Author: Dol Pheakdey
-

លោក ពូទីន ប្តេជ្ញាបន្តប្រយុទ្ធនៅអ៊ុយក្រែន បើសិនគ្មានកិច្ចព្រមព្រៀងសន្តិភាព
ប៉េកាំង ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃពុធថា ប្រទេសរបស់លោកនឹងបន្តការប្រយុទ្ធគ្នានៅអ៊ុយក្រែន បើសិនកិច្ចព្រមព្រៀងសន្តិភាពមិនអាចសម្រេចបាន ខណៈដែលលោកបានបញ្ចប់ដំណើរទស្សនកិច្ចក្នុងប្រទេសចិន។ លោកប្រធានាធិបតី ពូទីន បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងប៉េកាំងថា គាត់បានអញ្ជើញលោក ហ្សេលេនស្គី ឱ្យមកទីក្រុងមូស្គូបើសិនគាត់ចង់ជួបលោកផ្ទាល់។ ប្រមុខវិមានក្រឹមឡាំងរូបនេះបន្តថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានសួរខ្ញុំសម្រាប់កិច្ចប្រជុំបែបនេះ ខ្ញុំបាននិយាយថា បាទ វាអាចទៅរួច និង អនុញ្ញាតឱ្យលោក ហ្សេលេនស្គី មកទីក្រុងមូស្គូ។ ប្រភពមួយបានប្រាប់សារព័ត៌មាន AFP កាលពីខែសីហាថា មេដឹកនាំអ៊ុយក្រែន លោក ហ្សេលេនស្គី បានបដិសេធគំនិតផ្តួចផ្តើម ដើម្បីធ្វើកិច្ចចរចានៅទីក្រុងមូស្គូ។ ទោះបីជាយ៉ាងណា លោកប្រធានាធិបតី ពូទីន និយាយថា រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេច ក្នុងការបញ្ជូនគណៈប្រតិភូជាន់ខ្ពស់បន្ថែមទៀតទៅចូលរួមការចរចាសន្តិភាពជាមួយអ៊ុយក្រែន។ វឌ្ឍនភាពឆ្ពោះទៅរកការដោះស្រាយសង្រ្គាមរយៈពេល 3 ឆ្នាំកន្លះ ហាក់ដូចជាបានជាប់គាំង បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែងការទូតដ៏ច្របូកច្របល់ពីប្រធានាធិបតីអាមេរិក Donald Trump ដែលបានជួបសមភាគីរុស្ស៊ី និងអ៊ុយក្រែនកាលពីខែមុនក៏ដោយ។ ប្រភព ៖ AFP
-

វេណេស៊ុយអេឡាចោទអាមេរិក សម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ ១១ករណី
ការ៉ាកាស ៖ រដ្ឋមន្ត្រីមហាផ្ទៃ ប្រទេសវេណេស៊ុយអេឡា កាលពីថ្ងៃទី៣ ខែកញ្ញា ចោទប្រកាន់សហរដ្ឋអាមេរិក ពីបទឃាតកម្មក្រៅប្រព័ន្ធតុលាការ ចំនួន១១ករណី។ ជាការរិះគន់ នៅ១ថ្ងៃ ក្រោយពេលដែលទាហានអាមេរិក ផ្តើមវាយប្រហារក្រុមសង្ស័យជួញដូរគ្រឿងញៀន មានប្រភពចេញពីប្រទេស ដែលស្ថិតក្នុងតំបន់អាមេរិកខាងត្បូង មួយនេះ។ លោក Diosdado Cabello រដ្ឋមន្ត្រីមហាផ្ទៃ វេណេហ្ស៊ុយអេឡា បានចោទប្រកាន់សហរដ្ឋអាមេរិកចំៗបែបនេះ បន្ទាប់ពីកងកម្លាំងអាមេរិក បានវាយប្រហារលើទូកល្បឿនលឿនមួយគ្រឿង ហើយរដ្ឋាភិបាលទីក្រុង វ៉ាស៊ីនតោន អះអាងថា ទូកនេះគឺជាកម្មសិទ្ធិរបស់ក្រុមឧក្រិដ្ឋជន Tren de Aragua ហើយ កំពុងដឹកជញ្ជូនគ្រឿងញៀន ពីប្រទេសវេណេស៊ុយអេឡា។ នៅក្នុងកម្មវិធីទូរទស្សន៍ ប្រចាំសប្តាហ៍ លោក Cabello បាននិយាយថា «ពួកគេបានសម្លាប់មនុស្ស ១១នាក់ ដោយគ្មានដំណើរការត្រឹមត្រូវ ខ្ញុំសួរថា តើនេះអាចធ្វើទៅបាន ដែរ ឬ ទេ?»។ ប្រតិបត្តិការនេះបានកើតឡើង ចំពេលដែលរដ្ឋាភិបាលរបស់លោកដូណាល់ ត្រាំ ចោទចំៗ ថា ប្រធានាធិបតី វេណេស៊ុយអេឡា ជាមេធំ…
-

Trump ព្រមាន Putin ចាំមើលរឿងអ្វីកើតឡើង
វ៉ាស៊ីងតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានផ្តាំ ទៅលោក ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន ថា រងចាំមើលអ្វី នឹងកើតឡើង ប្រសិនបើលោកមិនសប្បាយចិត្ត នឹងការឆ្លើយតប របស់មេដឹកនាំវិមានក្រឹមឡាំង រូបនេះ ហើយនោះ។ មេដឹកនាំទីក្រុងវ៉ាស៊ីងតោន កាលពីថ្ងៃពុធ ទី៣ ខែកញ្ញា បានព្រមានដាក់ទណ្ឌកម្មថ្មី ប្រឆាំងនឹងរុស្ស៊ី ប្រសិនបើ បរាជ័យ ក្នុងការធ្វើកិច្ចព្រមព្រៀងសន្តិភាព អ៊ុយក្រែន។ លោក Trump បានប្រាប់អ្នកយកព័ត៌មាន បែបនេះ នៅក្នុងការិយាល័យ Oval អំឡុងពេលជួបប្រធានាធិបតីប៉ូឡូញ លោក Karol Nawrocki ។ លោក ត្រាំ បានអះអាងថា «ខ្ញុំគ្មានសារ ទៅកាន់ប្រធានាធិបតី ពូទីន ទេ គាត់ដឹងពីកន្លែង ដែលខ្ញុំឈរ ហើយ គាត់នឹងធ្វើការសម្រេចចិត្ត តាមមធ្យោបាយមួយ ឬ ផ្សេងទៀត…ទោះជាការសម្រេចចិត្តរបស់គាត់ ជាអ្វីក៏ដោយ…
-

លោក គីម ជុងអ៊ុន ថា គួរតែពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី
ប៉េកាំង ៖ លោក គីម ជុងអ៊ុន ប្រាប់លោក វ្ល៉ាឌីមៀ ពូទីន ថា កូរ៉េខាងជើង និងរុស្ស៊ី គួរតែពង្រឹងកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែរឹងមាំ បន្ថែមទៀត។ មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានប្រាប់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ថា ប្រទេសទាំងពីរ “គួរតែខិតខំប្រឹងប្រែង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរបស់យើង” នៅពេលដែលពួកលោកបានជួបប្រជុំគ្នា នៅទីក្រុងប៉េកាំង កាលពីថ្ងៃទី៣ ខែកញ្ញា។ លោក គីម បានថ្លែងប្រាប់លោក ពូទីន ថា លោកនឹងធ្វើអ្វីគ្រប់បែបយ៉ាង ដែលលោកអាចធ្វើបាន ដើម្បីជួយរុស្ស៊ី ក្នុងសង្រ្គាមអ៊ុយក្រែន។ កូរ៉េខាងជើងបានក្លាយជាសម្ព័ន្ធមិត្តដ៏សំខាន់មួយ របស់រុស្ស៊ី ចាប់តាំងពីទីក្រុងមូស្គូបានឈ្លានពានអ៊ុយក្រែន កាលពីជាងបីឆ្នាំមុន ដោយបានបញ្ជូនទាហាន និងសព្វាវុធជាច្រើន ដើម្បីជួយដល់រុស្ស៊ី តទល់នឹងកងកម្លាំងអ៊ុយក្រែន។ អំឡុងជំនួបនេះ លោកប្រធានាធិបតី ពូទីន ក៏បានអរគុណលោក គីម ចំពោះទាហានកូរ៉េខាងជើង ចូលរួមជួយធ្វើសង្ក្រាម…
-

អឺរ៉ុបចាត់ទុករុស្ស៊ី ចិន និងកូរ៉េខាងជើង ជាបញ្ហាប្រឈមផ្ទាល់ ចំពោះប្រព័ន្ធអន្តរជាតិ
ព្រុចសែល ៖ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោកស្រី Kaja Kallas និយាយថា វត្តមានរបស់មេដឹកនាំរុស្ស៊ី និងកូរ៉េខាងជើងជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅឯក្បួនដង្ហែដ៏ធំមួយនៅទីក្រុងប៉េកាំងកាលពីថ្ងៃពុធ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងសណ្តាប់ធ្នាប់ពិភពលោកថ្មីប្រឆាំងនឹងលោកខាងលិច។ លោកស្រី Kallas បានប្រាប់អ្នកសារព័ត៌មានថា ក្រឡេកទៅមើលលោកប្រធានាធិបតី ស៊ី ឈរជាមួយមេដឹកនាំរុស្ស៊ី អ៊ីរ៉ង់ កូរ៉េខាងជើង នៅទីក្រុងប៉េកាំងថ្ងៃនេះ ទិដ្ឋភាពនេះមិនមែនគ្រាន់តែជាការប្រឆាំងនឹងលោកខាងលិចប៉ុណ្ណោះទេ វាក៏ជាបញ្ហាប្រឈមផ្ទាល់ចំពោះប្រព័ន្ធអន្តរជាតិដែលបង្កើតឡើងដោយច្បាប់ផងដែរ។ លោកស្រី Kallas បានបញ្ជាក់ថា យើងកំពុងជួបប្រទះការប៉ុនប៉ងដោយចេតនា ដើម្បីផ្លាស់ប្តូរច្បាប់ទម្លាប់អន្តរជាតិ។ ចិន និងរុស្ស៊ីក៏និយាយផងដែរ អំពីការរួមគ្នាឈានមុខគេ ដើម្បីជំរុញការផ្លាស់ប្តូរមិនធ្លាប់មានក្នុងរយៈពេលមួយរយឆ្នាំ និងការពិនិត្យឡើងវិញនៃសណ្តាប់ធ្នាប់សន្តិសុខពិភពលោក។ លោកស្រី Kallas បានសង្កត់ធ្ងន់ទៀតថា ដើម្បីឆ្លើយតបនឹងបញ្ហានេះ អឺរ៉ុបចាំបាច់ត្រូវមានភាពបត់បែនផ្នែក “អំណាចភូមិសាស្ត្រនយោបាយ” របស់ខ្លួនឱ្យកាន់តែប្រសើរឡើង ដើម្បីប្រឈមមុខនឹងការចលាចលជាសកល៕ ប្រភព ៖ AFP
-

យោធាអាមេរិក សម្លាប់មនុស្សជាង ១០នាក់ ក្នុងការវាយប្រហារលើទូកសង្ស័យថាដឹកគ្រឿងញៀនពីវ៉េណេស៊ុយអេឡា
ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា យោធារបស់សហរដ្ឋអាមេរិក បានសម្លាប់មនុស្ស ១១នាក់ កាលពីថ្ងៃអង្គារ (២ កញ្ញា) ក្នុងការវាយប្រហារលើទូកមួយគ្រឿងពីប្រទេសវេណេស៊ុយអេឡា ដែលត្រូវចោទប្រកាន់ថាមានផ្ទុកសារធាតុញៀនខុសច្បាប់ នៅក្នុងប្រតិបត្តិការដែលគេបានដឹងជាលើកដំបូង ចាប់តាំងពីការដាក់ពង្រាយនាវាចម្បាំងនាពេលថ្មីៗនេះរបស់រដ្ឋបាលលោក ទៅកាន់ភាគខាងត្បូងតំបន់ការ៉ាអ៊ីប។ លោក Trump ប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានថា “ទើបតែប៉ុន្មាននាទីចុងក្រោយនេះ អាមេរិកបានបាញ់ប្រហារទូកមួយគ្រឿង ទូកដឹកគ្រឿងញៀន ហើយមានគ្រឿងញៀនយ៉ាងច្រើនក្នុងទូកនោះ”។ លោកបន្តថា៖ “នៅមានសកម្មភាពដឹកគ្រឿងញៀនបែបនេះជាច្រើនទៀត ដែលហូរចូលសហរដ្ឋអាមេរិកយូរមកហើយ… ទាំងអស់នេះបានមកពីវេណេស៊ុយអេឡា”។ ក្រោយមក ប្រធានាធីបតីអាមេរិករូបនេះក៏បានបង្ហោះវីដេអូដែលហាក់ដូចជាប្រតិបត្តិការយោធាលើបណ្ដាញសង្គម Truth Social របស់លោក ដោយសរសេរថា “ការវាយប្រហារនេះបានសម្លាប់ភេរវករ ១១នាក់ ដោយពុំមានកងកម្លាំងអាមេរិកណាម្នាក់រងគ្រោះថ្នាក់ក្នុងប្រតិបត្តិការនេះទេ”។ ការសម្រេចចិត្តបំផ្ទុះទូកសង្ស័យដឹកគ្រឿងញៀនឆ្លងកាត់សមុទ្រការ៉ាអ៊ីប ជំនួសឱ្យការរឹបអូសនិងចាប់ខ្លួនអ្នកនៅលើទូកនោះ គឺពិតជាសកម្មភាពមិនធម្មតានោះទេ ដែលធ្វើឱ្យគេនឹកឃើញដល់ការប្រយុទ្ធរបស់អាមេរិក ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធនានា ដូចជាក្រុមអាល់កៃដាជាដើម៕
-

រាជរដ្ឋាភិបាល ចេញសារាចរ ផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក នៅរាជធានីភ្នំពេញ តែនៅតាមបណ្តាខេត្ត អាចរៀបចំតាមលទ្ធភាព
(ភ្នំពេញ)៖ យោងតាមសារាចរ ស្តីពី ការផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ដែលចុះហត្ថលេខាដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា អនុលោមតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាលលេខ០៩ សរណន ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០០៣ សម្រាប់អនុវត្តជាអចិន្ត្រៃយ៍ ស្តីពីការរៀបចំចាត់តាំងព្រះរាជពិធីបុណ្យទ្វាទសមាស បុណ្យប្រពៃណីជាតិ ប្រពៃណី សាសនា បុណ្យជាតិ-បុណ្យអន្តរជាតិ រាជរដ្ឋាភិបាលតែងតែប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ជារៀងរាល់ឆ្នាំ ចំនួន៣(បី)ថ្ងៃ នៅថ្ងៃ១៤កើត ១៥កើត និង១រោច ខែកត្តិក ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យប្រពៃណីជាតិ និងបន្តរក្សាទំនៀមទម្លាប់ដ៏ប្រពៃរបស់ខ្មែរដែលមានតាំងពីយូរលង់ មកហើយ ដោយមានរៀបចំពិធីប្រណាំងទូកង បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ និងដោយឡែកនៅតាមបណ្តាខេត្តមួយចំនួនក៏បានរៀបចំពិធីនេះផងដែរ។ បច្ចុប្បន្ន កម្ពុជាបាននិងកំពុងបន្តអនុវត្តបទឈប់បាញ់ដោយពេញលេញនិងម៉ឺងម៉ាត់ បំផុត ស្របតាមស្មារតីកិច្ចប្រជុំពិសេសដែលបានធ្វើឡើងនៅទីក្រុងគូឡាឡាំពួនៃប្រទេសម៉ាឡេស៊ី កាលពី ថ្ងៃទី២៨…
-

លោក Trump និយាយថា រូបលោកមានការខកចិត្តខ្លាំងណាស់ ចំពោះលោក Putin
ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអង្គារ២កញ្ញាសប្ដាហ៍នេះថារូបលោកមានការខកចិត្តយ៉ាងខ្លាំង ចំពោះការបរាជ័យរបស់មេដឹកនាំរុស្ស៊ី លោក Vladimir Putin ក្នុងការធ្វើកិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែន ប៉ុន្តែលោកពុំបានផ្តល់ការបញ្ជាក់ច្បាស់លាស់ទេថាតើផលវិបាកអ្វី ដែលទីក្រុងមូស្គូអាចប្រឈម។ ចាប់តាំងពីជួបជាមួយលោក Putin នៅរដ្ឋអាឡាស្កា កាលពីខែមុន មក លោក Trump បានជំរុញមេដឹកនាំវិមានក្រឹមឡាំងរូបនេះឱ្យជួបពិភាក្សាដោយផ្ទាល់ជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ។ ផ្ទុយទៅវិញ រុស្ស៊ី បានបង្កើនការទម្លាក់គ្រាប់បែកលើទីក្រុងគីវ ដោយទាក់ទាញការរិះគន់ជាថ្មីពីរដ្ឋធានីវ៉ាស៊ីនតោន និងបណ្ដាមេដឹកនាំរបស់សហភាពអឺរ៉ុប។ លោក Trump បានប្រាប់កម្មវិធីវិទ្យុ Scott Jennings ថា រូបលោកមានការខកចិត្តខ្លាំងណាស់ចំពោះប្រធានាធិបតី Putin។យើងមានទំនាក់ទំនងដ៏ល្អមួយគ្នា តែលោកពិតជាខកចិត្តណាស់។លោកពុំបានបញ្ជាក់ទេថាតើសហរដ្ឋអាមេរិកនឹងចាត់វិធានការបែបណា ប្រសិនបើថ្ងៃផុតកំណត់ដែលលោកបានដាក់សម្រាប់កិច្ចព្រមព្រៀង ដែលនឹងត្រូវផុតកំណត់នៅសប្តាហ៍នេះ។ នៅពេលត្រូវបានសួរនៅការិយាល័យប្រធានាធិបតី Oval Office ថាតើលោកបាននិយាយជាមួយលោក Putinដែរទេនាពេលថ្មីៗនេះ លោក Trump បានបង្ហើបថា មានការវិវត្តថ្មីៗច្រើន លោកបានដឹងបញ្ហាជាច្រើនដែលជារឿងគួរឲ្យចាប់អារម្មណ៍ លោកគិតថាប៉ុន្មានថ្ងៃខាងមុខអ្នកទាំងអស់គ្នានឹងបានដឹង។លោកបន្ថែមថា នឹងមានផលវិបាកច្រើនបើលោក Putin និងលោក Zelenskyy មិនព្រមជួបគ្នា៕
-

ចារកម្មកូរ៉េខាងត្បូងថា ទាហានកូរ៉េខាងជើង ២ ពាន់នាក់ចោលជីវិតក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន
សេអ៊ូល ៖ សមាជិកសភាកូរ៉េខាងត្បូងម្នាក់ ដោយយោងតាមប្រភពពីទីភ្នាក់ងារចារកម្មបានឱ្យដឹងនៅថ្ងៃអង្គារនេះថា ទាហានកូរ៉េខាងជើងប្រហែល ២.០០០ នាក់ ដែលបញ្ជូនទៅជួយរុស្ស៊ីប្រយុទ្ធនឹងកងកម្លាំងអ៊ុយក្រែន ត្រូវបានគេជឿជាក់ថា ត្រូវបានសម្លាប់ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន AFP។ មូលហេតុដែលកូរ៉េខាងជើងបញ្ជូនទាហានទៅគាំទ្រសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន គឺដោយសារតែរុស្ស៊ី និង កូរ៉េខាងជើងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោធាទ្វេភាគីកាលពីឆ្នាំមុន រួមទាំងការការពារគ្នាទៅវិញទៅមក អំឡុងទស្សនកិច្ចដ៏កម្ររបស់លោកប្រធានាធិបតី ពូទីន ទៅកាន់កូរ៉េខាងជើង។ សេវាស៊ើបការណ៍សម្ងាត់ជាតិកូរ៉េខាងត្បូង បាននិយាយកាលពីខែមេសាថា ចំនួនអ្នកស្លាប់ដោយសារសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន គឺយ៉ាងហោចណាស់ ៦០០ នាក់។ ប៉ុន្តែផ្អែកតាមការវាយតម្លៃថ្មីៗ បានប៉ាន់ប្រមាណថា តួលេខនេះ ទំនងជាកើនឡើងថែមទៀតដល់ ២.០០០ នាក់ នេះបើតាមសម្តីរបស់សមាជិកសភាកូរ៉េខាងត្បូង លោក Lee Seong-kweun បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីសន្និសីទសង្ខេបរបស់ទីភ្នាក់ងារចារកម្ម។ ទន្ទឹមគ្នា ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង និង លោកខាងលិចបានលើកឡើងថា កូរ៉េខាងជើងបានបញ្ជូនទាហានជាង ១០.០០០ នាក់ទៅកាន់ប្រទេសរុស្ស៊ីក្នុងឆ្នាំ ២០២៤ ពិសេសទៅកាន់តំបន់ Kursk រួមជាមួយនឹងកាំភ្លើងធំ មីស៊ីល និងប្រព័ន្ធរ៉ុក្កែតរយៈចម្ងាយឆ្ងាយ។ បើតាមការអះអាងរបស់លោក Lee, ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូងជឿជាក់ថា កូរ៉េខាងជើងគ្រោងនឹងដាក់ពង្រាយទាហាន និងវិស្វករចំនួន…
-

មេដឹកនាំចិន អមដោយមិត្តរុស្ស៊ី និងកូរ៉េខាងជើង បើកក្បួនដង្ហែយោធា ជាការបង្អួតកម្លាំងដាក់លោកខាងលិច
ប្រទេសចិន បានចាប់ផ្តើមក្បួនដង្ហែយោធាដ៏ធំបំផុតមិនធ្លាប់មានរបស់ខ្លួននៅក្នុងថ្ងៃពុធ (៣ កញ្ញា) នេះ ជាការបង្ហាញសាច់ដុំយោធាដែលចេះតែកើនឡើងមិនឈប់ និងឥទ្ធិពលភូមិសាស្ត្រនយោបាយរបស់ខ្លួន ខណៈលោកប្រធានាធិបតីចិន Xi Jinping ស្វះស្វែងបង្ហាញថា ទីក្រុងប៉េកាំង ជាអ្នកថែរក្សាសណ្តាប់ធ្នាប់អន្តរជាតិ សម័យក្រោយសហរដ្ឋអាមេរិក។ អមដោយសម្ព័ន្ធមិត្តរុស្ស៊ី លោក Vladimir Putin និងលោក Kim Jong Un របស់កូរ៉េខាងជើង ក្នុងពិធីដ៏អធិកអធមតាមកញ្ចក់ទូរទស្សន៍ – លោក Xi បានដើរលើកម្រាលព្រំក្រហមក្នុងដំណើរទៅប្រារព្ធព្រឹត្តិការណ៍ដ៏ឱឡារិកនៅឯទីលានចតុរង្គ ធានអានមិន ក្នុងខួប ៨០ឆ្នាំ នៃជ័យជម្នះសង្គ្រាមលោកលើកទីពីរ។ នៅក្នុងសំលៀកបំពាក់ដែលស្រដៀងនឹងឈុតពាក់ដោយអតីតមេដឹកនាំ ម៉ៅ សេទុង លោក Xi បានចេញស្វាគមន៍មេដឹកនាំមិនមែនលោកខាងលិចជាង ២០រូប ដែលកំពុងចូលរួមពិធី។ ទស្សនីយភាពក្នុង “ទិវាជ័យជម្នះ” ដ៏អធិកអធមនេះ កើតឡើងនៅពេលដែលជំហរ “យកអាមេរិកជាធំ” របស់លោកប្រធានាធិបតីអាមេរិក Donald Trump និងសង្រ្គាមពាណិជ្ជកម្ម បានធ្វើឱ្យសម្ព័ន្ធភាពដ៏យូរអង្វែងនានារបស់ទីក្រុងវ៉ាស៊ីនតោន មានភាពតានតឹង។ អ្នកទស្សនាជាង ៥ម៉ឺននាក់ នៅទីលានធានអានមិន បានប្រមូលផ្តុំគ្នាឈរនៅទីនោះ…