Author: Dol Pheakdey
-

អ្នកទេសចរបរទេសទៅលេងប្រទេសថៃ ធ្លាក់ចុះយ៉ាងគំហុក ក្នុងពេល ៨ខែដំបូងនៃឆ្នាំ២០២៥នេះ
អ្នកទេសចរបរទេសទៅលេងប្រទេសថៃ ធ្លាក់ចុះយ៉ាងគំហុក ក្នុងពេល ៨ខែដំបូងនៃឆ្នាំ២០២៥នេះ ក្រសួងទេសចរណ៍ថៃ បាននិយាយកាលពីថ្ងៃអង្គារ (២ កញ្ញា) សប្ដាហ៍នេះថា ការមកដល់របស់ភ្ញៀវទេសចរបរទេសទៅលេងប្រទេសថៃ ក្នុងឆ្នាំ២០២៥នេះ ពីខែមករា រហូតដល់ចុងខែសីហា កន្លងទៅ បានធ្លាក់ចុះយ៉ាងគំហុកក្នុងអត្រា ៧,១៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្រសួងនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ថៃមើលឃើញមានភ្ញៀវទេសចរបរទេសចំនួន ២១,៩លាននាក់ ក្នុងអំឡុងពេលនោះ ដោយប្រទេសចិនគឺជាប្រភពទីផ្សារដ៏ធំបំផុត ជាមួយនឹងអ្នកដំណើរចូលទៅថៃចំនួន ៣,១លាននាក់។ កាលពីខែសីហា ទីភ្នាក់ងាររៀបចំផែនការរដ្ឋ បានកាត់បន្ថយការព្យាកររបស់ខ្លួនសម្រាប់ការមកដល់នៃភ្ញៀវទេសចរបរទេសនៅឆ្នាំនេះ មកត្រឹម ៣៣លាននាក់ ពីតួលេខ ៣៧លាននាក់ពីមុន ដែលជាការវាយប្រហារដ៏ធំមួយផ្សេងទៀតដល់សេដ្ឋកិច្ចដ៏ត្រដាបត្រដួសរបស់ខ្លួន។ វិស័យទេសចរណ៍ ដែលជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ មានចំនួន ១៤,៧១% នៃផលិតផលក្នុងស្រុកសរុប និង ១១,៩៨% នៃការងារនៅក្នុងទិន្នន័យឆ្នាំ២០២៤ ហើយការធ្លាក់ចុះយ៉ាងខ្លាំងនៃចំនួនភ្ញៀវទេសចរបរទេសបែបនេះ បានបង្កជាក្ដីកង្វល់កាន់តែធំបន្ថែមទៀតទៅលើសេដ្ឋកិច្ចរបស់ប្រទេសថៃ ដែលកំពុងតែជួបការលំបាកស្រាប់ទៅហើយនៅក្នុងឆ្នាំនេះ៕
-

រុស្ស៊ីហាមលោកខាងលិច មិនឲ្យធានាសន្តិសុខដល់អ៊ុយក្រែន
មូស្គូ ៖ វិមានក្រឹមឡាំងរបស់រុស្ស៊ី នៅថ្ងៃសុក្រទី៥ ខែកញ្ញា នេះ បានប្រកាសហាម មិនឲ្យលោកខាងលិច ផ្តល់ការធានាសន្តិសុខ ដល់ប្រទេសអ៊ុយក្រែន ក្នុងពេលដែលការចរចាសន្តិភាព ហាក់តានតឹង។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ រុស្ស៊ី RIA Novosti បានចុះផ្សាយ ដោយបានដកស្រង់ សម្តីរបស់ អ្នកនាំពាក្យរបស់វិមានក្រឹមឡាំង បាននិយាយ ថា បណ្តាប្រទេសលោកខាងលិច “មិនអាច” ផ្តល់ការធានាសន្តិសុខ សម្រាប់អ៊ុយក្រែន។ អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ី លោក Dmitry Peskov បានប្រាប់ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA Novosti ថា «តើបរទេស ជាពិសេស យោធាអឺរ៉ុប និងអាមេរិក អាចផ្តល់ និងធានាសន្តិសុខសម្រាប់អ៊ុយក្រែនបានទេ? នេះមិនអាចជាការធានាសន្តិសុខ សម្រាប់អ៊ុយក្រែន ដែលបង្ហាញពីភាព មិនស័ក្តិសម ចំពោះប្រទេស របស់យើងទេ»។ ក្នុងដំណើរការ ចរចាស្វែងរកសន្តិភាព បញ្ចប់សង្គ្រាម នៅអ៊ុយក្រែន ជាង៣ឆ្នាំ លោក ប្រធានាធិបតីអាមេរិក ដូណាល់…
-

-

ការប្រញាប់ចាកចេញពីថៃរបស់លោក ថាក់ស៊ីន ទៅទីក្រុងឌុយបៃ បញ្ឆេះក្ដីសង្ស័យថាលោករត់ទៅនៅបរទេសជាថ្មី
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ថៃ បានរាយការណ៍នៅថ្ងៃសុក្រ (៥ កញ្ញា) នេះថា ត្រឹមតែមួយយប់ប៉ុណ្ណោះនៅមុនពេលសភាត្រៀមបោះឆ្នោតរើសនាយករដ្ឋមន្ត្រីទី៣២ របស់ប្រទេសថៃ – ដែលស្ទើរតែប្រាកដថាមេដឹកនាំបក្សភូមិចៃថៃ លោក Anutin Charnvirakul ជាអ្នកទទួលបានតំណែងថ្មី ដោយសារការគាំទ្រពីបក្សប្រជាជនថៃដ៏ធំបំផុតក្នុងសភា – អតីតនាយករដ្ឋមន្ត្រីថៃដ៏ចម្រូងចម្រាសលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បានបង្កការភ្ញាក់ផ្អើល ជាមួយនឹងការចាកចេញយ៉ាងទាន់ហន់ពីប្រទេសថៃ ក្រោមហេតុផល “ពិនិត្យសុខភាព” នៅសិង្ហបុរី ប៉ុន្តែបានចុះចតនៅទិសដៅផ្សេងទៅវិញ។ ជំនួសឱ្យការបញ្ចុះបញ្ចូលរកសំឡេងឆ្នោតដើម្បីបង្វែរលទ្ធផលត្រឡប់ទៅបេក្ខជនបក្សភឿថៃ និងជំរុញឱ្យមានការរំលាយសភា លោក ថាក់ស៊ីន បែរជាចាកចេញយ៉ាងស្ងាត់ៗដោយមិនប្រកាសជាមុន។ ការចាកចេញនេះបានក្លាយជាព័ត៌មានសំខាន់នាល្ងាចថ្ងៃទី៤ ខែកញ្ញា នៅពេលនគរបាលអន្តោប្រវេសន៍នៅអាកាសយានដ្ឋានដនមឿង បានឃាត់ខ្លួនលោកជាច្រើនម៉ោងដើម្បីផ្ទៀងផ្ទាត់ឯកសារ មុនពេលអនុញ្ញាតឱ្យចាកចេញបាន។ មនុស្សជាច្រើនជឿថា លោកបានរត់ភៀសខ្លួនទៅនៅបរទេសជាថ្មីម្ដងទៀត មុនពេលសេចក្ដីសម្រេចរបស់តុលាការដ៏សំខាន់ ទាក់ទងនឹង “សំណុំរឿងដេកពេទ្យវីអាយភីជាន់ទី១៤” របស់លោក នៅថ្ងៃទី៩ ខែកញ្ញា ដ៏ឆាប់ខាងមុខនេះ។ ប្រភពស្និទ្ធនឹងលោក ថាក់ស៊ីន បានអះអាងថា លោកធ្វើដំណើរទៅសិង្ហបុរី ដើម្បីពិនិត្យសុខភាពរយៈពេល ២ថ្ងៃ ដោយច្រានចោលពាក្យចចាមអារ៉ាមពីការរត់ចោលស្រុក។ ទោះយ៉ាងនេះក្ដី ប្រព័ន្ធតាមដានជើងហោះហើរសាធារណៈបានបង្ហាញថា លោក ថាក់ស៊ីន មិនបានទៅសិង្ហបុរីទេ…
-

លោក ត្រាំ នឹងចរចាជាមួយលោកពូទីន ជាថ្មី
វ៉ាស៊ីនតោន ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានអះអាង កាលពីថ្ងៃព្រហស្បតិ៍ ទី៤ ខែកញ្ញា ថា លោកនឹងចរចាជាមួយ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ជាថ្មីទៀត ក្នុងពេលឆាប់ៗនេះ។ ការប្រកាសបែបនេះ បានធ្វើឡើង បន្ទាប់ពីលោក ដូណាល់ ត្រាំ បានជួបជាមួយសមភាគីអ៊ុយក្រែន លោក Volodymyr Zelensky និង មេដឹកនាំអឺរ៉ុប កាលពីព្រឹក ថ្ងៃព្រហស្បតិ៍។ អំឡុងជំនួបអាហារពេលល្ងាច ជាមួយ បណ្តានាយកប្រតិបត្តិ ក្រុមហ៊ុនបច្ចេកវិទ្យា ដ៏លេចធ្លោ របស់សហរដ្ឋអាមេរិក នៅឯសេតវិមាន ក៏មានអ្នកយកព័ត៌មាន សួរសំណួរ ទៅកាន់លោក ត្រាំ ថា តើ លោកនឹងជួបជាមួយមេដឹកនាំ វិមានក្រឹមឡាំង នាពេលខាងមុខ ទៀតទេ? លោក ត្រាំ បានឆ្លើយថា «ខ្ញុំនឹងធ្វើមែន»។ ក្នុងដំណើរការ ចរចាស្វែងរកសន្តិភាព បញ្ចប់សង្គ្រាម…
-

ចិនច្រានចោលក្រោយលោក ត្រាំ ចោទលួចឃុបឃិតជាមួយកូរ៉េខាងជើង និង រុស្ស៊ីប្រឆាំងអាមេរិក
ប៉េកាំង ៖ ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍ បានការពារការសម្រេចចិត្តអញ្ជើញ មេដឹកនាំ រុស្ស៊ី និង កូរ៉កូរ៉េខាងជើងចូលរួមពិធីរំលឹកខួបសង្គ្រាមលោក លើក ទី២ ដោយបានច្រានចោលការចោទប្រកាន់របស់លោកប្រធានាធិបតី Donald Trump ដែលថា ពួកគេសមគំនិតគ្នាប្រឆាំងនឹង សហរដ្ឋអាមេរិក ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានប្រាប់ក្នុងសន្និសិទសារព័ត៌មានថា មេដឹកនាំបរទេសជាច្រើនត្រូវបានអញ្ជើញឱ្យចូលរួមពិធីរំលឹកខួប ៨០ឆ្នាំ ចាប់តាំងពីការបញ្ចប់សង្គ្រាមលោកលើកទីពីរ។ ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណងធ្វើការរួមគ្នាជាមួយប្រទេស និងប្រជាជនដែលស្រឡាញ់សន្តិភាព ដើម្បីចងចាំប្រវត្តិសាស្រ្ត ស្រឡាញ់សន្តិភាព និងបង្កើតអនាគតមួយដ៏ភ្លឺស្វាង។ លោក Guo បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍន៍ទំនាក់ទំនងការទូតរបស់ចិនជាមួយប្រទេសណាមួយ គឺមិនដែលមានទិសដៅប្រឆាំងនឹងភាគីទីបីណាមួយឡើយ។ ការអះអាងបែបនេះលោក Guo ធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតី Trump បានបង្ហោះសារលើបណ្តាញសង្គម Truth Social ថា មេដឹកនាំចិន កូរ៉េខាងជើង និងរុស្ស៊ី បានឃុបឃត់ និង ផ្សំគំនិតគ្នាប្រឆាំងសហរដ្ឋអាមេរិក។ ការចោទប្រកាន់របស់លោក Trump នេះ ធ្វើឡើងអំឡុងប្រមុខរដ្ឋទាំងបីបានប្រមូលផ្តុំគ្នានៅទីក្រុងប៉េកាំង ដើម្បីចូលរួមកម្មវិធីព្យុហយាត្រាយោធាដ៏ធំបំផុតមួយមិនធ្លាប់មាន…
-

ការព្រមព្រៀងគ្នា៥ចំណុច រវាងបក្សប្រជាជនថៃ និងបក្សភូមិចៃថៃ ដើម្បីឱ្យលោក Anutin អាចក្លាយជានាយករដ្ឋមន្រ្តីថ្មី
(បាងកក)៖ នៅថ្ងៃសុក្រ ទី៥ ខែកញ្ញា រដ្ឋសភានៅប្រទេសថៃ នឹងធ្វើការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី បន្ទាប់ពីអតីតនាយករដ្ឋមន្រ្តី លោកស្រី Paetongtarn Shinawatra នៃគណបក្សភឿថៃ ត្រូវបានតុលាការធម្មនុញ្ញដកតំណែងជាផ្លូវការ កាលពីសប្តាហ៍មុន។ មេដឹកនាំគណបក្សភូមិចៃថៃ លោក Anutin Charnvirakul បានចងសម្ព័ន្ធភាពជាមួយគណបក្សមួយចំនួនផ្សេងទៀត ដើម្បីបង្កើតរដ្ឋាភិបាលសំឡេងភាគតិច ដូច្នេះដើម្បីអាចជាប់ជានាយករដ្ឋមន្រ្តី បក្សរបស់លោក ក៏បានចុះកិច្ចព្រមព្រៀងជាមួយគណបក្សប្រជាជនថៃ ដែលជាបក្សមានអាសនៈច្រើនជាងគេបង្អស់នៅក្នុងរដ្ឋសភា។ បក្សប្រជាជនថៃ បានដាក់លក្ខខណ្ឌ៥ចំណុច ឱ្យបក្សភូមិចៃថៃទទួលយក បើចង់បានការគាំទ្រពីខ្លួនក្នុងការបោះឆ្នោត។ លក្ខខណ្ឌទាំង៥នោះ រួមមាន៖ ទី១ រំលាយសភាក្នុងរយៈពេល៤ខែ ក្រោយបង្កើតរដ្ឋាភិបាលថ្មី។ ទី២ ប្រសិនបើតុលាការធម្មនុញ្ញសម្រេចថា ចាំបាច់ត្រូវមានការធ្វើប្រជាមតិ មុនធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ២០១៧ គណៈរដ្ឋមន្រ្តីរបស់លោក Anutin នឹងត្រូវរៀបចំការបោះឆ្នោតប្រជាមតិ ដើម្បីព្រាងរដ្ឋធម្មនុញ្ញថ្មី។ ទី៣ ប្រសិនបើតុលាការធម្មនុញ្ញសម្រេចថា ពុំចាំបាច់មានការធ្វើប្រជាមតិទេនោះ សេចក្តីព្រាងនៃវិសោធនកម្មរដ្ឋធម្មនុញ្ញ នឹងត្រូវរៀបចំឡើងឱ្យឆាប់ៗ ដើម្បីចាប់ផ្តើមនិតីវិធីព្រាងរដ្ឋធម្មនុញ្ញថ្មី។ ទី៤ បក្សភូមិចៃថៃ មិនត្រូវធ្វើសកម្មភាពដើម្បីបង្កើតរដ្ឋាភិបាលសំឡេងភាគច្រើនឡើយ។ ទី៥ បក្សប្រជាជនថៃ នឹងនៅបន្តធ្វើជាបក្សប្រឆាំង ដើម្បីពិនិត្យតាមដានសកម្មភាពរដ្ឋាភិបាលថ្មី ដោយពុំមានសមាជិកណាមួយ ទទួលបានតំណែងជារដ្ឋមន្រ្តីនោះទេ៕
-

លោក Phumtham ប្រឈមនឹងភាពវឹកវរផ្លូវច្បាប់យ៉ាងក្ដៅគគុក ជុំវិញសំណើរំលាយសភាថៃ
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ (៤ កញ្ញា) នេះថា ភាពចលាចលផ្នែកនយោបាយបានផ្ទុះឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃ លោក Phumtham Wechayachai បានដាក់រាជក្រឹត្យស្វះស្វែងរករាជានុម័តពីអង្គព្រះមហាក្សត្រ ដើម្បីរំលាយសភាតំណាងរាស្រ្តថៃ។ កាលពីថ្ងៃទី៣ ខែកញ្ញា សមាជិកសភានិងសកម្មជននយោបាយ បានដាក់ពាក្យបណ្ដឹងទៅនគរបាលដោយចោទលោក Phumtham ថាប្រមាថមហាក្សត្រ។ ចំណាត់ការនេះបានបង្កឱ្យមានការចោទប្រកាន់ជាបន្តបន្ទាប់ពីបទពុករលួយ និងការប្រព្រឹត្តខុសក្នុងតំណែង ដោយមានការចោទប្រកាន់ជាច្រើនទៀតថា នាយករដ្ឋមន្រ្តីស្ដីទីថៃរូបនេះបានធ្វើហួសពីសិទ្ធិអំណាចរបស់លោក។ លោក Suratin Pichan មកពីបក្សប្រជាធិបតេយ្យថ្មីរបស់ថៃ និងសកម្មជន Thaikorn Polsuwan បានដាក់បណ្ដឹងនេះទៅការិយាល័យស៊ើបអង្កេតកណ្តាលទីក្រុងបាងកក។ ដើមបណ្ដឹងទាំងពីរនេះបានអះអាងថា លោក Phumtham នាយករដ្ឋមន្ត្រីស្តីទី ពុំមានជំហរស្របច្បាប់ក្នុងការស្នើសុំរំលាយសភានោះឡើយ។ ភាពចម្រូងចម្រាសនេះកើតឡើងបន្ទាប់ពីការដកតំណែងលោកស្រី Paetongtarn Shinawatra អតីតនាយករដ្ឋមន្ត្រីនៃបក្សភឿថៃ កាលពីពេលថ្មីៗនេះដោយសារតែបំពានវិន័យធ្ងន់ធ្ងរ។ បញ្ហាផ្លូវច្បាប់នោះក៏បានកើតឡើង ក្រោយលោក Phumtham លាតត្រដាងថា លោកបានចាត់វិធានការរំលាយសភា នៅក្នុងជំហានមួយដែលជំរុញឱ្យមានកំហឹងកាន់តែខ្លាំងឡើងពីបក្សភូមិចៃថៃ ដែលចោទនាយករដ្ឋមន្ត្រីស្តីទីរូបនេះថាធ្វើហួសព្រំដែនផ្លូវច្បាប់របស់លោក៕
-

ក្រឡាប់ឡានខ្សែកាបនៅព័រទុយហ្កាល់ ផ្តាច់ជីវិតមនុស្ស ១៥នាក់ និង ១៨នាក់របួស
លីសបោន ៖ អ្នកនាំពាក្យសេវាវេជ្ជសាស្រ្តសង្គ្រោះបន្ទាន់បានប្រាប់អ្នកយកព័ត៌មានថា យ៉ាងហោចណាស់មនុស្ស ១៥ នាក់បានស្លាប់ និង ១៨ នាក់ផ្សេងទៀតរងរបួស កាលពីថ្ងៃពុធ នៅពេលដែលឡានខ្សែកាបដ៏ល្បីល្បាញ Gloria funicular របស់ទីក្រុង Lisbon បានក្រឡាប់ និងធ្លាក់ចូលទៅក្នុងអគារមួយ។ មូលហេតុនៅពីក្រោយសោកនាដកម្មនេះ ត្រូវបានសាក្សីប្រាប់ឱ្យដឹងថា ឡានខ្សែកាបនេះបានបើកហួសល្បឿនកំណត់ នៅពេលចុះផ្លូវចោត ក្រោយមកបានក្រឡាប់លើបុរសម្នាក់នៅតាមចិញ្ចើមផ្លូវតែម្តង។ យ៉ាងណាមិញ ក្រុមហ៊ុន Carris ដែលជាប្រតិបត្តិករបានសន្យាថា នឹងសហការពេញលេញក្នុងការស៊ើបអង្កេត។ ទន្ទឹមគ្នា ប្រធានាធិបតីព័រទុយហ្គាល់ លោក Marcelo Rebelo de Sousa និងអភិបាលក្រុង លោក Carlos Moedas បានចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅជាមួយក្រុមគ្រួសារជនរងគ្រោះ ដោយប្រទេសព័រទុយហ្គាល់បានប្រកាសថ្ងៃកាន់ទុក្ខជាតិផងដែរ។ ឡានខ្សែកាប គឺជាយានជំនិះប្រភេទដឹកជញ្ជូនសាធារណៈដែលរត់លើផ្លូវដែកដែលបានសាងសង់នៅតាមផ្លូវ។ វាត្រូវបានបំពាក់ដោយអគ្គិសនី និងផ្លាស់ទីតាមបណ្តោយផ្លូវថេរ ក្នុងផ្លូវចន្លោះរថយន្ត និងយានជំនិះផ្សេងទៀត។ សេវាកម្មឡានខ្សែកាប Gloria funicular បានដំណើរការតាំងពីឆ្នាំ១៨៨៥មកម្លេះ ហើយបានទាក់ទាញអ្នកទេសចរ និងការដឹកជញ្ជូនក្នុងស្រុក ដោយវាបានដឹកជញ្ជូនមនុស្សប្រហែល ៣ លាននាក់ក្នុងមួយឆ្នាំៗ៕…
-

អូស្ត្រាលីចេញលុយនាំជនចំណាកស្រុកទៅនៅលើកោះណូរូ
កង់បេរ៉ា ៖ ប្រទេស អូស្ត្រាលី នឹងបង់ប្រាក់ ចំនួន ១.៦ពាន់លានដុល្លារ ឲ្យទៅប្រទេសជាកោះ ណូរូ (Nauru) សម្រាប់ចាត់ចែង រៀបចំការតាំងទី លំនៅថ្មី ដល់ក្រុមជនចំណាកស្រុក អាចរស់នៅបាន។ ក្រុមមន្ត្រីបាននិយាយថា ប្រទេសអូស្ត្រាលី នឹងបង់ប្រាក់ ដល់ប្រទេសប៉ាស៊ីហ្វិក ដ៏តូចមួយនេះ ក្នុងរយៈពេល ៣ទសវត្សរ៍ ដើម្បីបញ្ជូនជនអន្តោប្រវេសន៍ រាប់រយនាក់ ទៅកាន់កោះ ដ៏ស្ងួត មួយនេះ ក្រោមកិច្ចព្រមព្រៀងថ្មី សម្ងាត់មួយ។ រដ្ឋាភិបាលទាំងពីរបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងសម្ងាត់មួយ កាលពីសប្តាហ៍មុន ក្នុងនោះ ប្រទេស ណូរូ (Nauru) នឹងរៀបចំទីលំនៅថ្មី សម្រាប់ជនចំណាកស្រុក រហូតដល់៣៥៤នាក់ ដែលមិនមានសិទ្ធិស្របច្បាប់ ក្នុងការស្នាក់នៅ ប្រទេសអូស្ត្រាលី ជាថ្នូរនឹងការបង់ប្រាក់ ដំបូង ចំនួន២៦៧ លានដុល្លារអាមេរិក ហើយ នឹងមានការបង់ ជាប្រចាំឆ្នាំ។ នៅក្នុងសវនាការសភា កាលពីយប់ថ្ងៃពុធ ទី៣ ខែកញ្ញា មន្ត្រីកិច្ចការផ្ទៃក្នុង បានអះអាងថា…