Author: Dol Pheakdey

  • លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញរួមដំណើរជាមួយ លោកជំទាវ លូអ៊ីស អារ៉ាណេតា-ម៉ាកូស (Louise Araneta-Marcos) ជំទាវទី១នៃសាធារណរដ្ឋហ្វីលីពីន ទស្សនាព្រះបរមរាជវាំង។

    លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញរួមដំណើរជាមួយ លោកជំទាវ លូអ៊ីស អារ៉ាណេតា-ម៉ាកូស (Louise Araneta-Marcos) ជំទាវទី១នៃសាធារណរដ្ឋហ្វីលីពីន ទស្សនាព្រះបរមរាជវាំង។

    លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញរួមដំណើរជាមួយ លោកជំទាវ លូអ៊ីស អារ៉ាណេតា-ម៉ាកូស (Louise Araneta-Marcos) ជំទាវទី១នៃសាធារណរដ្ឋហ្វីលីពីន ទស្សនាព្រះបរមរាជវាំង។ រាជធានីភ្នំពេញ រសៀលថ្ងៃចន្ទ ទី៨ កញ្ញា ២០២៥ H.E. Dr. PICH Chanmony HUNMANET hosted and accompanied H.E. Ms. Louise Araneta-Marcos, First Lady of the Philippines, on a visit to the Royal Palace. Phnom Penh, Monday afternoon, 8 September 2025

  • រុស្ស៊ីថា លោក ពូទីន និង មេដឹកនាំអាមេរិកកំពុងរារាំងផ្ទុះសង្គ្រាមលោកលើកទី៣

    រុស្ស៊ីថា លោក ពូទីន និង មេដឹកនាំអាមេរិកកំពុងរារាំងផ្ទុះសង្គ្រាមលោកលើកទី៣

    មូស្គូ ៖ ជំនួយការប្រធានាធិបតីរុស្ស៊ី និង ជាប្រេសិតពិសេសកិច្ចការសេដ្ឋកិច្ចអន្តរជាតិរបស់វិមានក្រឹមឡាំង លោក Kirill Dmitriev និយាយថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និង មេដឹកនាំអាមេរិក លោក Donald Trump កំពុងព្យាយាមអូសទាញសង្គ្រាមអ៊ុយក្រែនខិតជិតទៅទីបញ្ចប់ និងថា កិច្ចខិតខំប្រឹងប្រែងការទូតរបស់បុរសខ្លាំងទាំងពីរ ក៏ជួយការពារផ្ទុះសង្គ្រាមលោកលើកទី៣ផងដែរ។ លោក Dmitriev បានសរសេរសារបង្ហោះលើបណ្តាញសង្គម X កាលពីថ្ងៃសៅរ៍ថា Stalin, Roosevelt និង Churchill បានឈ្នះសង្គ្រាមលោកលើកទី២។ ហើយឥឡូវនេះ លោក Putin និង លោក Trump នឹងរារាំងកុំឱ្យផ្ទុះសង្គ្រាមលោកលើកទី៣។ លោក Dmitriev បានលើកឡើងថា សន្តិភាពគឺកាន់តែកៀកឈានដល់ ដោយសារតែការសន្ទនារវាងលោក Trump និង លោក Putin ខណៈវិធីសាស្រ្តដឹកនាំរបស់អតីតប្រធានាធិបតីអាមេរិក លោក Joe Biden បានបរាជ័យ។ ការប៉ុនប៉ងធ្វើឱ្យរុស្ស៊ីឯកោបានបរាជ័យ។ ការដាក់ទណ្ឌកម្មបានបរាជ័យ។…

  • អ៊ីស្រាអែលបន្តវាយប្រហារអគារខ្ពស់ នៅហ្គាហ្សា

    អ៊ីស្រាអែលបន្តវាយប្រហារអគារខ្ពស់ នៅហ្គាហ្សា

    ហ្គាហ្សា ៖ កងទ័ពអ៊ីស្រាអែលបាននិយាយថា ខ្លួនបានបន្តវាយប្រហារអគារខ្ពស់ នៅក្នុងទីក្រុង ហ្គាហ្សា បន្ទាប់ពីមានបញ្ជាជម្លៀសចេញ។ យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនបានវាយប្រហារ ប៉មលំនៅដ្ឋានមួយ ក្នុងទីក្រុង Gaza កាលពីថ្ងៃអាទិត្យ បន្ទាប់ពីបានចេញការព្រមាន អំពីការជម្លៀស ចំនួនពីរដង ខណៈដែលទីភ្នាក់ងារការពារជនស៊ីវិលនៃទឹកដីប៉ាឡេស្ទីន រាយការណ៍ថា មិនមានអ្នកស្លាប់ ភ្លាមៗនោះទេ។ យោធាអ៊ីស្រាអែលបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ សំដៅទៅលើអគារ Al-Roya Tower ដោយនិយាយថា «យោធាអ៊ីស្រាអែល បានវាយប្រហារអគារខ្ពស់មួយ ដែលត្រូវបានប្រើប្រាស់ ដោយអង្គការភេរវករហាម៉ាស នៅក្នុងតំបន់ នៃ ទីក្រុង Gaza»។ គួររម្លឹកថា ការវាយប្រហាររបស់ហាម៉ាស់ លើអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣ បានបណ្តាលឲ្យមនុស្សស្លាប់ ចំនួន ១,២១៩នាក់ ដែលភាគច្រើន ជាជនស៊ីវិល នេះបើយោងតាម ការបូកសរុប របស់ AFP ដោយផ្អែកលើតួលេខ របស់អ៊ីស្រាអែល។ ការវាយលុកសងសឹក របស់អ៊ីស្រាអែល…

  • លោក ត្រាំ ត្រៀមដាក់ទណ្ឌកម្មថ្មី លើរុស្ស៊ី

    លោក ត្រាំ ត្រៀមដាក់ទណ្ឌកម្មថ្មី លើរុស្ស៊ី

    វ៉ាស៊ីនតោន ៖ លោក ដូណាល់ ត្រាំ បាននិយាយថា ត្រៀមខ្លួនរួចជាស្រេច ដើម្បីចាត់វិធានការ ដាក់ទណ្ឌកម្មថ្មី លើប្រទេសរុស្ស៊ី។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកត្រៀមខ្លួន ដើម្បីឆ្ពោះទៅមុខ លើការដាក់ទណ្ឌកម្មថ្មី លើទីក្រុងមូស្គូ នៅប៉ុន្មានម៉ោង បន្ទាប់ពីប្រទេសរុស្ស៊ីបានបាញ់កាំជ្រួចពីលើអាកាស ដ៏ធំបំផុត មិនធ្លាប់មាន នៅអ៊ុយក្រែន។ ថ្លែងនៅខាងក្រៅសេតវិមាន ពេលកំពុងធ្វើដំណើរ ទៅចូលរួមកម្មវិធីប្រកួតកីឡា US Open កាលពីថ្ងៃអាទិត្យ លោក ត្រាំ បានឆ្លើយថា «បាទ ខ្ញុំនឹងធ្វើ» នៅពេលអ្នកសារព័ត៌មានសួរថា តើលោកត្រៀមខ្លួនរួចជាស្រេច ក្នុងការដាក់ទណ្ឌកម្មបន្ថែមទៀត ប្រឆាំងនឹងរុស្ស៊ី ដែរឬទេ ប៉ុន្តែ លោកមិនផ្តល់ព័ត៌មានលម្អិត បន្ថែមទេ។ ជាការកត់សម្គាល់ កិច្ចខិតខំប្រឹងប្រែងការទូត របស់ប្រធានាធិបតីអាមេរិក ដើម្បីទទួលបានកិច្ចព្រមព្រៀងសន្តិភាព ហាក់ដូចជា ជាប់គាំង។ លោក ពូទីន បានបង្ហាញពីទំនោរតិចតួច ក្នុងការយល់ព្រម ចំពោះកិច្ចប្រជុំពីរផ្លូវ ដែលលោក…

  • រដ្ឋមន្ត្រីព័ត៍មាន ៖ ការពង្រឹងសមត្ថភាពមន្ត្រីជាកត្តាចាំបាច់ឆ្លើយតបនឹងការរីកចម្រើនរបស់ប្រទេសជាតិ

    រដ្ឋមន្ត្រីព័ត៍មាន ៖ ការពង្រឹងសមត្ថភាពមន្ត្រីជាកត្តាចាំបាច់ឆ្លើយតបនឹងការរីកចម្រើនរបស់ប្រទេសជាតិ

    (ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា ការពង្រឹងសមត្ថភាពមន្ត្រីរាជការ គឺជាកត្តាចាំបាច់ឆ្លើយតបនឹងការរីកចម្រើនរបស់ប្រទេសជាតិឱ្យដើរស្របតាមបន្ទាត់នយោបាយរបស់រាជរដ្ឋាភិបាល ខណៈមូលធនមនុស្ស មិនត្រឹមតែមានសញ្ញាបត្រ និងមានចំណេះដឹងនោះទេ ប៉ុន្តែ ត្រូវតែមានសមត្ថភាព មានទេពកោលស្យ មានស្នាដៃ មានសុខភាពល្អ សីលធម៌ គុណធម៌ សុជីវធម៌ មានវិជ្ជាជីវៈ​ នេះជាអ្វីដែលរាជរដ្ឋាភិបាលបានកំណត់ក្នុងមុំទី១ នៅចំណោមមុំទាំង៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ។ ការលើកឡើងបែបនេះ របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៍មាន បានធ្វើឡើងក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងធនធានមនុស្ស»។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដោយអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ មានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ជូនដល់មន្ត្រីរាជការនៃក្រសួងព័ត៌មាន ចំនួន១១៦នាក់។ ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងថា ដើម្បីជំរុញឱ្យការពង្រឹងសមត្ថភាពមន្ត្រីរាជការផ្នែកភាសាបរទេសឱ្យកាន់មានគុណភាពបន្ថែមទៀត ក្រសួងព័ត៌មាន បានធ្វើទំនាក់ទំនងការទូតព័ត៌មាន ជាមួយនឹងបណ្តាប្រទេសផ្សេងៗ ដើម្បីបញ្ជូនមន្ត្រីរាជការនៃក្រសួងព័ត៌មាន ចេញទៅទទួលបានបណ្តុះបណ្តាលនៅតាមបណ្តាប្រទេសជាមិត្តតាមរយៈការផ្តល់អាហារូបករណ៍ជាដើម។ ខណៈមិត្តចិន ម៉ាឡេស៉ី វៀតណាម ក៏បានចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា…

  • ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អញ្ជើញមេដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក ប៉ុន្តែអវត្តមានលោក Elon Musk

    ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អញ្ជើញមេដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក ប៉ុន្តែអវត្តមានលោក Elon Musk

    យោងតាមការចុះផ្សាយរបស់កាសែត Wall Street Journal, មួយឆ្នាំមុន លោក Elon Musk បានចំណាយលុយជិត ៣០០ លានដុល្លារអាមេរិក ក្នុងការភ្នាល់លើប្រធានាធិបតីអាមេរិក លោក Donald Trump ។ នារាត្រីនេះ នៅឯសេតវិមាន White House Rose Garden ភ្ញៀវកិត្តិយសបានអង្គុយពេញតុ មេដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិកបានអញ្ជើញមកជួបជុំគ្នា ប៉ុន្តែ លោក Musk បានប្រកាសថា គាត់នឹងមិនចូលរួមទេ។ នៅល្ងាចថ្ងៃព្រហស្បតិ៍ម៉ោងនៅក្នុងស្រុក ប្រធានាធិបតី Trump នឹងរៀបចំកម្មវិធីជប់លៀងពេលល្ងាចសម្រាប់មេដឹកនាំបច្ចេកវិទ្យានៅសេតវិមាន White House Rose Garden ដោយបានអញ្ជើញមេដឹកនាំផ្នែកបច្ចេកវិទ្យា និងធុរកិច្ចចំនួន ២៤ នាក់ រួមមាន លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple, លោក Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន Meta និងលោក Bill Gates សហស្ថាបនិកក្រុមហ៊ុន…

  • អាមេរិក-អឺរ៉ុបត្រៀមបញ្ចេញសម្ពាធសេដ្ឋកិច្ចបង្ខំរុស្ស៊ីចូលតុចរចាបញ្ចប់សង្គ្រាម

    អាមេរិក-អឺរ៉ុបត្រៀមបញ្ចេញសម្ពាធសេដ្ឋកិច្ចបង្ខំរុស្ស៊ីចូលតុចរចាបញ្ចប់សង្គ្រាម

    វ៉ាស៊ីនតោន ៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent នៅថ្ងៃអាទិត្យ និយាយថា អាមេរិក-អឺរ៉ុបនឹងរួមគ្នាបញ្ចេញសម្ពាធសេដ្ឋកិច្ចបន្ថែមទៀត ដើម្បីឱ្យប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន រត់រកតុកិច្ចចរចាសន្តិភាពជាមួយអ៊ុយក្រែន។ លោករដ្ឋមន្ត្រី Bessent បានសង្កត់ធ្ងន់ថា បើសិនអាមេរិក និង អឺរ៉ុបអាចរួមគ្នាដាក់សម្ពាធទណ្ឌកម្មបន្ថែមទៀត នោះពន្ធបន្ទាប់បន្សំលើប្រទេសដែលទិញប្រេងពីរុស្ស៊ី និង សេដ្ឋកិច្ចរុស្ស៊ី នឹងដួលរលំទាំងស្រុង ដូច្នេះការធ្វើបែបនេះ វានឹងបង្ខំឲ្យលោកប្រធានាធិបតី ពូទីន រត់រកតុចរចាបញ្ចប់សង្គ្រាម។ លោក Bessent មានវ័យ៦៣ឆ្នាំរូបនេះបន្ថែមថា រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump គឺត្រៀមខ្លួនជាស្រេច ដើម្បីបង្កើនសម្ពាធលើរុស្ស៊ី ប៉ុន្តែអាមេរិកត្រូវការដៃគូអឺរ៉ុប ដើម្បីអាចសម្រេចរឿងនេះបាន។ ការអត្ថាធិប្បាយបែបនេះរបស់លោក Bessent កើតឡើងក្រោយរុស្ស៊ីបានបង្កើនការវាយប្រហាររបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន តាមរយៈការបញ្ជូនយន្តហោះដ្រូនចំនួន ៨០០គ្រឿង និង បាញ់មីស៊ីលចំនួន ១៣គ្រាប់ នេះបើតាមសេចក្តីរាយការណ៍របស់កងទ័ពអាកាសអ៊ុយក្រែនកាលពីថ្ងៃអាទិត្យម្សិលមិញ៕

  • ក្រុមហាម៉ាស់ប្រកាសដោះលែងចំណាប់ខ្មាំងទាំងអស់ ជាថ្នូរនឹងការបញ្ចប់សង្គ្រាមហ្គាហ្សា

    ក្រុមហាម៉ាស់ប្រកាសដោះលែងចំណាប់ខ្មាំងទាំងអស់ ជាថ្នូរនឹងការបញ្ចប់សង្គ្រាមហ្គាហ្សា

    ហ្គាហ្សា ៖ ក្រុមហាម៉ាស់ នៅថ្ងៃអាទិត្យ ប្រកាសថា ពួកគេបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការពិភាក្សាអំពីការដោះលែងចំណាប់ខ្មាំងទាំងអស់ ជាថ្នូរនឹងការបញ្ចប់សង្គ្រាមនៅហ្គាហ្សា ការដកទ័ពអ៊ីស្រាអែលទាំងអស់ និងការបង្កើតគណៈកម្មាធិការឯករាជ្យប៉ាឡេស្ទីន ដើម្បីគ្រប់គ្រងតំបន់នោះ។ ក្រុមប្រដាប់អាវុធប៉ាឡេស្ទីននេះ បានលើកឡើងថា ខ្លួនបានទទួលយកនូវគំនិតយោបល់ពីភាគីអាមេរិក សម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់ និងស្វាគមន៍គំនិតផ្តួចផ្តើមណាមួយ ដែលមានបំណងបញ្ឈប់ការប្រយុទ្ធគ្នាតទៅទៀត។ បន្ថែមលើនេះ ក្រុមហាម៉ាស់ក៏បានអំពាវនាវឱ្យមានការធានាច្បាស់លាស់របស់អ៊ីស្រាអែល ចំពោះកិច្ចព្រមព្រៀងណាមួយ ដោយព្រមានប្រឆាំងនឹងការរំលោភកិច្ចព្រមព្រៀងកន្លងមក។ ការអះអាងបែបនេះរបស់ក្រុមហាម៉ាស់ កើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្ហោះសារលើវេទិកា Truth Social នៅថ្ងៃអាទិត្យថា ប្រជាជនអ៊ីស្រាអែលបានទទួលយកលក្ខខណ្ឌរបស់លោក… ដល់ពេលហើយ ដែលក្រុមហាម៉ាស់ត្រូវទទួលយកផងដែរ និងថា នេះគឺជាការព្រមានចុងក្រោយរបស់លោក… វានឹងមិនមានឱកាសនេះម្តងទៀតទេ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែល, ស្ថិតក្រោមកិច្ចព្រមព្រៀងនេះ អ៊ីស្រាអែលនឹងលុបចោលការវាយលុករបស់ខ្លួន ដើម្បីដណ្តើមយកទីក្រុងហ្គាហ្សា។ ចំណាប់ខ្មាំងទាំង ៤៨នាក់កំពុងជាប់ឃុំនៅហ្គាហ្សា រួមទាំងប្រហែល ២០នាក់ដែលត្រូវបានគេជឿថានៅមានជីវិត នឹងត្រូវដោះលែងនៅថ្ងៃដំបូងនៃបទឈប់បាញ់ ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីនរាប់ពាន់នាក់។ រីឯការពិភាក្សាស្តីពីការបញ្ចប់សង្រ្គាម នឹងចាប់ផ្តើមក្រោមការសម្របសម្រួលរបស់លោកប្រធានាធិបតី Trump ជាមួយនឹងបទឈប់បាញ់នៅនឹងកន្លែង ខណៈការចរចានៅតែបន្តនៅឡើយ៕

  • ប្រធានាធិបតីហ្វីលីពីន ថា នឹងប្រឹងឱ្យអស់លទ្ធភាព ដើម្បីឱ្យកម្ពុជា-ថៃ អាចដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី មានសន្តិភាពឡើងវិញ

    ប្រធានាធិបតីហ្វីលីពីន ថា នឹងប្រឹងឱ្យអស់លទ្ធភាព ដើម្បីឱ្យកម្ពុជា-ថៃ អាចដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី មានសន្តិភាពឡើងវិញ

    (ភ្នំពេញ)៖ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានប្រាប់អ្នកយកព័ត៌មានក្រោយជំនួបប្រជុំរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាសដែលឯកឧត្តម និងលោកជំទាវ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល ០៣ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា ថា នៅក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានពន្យល់ប្រធានាធិបតីហ្វីលីពីន អំពីស្ថានភាពព្រំដែននៃប្រទេសកម្ពុជា និងអរគុណហ្វីលីពីន ដែលតែងតែគាំទ្រឱ្យកម្ពុជា-ថៃ ដោះស្រាយបញ្ហាដោយសន្តិវិធី និងជាពិសេស ការគាំទ្ររបស់ហ្វីលីពីន ចំពោះការធានាឱ្យមានបទឈប់បាញ់រវាងប្រទេសទាំងពីរ ។ ជាការឆ្លើយតប ប្រធានាធិបតីហ្វីលីពីន សន្យានៅចំពោះមុខប្រមុខរដ្ឋស្ដីទី សម្ដេចតេជោ ហ៊ុន សែន ថា ក្នុងនាមជាសមាជិកអាស៊ាន ឯកឧត្តមនឹងប្រឹងប្រែងឱ្យអស់លទ្ធភាព ដើម្បីកម្ពុជា-ថៃ អាចដោះស្រាយបញ្ហាដោយសន្តិវិធី ហើយព្រំដែននៃប្រទេសទាំងពីរ វិលមកប្រក្រតី…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត គាំទ្រហ្វីលីពីន សម្រាប់ភាពជាប្រធានអាស៊ានប្ដូរវេននៅឆ្នាំក្រោយ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត គាំទ្រហ្វីលីពីន សម្រាប់ភាពជាប្រធានអាស៊ានប្ដូរវេននៅឆ្នាំក្រោយ

    (ភ្នំពេញ)៖ ក្នុងសេចក្ដីថ្លែងការណ៍រួមសារព័ត៌មាន ក្រោយបញ្ចប់ជួបពិភាក្សាទ្វេភាគី ជាមួយឯកឧត្តមប្រធានាធិបតីហ្វីលីពីន នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ជាថ្មីទៅកាន់ប្រធានាធិបតីហ្វីលីពីន ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ថា កម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះ ហ្វីលីពីន ដែលនឹងទទួលជាប្រធានអាស៊ានប្ដូរវេននៅឆ្នាំក្រោយ។ សម្ដេចធិបតី បានអះអាងថា កម្ពុជា ត្រៀមខ្លួនជាស្រេចក្នុងការចូលរួម ដើម្បីពង្រឹងឯកភាព និងមជ្ឈភាពអាស៊ាន ។ ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ដ្រីកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា ផ្ដល់សារៈសំខាន់ ចំពោះទំនាក់ទំនងយូរអង្វែងជាមួយហ្វីលីពីន ដោយឈរលើមូលដ្ឋាននៃគោលការណ៍គោរពគ្នទៅវិញទៅមក និងផលប្រយោជន៍រួម។ រយៈពេលជាច្រើនឆ្នាំកន្លងមក ភាពជាដៃគូនៃប្រទេសយើងទាំងពីរ បានរីកចម្រើនលើគ្រប់វិស័យ រួមមាន៖ វិស័យការពារជាតិ និងសន្តិសុខ, ពាណិជ្ជកម្ម និងវិនិយោគ, កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្ថែមថា កម្ពុជា សូមអរគុណសហគមន៍ហ្វីលីពីន នៅកម្ពុជា ដែលបានរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច…