Author: Dol Pheakdey
-
សម្ដេចតេជោ ហ៊ុន សែន បញ្ចេញសម្លេងសន្ទនាទាំងស្រុងជាមួយនាយករដ្ឋមន្រ្តីថៃ ដែលមានរយៈពេល ១៧:០៦នាទី
ពេញ៖ នៅលើបណ្ដាញសង្គមនារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ បានបញ្ចេញវិដេអូសំឡេងសន្ទនាទាំងស្រុងរវាងសម្ដេច និងនាយករដ្ឋមន្រ្តីថៃ ដែលមានរយៈពេល ១៧៖០៦នាទី កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ដោយមានលោក ឃ្លាំង ហួត ជាអ្នកបកប្រែ ។ សូមជម្រាបថា នៅមុនសម្ដេចតេជោ បញ្ចេញសំឡេងសន្ទនាទាំងស្រុងនេះ សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គមផ្លូវការ នារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ថា កាលពីល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ខ្ញុំពិតជាបានសន្ទនាតាមទូរស័ព្ទ ជាមួយនាយករដ្ឋមន្រ្តីថៃ រយៈពេល១៧៖០៦នាទី ដោយមានលោក ឃ្លាំង ហួត ជាអ្នកបកប្រែ ហើយជាទម្លាប់ដើម្បីកិច្ចការទាំងឡាយ មិនបានគេបំភាន់ ឬបន្លំ ចាំបាច់ត្រូវការថតសម្លេង និងដើម្បីតម្លាភាពជាមួយផ្ទៃក្នុង របស់កម្ពុជាផងដែរ ។ សំឡេងសន្ទនារវាងខ្ញុំ និងនាយករដ្ឋមន្រ្តីថៃ ខ្ញុំបានផ្ញើទៅគណៈអចិន្រ្តៃយ៍គណបក្ស ក្រុមការងារព្រឹទ្ធសភា ក្រុមការងារសភា ក្រុមការងារទទួលបន្ទុកកិច្ចការបរទេស ក្រុមការងារឃោសនាអប់រំ ក្រុមការងារព្រំដែន និងកងកម្លាំងប្រដាប់អាវុធ ប្រហាក់ប្រហែលសរុប ៨០នាក់។…
-
កាយឫទ្ធិនារីកម្ពុជា ធ្វើពិធីសច្ចាបញ្ចូលសមាជិកថ្មីលើកទី៣៣ ចំនួន ៣៨៤រូប ដែលប្រារព្ធធ្វើឡើងនៅសាខាខេត្តកំពត
(កំពត)៖ សមាគមកាយឫទ្ធិនារីកម្ពុជា បានរៀបចំសច្ចាបញ្ចូលសមាជិកថ្មីលើកទី៣៣ និងពិធីប្រគល់សេចក្តីសម្រេចតែងតាំងប្រធានកិត្តិយស ប្រធានក្រុមប្រឹក្សា ប្រធាន-អនុប្រធាន និងសមាជិកថ្មីនៃសមាគមកាយឫទ្ធិនារីកម្ពុជា ដែលមកពីសាខាខេត្តសៀមរាប, រាជធានីភ្នំពេញ, និងសាខាខេត្តកំពត សរុបចំនួន៣៨៤រូប ក្នុងនោះក៏មានសមាជិកចាស់ ព្រមទាំងថ្នាក់ដឹកនាំ មកពីបណ្តាសមាគមកាយឫទ្ធិនារីកម្ពុជា ទាំង៧សាខាសរុបទាំងអស់ ៧៩៦រូប ចូលរួមផងដែរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ដែលពិធីនេះប្រារព្ធធ្វើឡើងក្នុង សាលប្រជុំបូកគោ នៃសាលាខេត្តកំពត នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ គឺ ស្របនឹងថ្ងៃដ៏មានមហាសិរីមង្គល ឧត្តុងឧត្តមបំផុត ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មាយុ ថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជាព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការចូលជាសមាជិករបស់សមាគមកាយឫទ្ធិនារីកម្ពុជា គឺជាកម្លាំងស្ម័គ្រចិត្តរួម ដែលផ្ដល់ឱ្យសមាជិកនូវចំណេះដឹង បទពិសោធន៍ទាំងជីវិតការងារ និង លទ្ធភាពធ្វើការរួមគ្នា ដើម្បីផលប្រយោជន៍សង្គម។ លើសពីនេះ កុមារី យុវតី និងសមាជិករបស់សមាគម…
-
អ៊ីស្រាអែលគំរាមថា មេដឹកនាំកំពូលអ៊ីរ៉ង់នឹងមានវាសនាដូចលោក សាដាំ ដែលត្រូគេសម្លាប់
ហ្សេរុយសាឡឹម ៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz នៅថ្ងៃអង្គារ បានព្រមានដោយបើកចំហរថា មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei ថា រូបលោកអាចនឹងមានជោគវាសនា ស្រដៀងនឹងអតីតប្រធានាធិបតីអ៊ីរ៉ាក់ លោក Saddam Hussein ដែលត្រូវបានផ្តួលរំលំ ហើយក្រោយមក ត្រូវបានប្រហារជីវិត។ ប្រមុខការពារជាតិអ៊ីស្រាអែលរូបនេះ បានព្រមានធ្ងន់ៗយ៉ាងដូច្នេះ ក្នុងអំឡុងពេលជួបជាមួយមេបញ្ជាការយោធា និងសន្តិសុខជាតិអ៊ីស្រាអែល នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីការិយាល័យរបស់លោក។ លោក Katz ត្រូវបានដកស្រង់សម្តីថា ខ្ញុំសូមព្រមានមេដឹកនាំផ្តាច់ការអ៊ីរ៉ង់ កុំបន្តប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម និងបាញ់មីស៊ីលសំដៅលើជនស៊ីវិលអ៊ីស្រាអែលតទៅទៀត។ លោក Khamenei គួរតែចងចាំនូវអ្វីដែលបានកើតឡើង ចំពោះជនផ្តាច់ការនៅក្នុងប្រទេសជិតខាងអ៊ីរ៉ង់ គឺអ៊ីរ៉ាក់ ដែលបានដើរតាមផ្លូវដូចគ្នាប្រឆាំងនឹងអ៊ីស្រាអែល។ សូមរម្លឹកថា លោក Saddam ត្រូវបានផ្តួលរំលំនៅក្នុងការលុកលុយដឹកនាំដោយសហរដ្ឋអាមេរិក កាលពីឆ្នាំ២០០៣ ហើយក្រោយមកត្រូវបានគេចាប់ខ្លួន និងប្រហារជីវិត។ រដ្ឋបាលរបស់លោកបានបាញ់មីស៊ីលទៅកាន់ប្រទេសអ៊ីស្រាអែល ក្នុងអំឡុងសង្គ្រាមឈូងសមុទ្រឆ្នាំ១៩៩១ ហើយត្រូវបានចោទប្រកាន់ពីបទដំណើរការកម្មវិធីអាវុធនុយក្លេអ៊ែរសម្ងាត់៕ ប្រភព ៖ AFP
-
អាមេរិកបង្កើតកម្លាំងពិសេសជួយពលរដ្ឋខ្លួននៅមជ្ឈិមបូព៌ា
បរទេស ៖ អាមេរិកបានបង្កើតកងកម្លាំងពិសេស ចាំជួយប្រជាពលរដ្ឋរបស់ខ្លួន នៅតំបន់មជ្ឈិមបូព៌ា អំឡុងពេលផ្ទុះសង្គ្រាម រវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Tammy Bruce បាននិយាយ កាលពីថ្ងៃអង្គារថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កំពុងបង្កើតក្រុមការងារពេញម៉ោង ដើម្បីជួយប្រជាជនអាមេរិកនៅមជ្ឈិមបូព៌ា ចំពេលមានជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់។ លោកស្រីបានប្រាប់ថា «ក្រសួងការបរទេសបានបង្កើតក្រុមការងារមជ្ឈិមបូព៌ា ដើម្បីជួយសម្របសម្រួល ការគាំទ្រសម្រាប់ពួកយើង ប្រជាពលរដ្ឋ បេសកកម្មការទូត និងបុគ្គលិករបស់យើង»។ លោកស្រីបន្តថា «ក្រុមការងារកំពុងប្រតិបត្តិការ ២៤ម៉ោង ក្នុងមួយថ្ងៃ… អំឡុងរយៈពេលមួយសប្តាហ៍ កន្លងមកនេះ ដើម្បីជួយជូនដំណឹង ដល់ពលរដ្ឋរបស់យើង…យើងបានចេញការជូនដំណឹងសុវត្ថិភាព ជាង៣០ដង ទៅកាន់ប្រទេសក្នុងតំបន់ និងបានធ្វើបច្ចុប្បន្នភាពការប្រឹក្សា ជុំវិញការធ្វើដំណើរ សម្រាប់អ៊ីរ៉ង់ និងអ៊ីស្រាអែល»៕ ប្រភពពី AFP
-
G7 ចេញមុខការពារសុវត្ថិភាពអ៊ីស្រាអែល ហើយចោទអ៊ីរ៉ង់ថា ជារដ្ឋភេរវករ
បរទេស៖ បណ្តាប្រទេសមានសេដ្ឋកិច្ចរីចចម្រើនទាំង៧ លើពិភពលោក ឬ ប្រទេស G7 បានចេញមុខការពារសុវត្ថិភាព ដល់អ៊ីស្រាអែល ហើយចោទប្រកាន់អ៊ីរ៉ង់ថា ជារដ្ឋ ភេរវករ បង្កអស្ថិរភាព នៅក្នុងតំបន់ មជ្ឈិមបូព៌ា នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNA នៅអង្គារ ទី១៧ ខែមិថុនា នេះ។ សេចក្តីថ្លែងការណ៍រួមរបស់ G7 កាលពីថ្ងៃចន្ទ បានអះអាងថា «អ៊ីស្រាអែលមានសិទ្ធិការពារខ្លួន ហើយ យើងសូមបញ្ជាក់ឡើងវិញ នូវការគាំទ្រ ចំពោះសន្តិសុខ របស់អ៊ីស្រាអែល»។ សេចក្តីថ្លែងការណ៍បានបន្ថែមថា «អ៊ីរ៉ង់គឺជាប្រភពចម្បង នៃអស្ថិរភាព និងភេរវកម្ម ក្នុងតំបន់ ហើយច្បាស់ណាស់ អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរ បានទេ»។ យ៉ាងណាមិញ G7 ដែលមានសមាជិក រួមមាន កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បានជំរុញជំរុញឱ្យមានដំណោះស្រាយ ធ្វើយ៉ាងណា នាំទៅរកការថយចុះ កាន់តែទូលំទូលាយ នៃអរិភាព…
-
លោក Trump ចង់បញ្ចប់សង្គ្រាមអ៊ីស្រាអែល-អ៊ីរ៉ង់តែម្តង មិនមែនត្រឹមបទឈប់បាញ់ទេ
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និយាយថា រូបលោកចង់បានការបញ្ចប់សង្គ្រាមរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ពិតប្រាកដ មិនមែនត្រឹមតែជាបទឈប់បាញ់នោះទេ ស្របពេលដែលគូសត្រូវស៊ូពូជទាំងពីរកំពុងប្រយុទ្ធគ្នាអស់រយៈពេល៦ថ្ងៃមកហើយ។ លោកប្រធានាធិបតី ត្រាំ បានថ្លែងបែបនេះទៅកាន់ក្រុមអ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One តាមផ្លូវលោកវិលត្រឡប់ពីកិច្ចប្រជុំកំពូលក្រុមប្រទេស G7 នៅប្រទេសកាណាដា។ មេដឹកនាំអាមេរិករូបនេះ បានគូសបញ្ជាក់ថា អ៊ីរ៉ង់ត្រូវតែបោះបង់ចោលមហិច្ឆតាផលិតអាវុធនុយក្លេអ៊ែរទាំងស្រុង… អ៊ីរ៉ង់មិនអាចមានអាវុធប្រល័យលោកបានឡើយ វាគឺជារឿងសាមញ្ញាបំផុត។ លោក ត្រាំ បានលើកឡើងទៀតថា លោកអាចនឹងបញ្ជូនប្រេសិតពិសេសអាមេរិកប្រចាំតំបន់មជ្ឈិមបូព៌ា លោក Steve Witkoff ឬលោកអនុប្រធានាធិបតី JD Vance ទៅជួបចរចាជាមួយអ៊ីរ៉ង់ឆាប់ៗនេះ។ សង្រ្គាមអ៊ីរ៉ង់ និងអ៊ីស្រាអែល បានចាប់ផ្តើមឡើងកាលពីថ្ងៃសុក្រទី១៣ ខែមិថុនា ស្របពេលដែលទាំងអ៊ីស្រាអែល អាមេរិក និងបណ្តាប្រទេសលោកខាងលិចផ្សេងទៀត សុទ្ធតែបានព្យាយាមដាក់សម្ពាធអ៊ីរ៉ងជាយូរមកហើយ ដើម្បីទប់ស្កាត់ការផលិតអាវុធនុយក្លេអ៊ែររបស់ពួកគេ។ ទោះបីជាយ៉ាងណា អ៊ីរ៉ងបានច្រានចោលការចោទប្រកាន់ការស្វែងរកអាវុធនុយក្លេអ៊ែរ ដោយពួកគែបានអះអាងថា ខ្លួនមានសិទ្ធិក្នុងការអភិវឌ្ឍបច្ចេកវិទ្យានុយក្លេអ៊ែរ សម្រាប់គោលបំណងសន្តិភាព រួមទាំងការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ៕ ប្រភព…
-
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិខ្មែរដែលបានចូលរួមព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ បង្ហាញពីការគាំទ្ររាជរដ្ឋាភិបាល និងកងកម្លាំងនៅជួរមុខការពារបូរណភាពទឹកដីកម្ពុជា
តាមរយៈគណនីបណ្ដាញសង្គមផ្លូវការ បន្ទាប់ពីបញ្ចប់កម្មវិធីធ្វើដំណើរថ្មើរជើង Solidarity March នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានសរសេរថាយ៉ាងដូច្នេះថា ៖ ទូលបង្គំ ខ្ញុំព្រះករុណា ខ្ញុំបាទ សូមគោរពថ្លែងអំណរព្រះគុណ និងអំណរគុណប្រគេន ថ្វាយ និងជូន សម្តេចសង្ឃ ព្រះតេជគុណ ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ប្រតិភូគណបក្សនយោបាយ មន្ត្រីរាជការគ្រប់ក្រសួង-ស្ថាប័ន ថ្នាក់ដឹកនាំ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា គ្រឹះស្ថានឧត្តមសិក្សាកម្ពុជា សមាគមយុវជនគ្រប់មុខសញ្ញា សិល្បករ សិល្បការនី កីឡាករ កីឡាការិនី សិស្ស និស្សិត វិស័យឯកជន បងប្អូន KOLs ជនរួមជាតិទាំងអស់ដែលបានមកប្រជុំគ្នានៅទីនេះ ពេលនេះដើម្បីបង្ហាញកម្លាំងទឹកចិត្តស្នេហាជាតិដ៏ថ្លៃថ្លា តាមរយៈដំណើរថ្មើរជើង Solidarity March ដើម្បីបង្ហាញការរួមគ្នាជាធ្លុងមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជាប្រកបដោយទឹកចិត្ត ឆន្ទៈ…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរ និងថ្លែងអំណរគុណចំពោះស្មារតីចូលរួមយ៉ាងផុសផុលរបស់បងប្អូនជនរួមជាតិក្នុងព្រឹត្តិការណ៍មហាគ្រួសារខ្មែរជាប្រវត្តិសាស្ត្រ ដំណើរថ្មើរជើង Solidarity March
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងតាមគណនីបណ្តាញសង្គមផ្លូវការនាព្រឹកថ្ងៃពុធ ទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះថា មហាកម្លាំងសាមគ្គីនៃប្រជាជាតិខ្មែរមកពីគ្រប់មជ្ឈដ្ឋាន គ្រប់និន្នាការនយោបាយ និងសាសនា បានមកជួបជុំគ្នាក្រោមស្មារតីខ្មែរតែមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា ក្នុងជំហរដោះស្រាយបញ្ហាជម្លោះព្រំដែនដោយសន្តិវិធី ការពារភាពត្រឹមត្រូវ និងបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា តាមរយៈការធ្វើដំណើរថ្មើរជើង “ព្យុហយាត្រាសាមគ្គីភាព (Solidarity March)” ពីមុខសាលមហោស្រពកោះពេជ្រ ឆ្ពោះទៅកាន់វិមានឯករាជ្យ ។ សម្តេចធិបតី នាយករដ្ឋមន្ត្រី សូមកោតសរសើរ និងថ្លែងអំណរគុណចំពោះស្មារតីចូលរួមយ៉ាងផុសផុល ដែលនេះជាទឹកចិត្តដ៏ធំធេងសម្រាប់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជាដើម្បីបន្តបេសកកម្មការពារជាតិ ការពារបូរណភាពទឹកដីកម្ពុជាឱ្យបានជាដាចខាត៕
-
ឥណ្ឌូនេស៊ីផ្ទុះភ្នំភ្លើង ផ្អាកយន្តហោះទៅមកកោះបាលី
បរទេស ៖ ជើងហោះហើររាប់សិបជើង ទៅនិងមក កោះរមណីយដ្ឋាន «បាលី» ត្រូវបានលុបចោល បន្ទាប់ពីការផ្ទុះភ្នំភ្លើងឥណ្ឌូនេស៊ី ព្រួសផេះ កម្ពស់១០គីឡូម៉ែត្រ ទៅលើមេឃ។ យោងតាមអាជ្ញាធរ និងអាកាសយានដ្ឋាន របស់កោះបាលី បានឱ្យដឹងថា ការផ្អាកនេះ បានកើតមានឡើង នៅថ្ងៃពុធនេះ បន្ទាប់ពីភ្នំភ្លើង Lewotobi Laki-Laki កម្ពស់ ១,៥៨៤ម៉ែត្រ ស្ថិតនៅភាគខាងកើត នៃប្រជុំកោះ បានផ្ទុះឡើង តាំងពីថ្ងៃអង្គារ។ ក្នុងនោះ អាជ្ញាធរបានបង្កើនស្ថានភាពប្រកាសអាសន្នរបស់ខ្លួន ដល់កម្រិតខ្ពស់បំផុត គឺប្រព័ន្ធបួនថ្នាក់។ ជើងហោះហើរ ដែលត្រូវបានលុបចោល រួមមាន ជើងហោះហើរ Jetstar និង Virgin Australia ទៅកាន់ទីក្រុងនានា ទូទាំងប្រទេសអូស្ត្រាលី។ ក្រៅពីនេះ ក៏មានក្រុមហ៊ុន Air India, Air New Zealand, Tigerair របស់សិង្ហបុរី និងក្រុមហ៊ុន Juneyao Airlines របស់ចិន ក៏បានលុបចោលជើងហោះហើរ…
-