដ្ឋអាមេរិកតាមរយៈក្រុមអ្នកសម្របសម្រួលដើម្បីឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅហ្កាហ្សា។ ក្រុមនេះបាននិយាយថា ខ្លួនកំពុងពិភាក្សាជាមួយក្រុមអ្នកសម្របសម្រួលពីវិធីក្នុងការអភិវឌ្ឍគំនិតទាំងនោះ ដោយពុំបានផ្តល់ព័ត៌មានជាក់លាក់។ ក្រុមហាម៉ាស ក៏បានរំលឹកឡើងវិញផងដែរនូវការត្រៀមរបស់ខ្លួនសម្រាប់ការចរចាដើម្បីដោះលែងចំណាប់ខ្មាំងទាំងអស់ជាថ្នូរនឹងការប្រកាសច្បាស់លាស់នៃការបញ្ចប់សង្គ្រាម និងការដកកងកម្លាំងអ៊ីស្រាអែលទាំងស្រុងចេញពីដែនដីរងការឡោមព័ទ្ធមួយនេះ៕

  • សារព័ត៌មានថៃ៖ យន្ដហោះរបស់លោក Thaksin ហោះចាកចេញពី ឌូបៃ ចុះចតនៅប្រទេសសិង្ហបុរី

    សារព័ត៌មានថៃ៖ យន្ដហោះរបស់លោក Thaksin ហោះចាកចេញពី ឌូបៃ ចុះចតនៅប្រទេសសិង្ហបុរី

    (បាងកក)៖ យន្ដហោះឯកជនរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra ដែលបានហោះចេញពីទីក្រុងឌូបៃ ឥលូវព្រឹកនេះបានធ្វើដំណើរទៅដល់ប្រទេសសិង្ហបុរីហើយ នៅព្រឹកថ្ងៃចន្ទ ទី៨ ខែកញ្ញា ២០២៥ ហើយរំពឹងថា លោក Thaksin នឹងធ្វើដំណើរត្រឡប់ទៅកាន់ប្រទេសថៃវិញ ដើម្បីចូលរួមក្នុងស្ដាប់ការប្រកាសសាលក្រមរបស់តុលាការកំពូលជុំវិញសំណុំរឿងបណ្ដឹងរបស់លោកនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ នេះបើតាមកាសែតថៃ Khaosod ចេញផ្សាយមុននេះបន្តិច៕

  • ភ្លៀងតិចជាង ១ម៉ោង ថៃលិចទឹកត្រឹមចង្កេះ

    ភ្លៀងតិចជាង ១ម៉ោង ថៃលិចទឹកត្រឹមចង្កេះ

    បាងកក ៖ ទីក្រុង ប៉ាតាយ៉ា របស់ថៃ ត្រូវបានឃើញមានទឹកជន់លិច ត្រឹមចង្កេះមនុស្ស ខណៈដែលភ្លៀងធ្លាក់ មិនដល់១ម៉ោង។ ភ្លៀងធ្លាក់យ៉ាងគំហុក បានវាយលុក ទីក្រុងប៉ាតាយ៉ា រយៈពេលតិចជាងមួយម៉ោង កាលពីថ្ងៃទី៧ ខែកញ្ញា ដែលបណ្តាលឱ្យមានទឹកជំនន់ យ៉ាងធ្ងន់ធ្ងរ នៅតំបន់ទំនាប។ នៅលើផ្លូវ តាមបណ្តោយផ្លូវរថភ្លើង ក្បែរនឹងស្រុក Soi Khao Talo ទឹកបានឡើងដល់កម្រិត ចង្កេះ ឬ កន្លែងខ្លះ លើចង្កេះ។ អ្នកបើកបរ ដែលព្យាយាមបើក ឆ្លងកាត់ទឹកជំនន់ នាំឲ្យយានយន្តរបស់ពួកគេ អណ្តែតលើទឹក ជាប់គាំង កណ្តាលផ្លូវ ហើយ គេឃើញមានអាជ្ញាធរប្រញាប់ប្រញាល់ ទៅជួយអន្តរាគមន៍។ គួរបញ្ជាក់ថា ថៃ តែងតែជួបប្រទះនូវភ្លៀងមូសុងប្រចាំឆ្នាំ នៅចន្លោះខែឧសភា និងខែតុលា ប៉ុន្តែ អ្នកវិទ្យាសាស្ត្របាននិយាយថា ការប្រែប្រួលអាកាសធាតុ ដែលបង្កើតឡើងដោយមនុស្ស កំពុងបណ្តាលឱ្យមានគំរូអាកាសធាតុកាន់តែអាក្រក់ខ្លាំង ដែលអាចធ្វើឱ្យមានទឹកជំនន់បំផ្លិចបំផ្លាញ កាន់តែច្រើន។ ជាក់ស្តែង ព្យុះត្រូពិច ណុងហ្វា គឺជាព្យុះមួយទៀត…

  • ត្រួសៗជុំវិញទស្សនកិច្ចរបស់មេដឹកនាំហ្វីលីពីន នៅកម្ពុជា

    ត្រួសៗជុំវិញទស្សនកិច្ចរបស់មេដឹកនាំហ្វីលីពីន នៅកម្ពុជា

    ម៉ានីល ៖ ទីភ្នាក់ងារព័ត៌មានហ្វីលីពីន ឬ Philippine Information Agency ហៅកាត់ PIA បានរំលេចខ្លឹមសារមួយចំនួន នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតីទី១៧ នៃសាធារណរដ្ឋហ្វីលីពីន ដែលត្រូវអញ្ជើញ មកព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេលបីថ្ងៃ។ សូមស្វែងយល់ ៥ចំណុច ត្រួសៗ អំពីដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់មេដឹកនាំហ្វីលីពីន រូបនេះ នៅកម្ពុជា។ ១. ហ្វីលីពីន ថា កសិកម្ម, អប់រំ, ទេសចរណ៍ និងវប្បធម៌ ជាវិស័យគន្លឹះ ត្រូវពង្រឹងកិច្ចសហការ ជាមួយកម្ពុជា។ ២. អំឡុងទស្សនកិច្ចនៅកម្ពុជា មេដឹកនាំហ្វីលីពីននឹងរិះរកវិធី បង្កើនពាណិជ្ជកម្ម ទាំងទ្វេភាគី និង ក្នុងអាស៊ាន។ ៣.…

  • ឆេកចាយ ១.៦ ពាន់លានដុល្លារទិញរថក្រោះចម្បាំងជាង ៤០ គ្រឿងពីអាល្លឺម៉ង់

    ឆេកចាយ ១.៦ ពាន់លានដុល្លារទិញរថក្រោះចម្បាំងជាង ៤០ គ្រឿងពីអាល្លឺម៉ង់

    ប្រាក ៖ រដ្ឋាភិបាលឆេកយល់ព្រមបញ្ជាទិញរថក្រោះចម្បាំង Leopard 2A8 ចំនួន ៤៤ គ្រឿងពីប្រទេសអាល្លឺម៉ង់ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើទំនើបកម្មកងទ័ពរបស់ខ្លួន។ ហើយការបញ្ជាទិញនេះ ធ្វើឡើងបន្ទាប់ពីក្រសួងការពារជាតិគាំទ្រកិច្ចព្រមព្រៀងនេះកាលពីខែមុន។ រដ្ឋមន្ត្រីការពារជាតិឆេក លោកស្រី Jana Černochová បានលើកឡើងថា រថក្រោះចម្បាំងដែលទើបបញ្ជាទិញទាំងនោះ នឹងចាប់ផ្តើមដឹកជញ្ជូនមកកាន់ប្រទេសឆេកនៅចន្លោះឆ្នាំ ២០២៨ និង ២០៣១ ដោយចំណាយថវិកាសរុបប្រហែល ១.៦ ពាន់លានដុល្លារ។ ប្រមុខការពារជាតិឆេករូបនេះ បានសង្កត់ធ្ងន់ថា រថក្រោះចម្បាំងគឺជាផ្នែកសំខាន់នៃកងពលតូចធុនធ្ងន់ ហើយជាមួយគ្នានេះ រដ្ឋាភិបាលឆេកក៏មានជម្រើសក្នុងការបញ្ជាទិញរថក្រោះចម្បាំងចំនួន ១៤គ្រឿងបន្ថែមទៀតផងដែរ។ បន្ថែមលើនេះ កងទ័ពឆេកក៏ចង់ទិញរថពាសដែកធុនស្រាល Supacat Extenda ចំនួន ១៨ គ្រឿងពីក្រុមហ៊ុន LPP ក្នុងតម្លៃប្រហែល ៤៤លានដុល្លារ។ ក្នុងចំណោមកិច្ចសន្យាយោធាសំខាន់ៗផ្សេងទៀត រដ្ឋាភិបាលឆេកបានគាំទ្រផែនការទិញយន្តហោះចម្បាំង F-35 របស់សហរដ្ឋអាមេរិកចំនួន ២៤ គ្រឿង និងរថពាសដែក CV90 ចំនួន ២៤៦ គ្រឿងផងដែរ។ ការចំណាយដ៏ច្រើនលើសលុបលើវិស័យយោធាថ្មីនេះ បានកើតឡើងនៅពេលដែលប្រទេសឆេក មានគោលបំណងជំនួសឧបករណ៍យោធាស៊េរីមុនៗ ដែលខ្លួនបានផ្គត់ផ្គង់ទៅឱ្យទីក្រុងកៀវ…

  • ប្រធានាធិបតីហ្វ៊ីលីពីន និងលោកជំទាវ អញ្ជើញដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល ៣ថ្ងៃ

    ប្រធានាធិបតីហ្វ៊ីលីពីន និងលោកជំទាវ អញ្ជើញដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល ៣ថ្ងៃ

    (ភ្នំពេញ)៖ ប្រធានាធិបតីហ្វ៊ីលីពីន ឯកឧត្តម ហ្វែឌីណង់ ម៉ាកកូស (Ferdinand Marcos Jr.) និងលោកជំទាវ បានអញ្ជើញដល់រាជធានីភ្នំពេញ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល ៣ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៧ ដល់ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ។ បើតាមសេចក្តីរាយការណ៍នានារបស់សារព័ត៌មានបរទេស ដំណើរទស្សនកិច្ចនេះ គឺដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីរវាង ប្រទេសសមាជិកអាស៊ានទាំងពីរនេះ ហើយនេះ គឺជាដំណើរទស្សនកិច្ច លើកទី២ របស់ប្រធានាធិបតីហ្វ៊ីលីពីន មកកាន់ ប្រទេសកម្ពុជា បន្ទាប់ពីឯកឧត្តម បានឡើងកាន់ដំណែងកាលពីឆ្នាំ២០២២ ខណៈកម្ពុជា និងហ្វ៊ីលីពីន បានបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី២០ ខែសីហា ឆ្នាំ១៩៥៧ ។ កាលពីខែកុម្ភៈកន្លងទៅ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅហ្វ៊ីលីពីន ហើយសម្តេច ក៏បានជួបដាច់ដោយឡែកជាមួយ ឯកឧត្តមប្រធានាធិបតី ម៉ាកកូស ផងដែរ នៅទីក្រុងម៉ែលបន (Melbourne) ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន លើកទី ៥០…

  • លោក ដូណាល់ ត្រាំ កំពុងពិចារណាវាយវ៉េណេស៊ុយអេឡា

    លោក ដូណាល់ ត្រាំ កំពុងពិចារណាវាយវ៉េណេស៊ុយអេឡា

    វ៉ាស៊ីនតោន ៖ សារព័ត៌មាន CNN បានរាយការណ៍កាលពីថ្ងៃសុក្រថា ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងពិចារណាថ្លឹងថ្លែងលើជម្រើសវាយប្រហារប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀននៅលើទឹកដីវ៉េណេស៊ុយអេឡាតែម្តង។ សេចក្តីរាយការណ៍របស់ CNN កើតឡើងស្របពេលដែលមន្ទីរបញ្ចកោណបានដាក់ពង្រាយនាវាចម្បាំងយ៉ាងតិចចំនួន ៨ គ្រឿង និងនាវាមុជទឹកមួយគ្រឿងទៅកាន់ភាគខាងកើតតំបន់ការ៉ាប៊ីន ក្បែរប្រទេសវ៉េណេស៊ុយអេឡា។ ថ្មីៗនេះលោកប្រធានាធិបតី Trump ថែមទាំងបានបញ្ជូនយន្តហោះចម្បាំងបំបាំងកាយ F-35 ដល់ទៅ ១០គ្រឿងទៅកាន់ទីក្រុង ព័រតូរីកូ ផងដែរ។ យោងតាមប្រភពរបស់ CNN, ការវាយប្រហារដោយមីស៊ីលកាលពីថ្ងៃអង្គារសប្តាហ៍នេះ លើទូកមួយគ្រឿង ដែលត្រូវបានចោទប្រកាន់ថា បានរត់ពន្ធគ្រឿងញៀនចេញពីប្រទេសវ៉េណេស៊ុយអេឡា គ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់លោកប្រធានាធិបតី Trump ក្នុងការលុបបំបាត់ការជួញដូរគ្រឿងញៀននៅក្នុងតំបន់ និង អាចជាការចង់ផ្តួលរំលំរបបមេដឹកនាំដឹកនាំវ៉េណេស៊ុយអេឡា លោក Nicolas Maduro។ ជាការឆ្លើយតប លោកប្រធានាធិបតី Maduro ក៏បានព្រមានដែរថា ប្រទេសរបស់លោកនឹងឈានទៅដំណាក់កាលនៃ “ការតស៊ូប្រដាប់អាវុធ” ប្រសិនបើខ្លួនត្រូវរងការវាយប្រហារពីសត្រូវ។ គួរកត់សម្គាល់ ទំនាក់ទំនងរវាងអាមេរិក និងវ៉េណេស៊ុយអេឡា មានភាពតានតឹងអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ជាក់ស្តែង កាលពីខែសីហា អាមេរិកបានប្រកាសផ្តល់លុយរង្វាន់ចំនួន ៥០លានដុល្លារសម្រាប់ព័ត៌មានណាមួយដែលនាំទៅដល់ការចាប់ខ្លួនលោកប្រធានាធិបតី…

  • ថៃ ៖ លោក អានុទីន ឲ្យអតីតមេធំក្រុមហ៊ុន PPT ធ្វើជារដ្ឋមន្ត្រីថាមពល

    ថៃ ៖ លោក អានុទីន ឲ្យអតីតមេធំក្រុមហ៊ុន PPT ធ្វើជារដ្ឋមន្ត្រីថាមពល

    បាងកក ៖ លោក Anutin តែងតាំង អតីតមេធំក្រុមហ៊ុន PPT ឲ្យធ្វើជារដ្ឋមន្ត្រីក្រសួងថាមពលថៃ ថ្មី។ នាយក​រដ្ឋមន្ត្រី​ជាប់​ឆ្នោត​ថ្មី លោក Anutin Charnvirakul ទើបបានបង្ហាញ​មុខ​ រដ្ឋមន្ត្រី​ចំនួន​៣​រូប​ សម្រាប់​ក្រុម​សេដ្ឋកិច្ច​របស់​លោក ក្នុងនោះ រួមមាន ទាំងលោក Atthapol Rerkpiboon អតីតនាយកប្រតិបត្តិ និងនាយកគ្រប់គ្រងក្រុមហ៊ុន PTT Public Limited ឲ្យធ្វើជារដ្ឋមន្ត្រីក្រសួងថាមពល ផងដែរ។ គួរបញ្ជាក់ថា លោក អានុទីន ទើបត្រូវបានសភាបោះឆ្នោត ឲ្យធ្វើជានាយករដ្ឋមន្ត្រីថ្មី កាលពីថ្ងៃទី៥ ខែកញ្ញា បន្ទាប់ពីអតីតនាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ត្រូវបានតុលាការធម្មនុញ្ញ ដកតំណែងចោល កាលពីថ្ងៃសុក្រ សប្តាហ៍មុន៕ ប្រភពពី KhaosodEnglish

  • លោក ត្រាំ បញ្ជូនយន្តហោះចម្បាំង F-35 ចំនួន ១០គ្រឿងទៅកម្លាវ៉េណេស៊ុយអេឡា

    លោក ត្រាំ បញ្ជូនយន្តហោះចម្បាំង F-35 ចំនួន ១០គ្រឿងទៅកម្លាវ៉េណេស៊ុយអេឡា

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងបញ្ជូនយន្តហោះចម្បាំងបំបាំងកាយ F-35 ចំនួន ១០គ្រឿងទៅកាន់ទីក្រុង Puerto Rico ជាផ្នែកមួយនៃសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោក ចំពេលមានភាពតានតឹងកើនឡើងខ្លាំងជាមួយវ៉េណេស៊ុយអេឡា។ ប្រភពពីអាមេរិកបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា យន្តហោះចម្បាំងបំបាំងកាយ F-35 កំពុងត្រូវបានដាក់ពង្រាយទៅកាន់ព្រលានយន្តហោះមួយក្នុងទីក្រុង Puerto Rico ដែលជាទីក្រុងដីកោះនៅមហាសមុទ្រការ៉ាបៀន ដែលមានប្រជាជនរស់នៅជាង ៣លាននាក់។ ប្រភពដែលដឹងពីបញ្ហានេះ បានប្រាប់សារព័ត៌មាន AFP កាលពីថ្ងៃសុក្រថា យន្តហោះទាំងនោះ នឹងចូលរួមជាមួយនាវាចម្បាំងអាមេរិក ដែលបានដាក់ពង្រាយរួចហើយ ទៅកាន់ភាគខាងត្បូងតំបន់ការ៉ាបៀន ខណៈលោក ត្រាំ កំពុងបង្កើនសម្ពាធលើប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ដែលអាមេរិកចោទប្រកាន់ពីបទនៅពីក្រោយខ្នងក្រុមជួញដូរគ្រឿងញៀនដ៏ធំ។ ការប្រឈមមុខដាក់គ្នាបានកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈដែលមន្ទីរបញ្ចកោណនិយាយថា យន្តហោះយោធាវ៉េណេស៊ុយអេឡាពីរគ្រឿងបានហោះហើរនៅជិតនាវាកងទ័ពជើងទឹកអាមេរិកនៅក្នុងដែនទឹកអន្តរជាតិ កាលពីថ្ងៃព្រហស្បតិ៍ ហើយចាត់ទុកថា នេះជាសកម្មភាព “បង្កហេតុ”។ ឆ្លើយតបការដាក់ពង្រាយសាច់ដុំយោធារបស់អាមេរិក លោកប្រធានាធិបតី ម៉ាឌូរ៉ូ បានរិះគន់ធ្ងន់ៗលើរដ្ឋបាលលោក ត្រាំ ថា បានបង្កការគំរាមកំហែងដ៏ធំបំផុតដែលទ្វីបរបស់យើងបានឃើញក្នុងរយៈពេល ១០០ឆ្នាំចុងក្រោយនេះ។ មិនត្រឹមតែប៉ុណ្ណោះ លោកប្រធានាធិបតី…