Author: Dol Pheakdey
-
មន្ត្រីជាន់ខ្ពស់ម៉ាឡេស៊ី គាំទ្រយន្តការដោះស្រាយរឿងក្ដីជម្លោះព្រំដែនកម្ពុជា-ថៃ នៅតុលាការ ICJ
នំពេញ)៖ មន្ត្រីជាន់ខ្ពស់ម៉ាឡេស៊ី បានគាំទ្រ សម្រាប់យន្តការក្នុងការដោះស្រាយ នូវបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេស យន្តការដែលផ្ញើរឿងក្ដី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអនុញ្ញាតជូនលោក Dato’ Sri Tiong King Sing រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ នៃប្រទេសម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសម នៅព្រឹទ្ធសភា នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា រដ្ឋមន្រ្តីម៉ាឡេស៊ី បានលើកឡើងពីសក្ដានុពលទេសចរណ៍ រវាងកម្ពុជា និងម៉ាឡេស៊ី ជាពិសេស ចំនួននៃការកើនឡើងទេសចរណ៍កម្ពុជា ទៅកាន់ម៉ាឡេស៊ី នាពេលឆ្នាំកន្លងមក ក៏ដូចជា ពេលបច្ចប្បន្ន ហើយក៏ការរីកចម្រើន នៃការទស្សនាពីប្រជាជនម៉ាឡេស៊ី មកកាន់កម្ពុជាផងដែរ។ ឯកឧត្តម Dato’ Sri Tiong King Sing បានសុំស្ដាប់យោបល់របស់សម្ដេចតេជោ…
-
លោក Putin ថា អាល្លឺម៉ង់នឹងលូកដៃក្នុងសង្គ្រាមដោយផ្ទាល់ បើហ៊ានបញ្ជូនមីស៊ីល Taurus ឱ្យអ៊ុយក្រែន
មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃព្រហស្បតិ៍នេះ បានព្រមានធ្ងន់ៗថា រុស្ស៊ីនឹងចាត់ទុកអាល្លឺម៉ង់ជាប់ពាក់ព័ន្ធនឹងសង្គ្រាមដោយផ្ទាល់ បើសិនអាល្លឺម៉ង់បញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយ Taurus ទៅឱ្យអ៊ុយក្រែន។ លោកប្រធានាធិបតី ពូទីន បានប្រាប់អ្នកកាសែតអន្តរជាតិនៅទីក្រុង Saint Petersburg ថា បើសិនអាល្លឺម៉ង់ហ៊ានបញ្ជូនមីស៊ីល Taurus ទៅឱ្យអ៊ុយក្រែនមែន នោះរុស្ស៊ីនឹងចាត់ទុកថា រឿងនេះបានបំផ្លាញទំនាក់ទំនងទ្វេភាគីទាំងស្រុង ហើយវាក៏មិនអាចរារាំងសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនបានដែរ។ ស្របពេលជាមួយគ្នានេះ លោក ពូទីន ក៏បានអះអាងដែរថា លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប៉ុន្តែរឿងនេះនឹងកើតឡើងនៅ “ដំណាក់កាលចុងក្រោយ” នៃការចរចា ស្តីពីការបញ្ចប់សង្គ្រាមរយៈពេលបីឆ្នាំប៉ុណ្ណោះ។ ការព្រមានរបស់មេដឹកនាំរុស្ស៊ីរូបនេះ ធ្វើឡើងបន្ទាប់ពីអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz កាលពីខែឧសភា បានបង្ហើបពីការជួយមីស៊ីល Taurus ទៅឲ្យអ៊ុយក្រែន ប៉ុន្តែលោកបញ្ជាក់ថា ទ័ពអ៊ុយក្រែនត្រូវការពេលច្រើនខែទៀត ដើម្បីរៀនបាញ់។ គួរកត់សម្គាល់ Taurus ជាមីស៊ីលគ្រូសរយៈចម្ងាយឆ្ងាយផលិតរួមគ្នាដោយអាល្លឺម៉ង់ និងស៊ុយអែត។ មីស៊ីលនេះមានបំពាក់ក្បាលគ្រាប់ធុនធ្ងន់ និងអាចវាយកម្ទេចគោលដៅនៅចម្ងាយ…
-
ពលរដ្ឋស៊ីរីអង្គុយមើលមីស៊ីលអ៊ីរ៉ង់-អ៊ីស្រាអែល
បរទេស ៖ ប្រជាជនស៊ីរីបានអង្គុយមើលកាំជ្រួចមីស៊ីល ដែលហោះកាត់ផ្ទៃមេឃ ខណៈដែលអ៊ីរ៉ង់ និងអ៊ីស្រាអែល ធ្វើការបាញ់ដាក់គ្នា ទៅវិញទៅមក។ ប្រជាជនស៊ីរី នៅក្នុងរដ្ឋធានី ដាម៉ាស់ កាលពីថ្ងៃព្រហស្បតិ៍ បានមើល ពីលើដំបូលអគារ ខណៈដែលអ៊ីរ៉ង់ និងអ៊ីស្រាអែល បានបាញ់ប្រហារគ្នា ឈានចូលដល់ថ្ងៃទី៦ នៃការប្រឈមមុខ ដ៏ខ្លាំងក្លាបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ បង្កឱ្យមានការភ័យខ្លាចថា ជម្លោះនឹងកើនឡើង រីករាលដាល ពាសពេញតំបន់ មជ្ឈិមបូព៌ា។ លោក Bashir Baddour ដែលធ្វើការជាមេធាវី បាននិយាយថា «ខ្ញុំឡើងទៅលើដំបូល ដូច ជនជាតិស៊ីរី ដទៃទៀតដែរ ដើម្បីមើលកាំជ្រួច ដែលហោះកាត់មេឃ»។ លោកបានបន្ថែមថា «ខ្ញុំមើលនេះ មិនមែនដោយភាពរីករាយទេ ប៉ុន្តែ សង្ឃឹមថា ពន្លឺដ៏មហិមាបំភ្លឺមេឃ ទាំងនោះ នឹងរលត់ទៅវិញ ឆាប់»៕ ប្រភពពី AFP
-
ឯកឧត្តម ប៉ែន បូណា៖ ពេលទឹករងថ្លាទើបមើលឃើញបាតបឹងច្បាស់
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានឱ្យដឹងថា ខណៈដែលប្រជាពលរដ្ឋខ្មែរពេញមួយនគរនាំគ្នាក្រោកឈរយ៉ាងស្រុះគ្នារួមជាកម្លាំងជាមួយរាជរដ្ឋាភិបាល និងកងទ័ពដ៏អង់អាចក្លាហានដើម្បីការពារបូរណភាពទឹកដីចេញពីការឈ្លានពាន ស្រាប់តែមានមនុស្សប៉ុន្មាននាក់ដែលអះអាងថាខ្លួនជាខ្មែរដែរតែបែរជាហុចដងដាវឱ្យសត្រូវ។ ឯកឧត្តមបានបន្តថា នេះជាពេលវេលាដ៏ល្អណាស់សម្រាប់ប្រជាពលរដ្ឋយើងដែលអាចបែងចែកយ៉ាងច្បាស់ដាច់ស្រឡះពីគ្នា រវាងខ្មែរស្នេហាជាតិដែលហ៊ានលះបង់គ្រប់យ៉ាងដើម្បីការពារបូរណភាពទឹកដី និងខ្មែរក្បត់ប្រយោជន៍ជាតិដែលប្រឹងការពារបរទេសឈ្លានពាន៕
-
-
-
លោក Trump ឲ្យអ៊ីរ៉ង់សុំចុះចាញ់ តែអ៊ីរ៉ង់ថាមិនព្រម និងព្រមានមិនអត់ឱនដល់អ៊ីស្រាអែល
វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតីអាមេរិក Donald Trump បានប្រាប់ឱ្យអ៊ីរ៉ង់សុំចុះចាញ់ដោយគ្មានលក្ខខណ្ឌ ហើយថែមទាំងព្រមានធ្ងន់ៗថា ការអត់ធ្មត់របស់សហរដ្ឋអាមេរិកកំពុងថយចុះជាលំដាប់ ស្របពេលដែលសង្រ្គាមផ្លូវអាកាសរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់នៅតែបន្តពុះកញ្រ្ជោលឈានចូលដល់ថ្ងៃទី៦។ ការព្រមានបែបនេះរបស់លោក Trump បានបង្កឱ្យមានការសង្ស័យថា អាមេរិកអាចនឹងចាត់វិធានការក្ដៅប្រឆាំងអ៊ីរ៉ង់ ខណៈដែលមេដឹកនាំអាមេរិករូបនេះកំពុងពិចារណាថាតើត្រូវចូលរួមដោយផ្ទាល់ក្នុងប្រតិបត្តិការយោធារបស់អ៊ីស្រាអែល ដើម្បីលុបបំបាត់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ដែរឬក៏យ៉ាងណា។ ក្រៅពីការជំរុញឱ្យចុះចាញ់ លោកប្រធានាធិបតី Trump ថែមទាំងបានអះអាងទៀតថា អាមេរិកបានដឹងយ៉ាងច្បាស់ ថាតើមេដឹកនាំកំពូលអ៊ីរ៉ង់ ដោយគាត់ចង់សំដៅដល់លោក Ali Khamenei កំពុងសម្ងំលាក់ខ្លួននៅទីណា ហើយបើអាមេរិកចង់សម្លាប់គាត់ នោះជារឿងងាយស្រួលបំផុត។ តែក្នុងពេលនេះ យើងនឹងមិនសម្លាប់គាត់នោះទេ។ ការអត់ធ្មត់របស់យើងកំពុងថយចុះ។ ការគំរាមបែបនេះរបស់លោក Trump កើតឡើងចំពេលដែលមន្ត្រីអាមេរិក៣នាក់បានប្រាប់កាសែតរ៉យទ័រ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា រដ្ឋបាលលោកប្រធានាធិបតី Trump បានបញ្ជូនយន្ដហោះចម្បាំងបន្ថែមទៅកាន់តំបន់មជ្ឈិមបូព៌ា បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth និយាយថា យោធាអាមេរិកកំពុងប្រុងជើងការការពារខ្លួន។ ចំណែក រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz ក៏បានព្រមានដោយបើកចំហរដែរថា មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei អាចនឹងមានជោគវាសនា…
-
ឯកឧត្តម ខ្វៃ អាទិត្យា៖ ក្រសួងបរិស្ថាន រៀបចំសកម្មភាពអប់រំផ្សព្វផ្សាយបរិស្ថាន ឱ្យបានមុតស្រួច ដើម្បីជំរុញឱ្យប្រទេសជាតិមានបរិស្ថានស្អាត និង បណ្តុះស្មារតីពលរដ្ឋស្រឡាញ់បរិស្ថាន
(កោះកុង)៖ ក្រសួងបរិស្ថាន រៀបចំសកម្មភាពអប់រំ ផ្សព្វផ្សាយបរិស្ថាន ឱ្យបានមុតស្រួច ដើម្បីជំរុញឱ្យប្រទេសជាតិមានបរិស្ថានស្អាត និងបានលើកទឹកចិត្តឱ្យ អាជ្ញាធរខេត្ត មន្ទីរបរិស្ថាន ប្រជាពលរដ្ឋ សិស្សានុសិស្ស ចូលរួមសកម្មភាព ជំរុញឱ្យមានចលនាឱ្យបានគ្រប់ទីកន្លែង ចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ជាពិសេសនៅតាម ឃុំ-សង្កាត់ សាលារៀន វត្តអារាម រោងចក្រសហគ្រាស ភូមិឋានជាដើម។នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម ខ្វៃ អាទិត្យា មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថាន ។ ថ្លែងក្នុងពិធីផ្សព្វផ្សាយជំរុញសកម្មភាពបរិស្ថាន ស្តីពី «ការបណ្តុះផ្នត់គំនិតស្អាត និងបៃតង នៅតាមសហគមន៍មូលដ្ឋាន» ជូនដល់សិស្សានុសិស្សនៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែនកោះកុង ខេត្តកោះកុង ឯកឧត្តម ខ្វែ អាទិត្យា បានថ្លែងថា ៖ ក្រសួងបរិស្ថាន បានជំរុញការអប់រំ ផ្សព្វផ្សាយ និងចលនាទៅតាមមូលដ្ឋាន សាលារៀន វត្តអារាម រោងចក្រ-សហគ្រាស សហគមន៍។ល។ ចូលរួមសំអាត និងគ្រប់គ្រងសំរាម,សំណល់ប្លាស្ទិក តាមផ្លូវជាតិ ផ្លូវខេត្ត…
-
ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី ៖ កីឡានាំមកនូវសុខភាព មិត្តភាព ចំណងការទូត និងសន្តិភាព
(ភ្នំពេញ)៖ ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានមានប្រសាសន៍ថា កីឡានាំមកនូវសុខភាព មិត្តភាព ចំណងការទូត និងសន្តិភាព ។ នេះជាការលើកឡើងក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម Jang Yun Gon ឯកអគ្គរដ្ឋទូត នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា ក្នុងពេលបញ្ចប់ការងារ និងអាណត្តិ នៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ។ ឯកឧត្តម Jang Yun Gon បានថ្លែងអំណរគុណ ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី និងបានកោតសរសើរចំពោះការរក្សាទំនាក់ទំនងយ៉ាងល្អ ជាមួយស្ថានទូតសាធារណៈរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េកន្លងមករហូតដល់ពេលបច្ចុប្បន្ននេះ ។ ទន្ទឹមនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់ថាស្ថានទូតសាធារណៈរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ គ.ស.ម.ក.។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានសម្ដែងនូវការសោកស្ដាយដែលមិនបានចូលរួមការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី២ ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ថ្ងៃទី២៧-៣០ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ ដែលរៀបចំដោយសហព័ន្ធកីឡាតេក្វាន់-ដូ អាយធីអែហ្វ កម្ពុជា។…
-
កម្ពុជាប្រទេសតូច ប្រជាជនតិច តែមានកម្លាំងចិត្តធំនៅពីក្រោយមេដឹកនាំខ្លាំង
(ភ្នំពេញ)៖ ភាពតានតឹងជុំវិញបញ្ហាព្រំដែនជាមួយប្រទេសថៃពេលនេះ បានស្តែងឱ្យឃើញពីចំណុចខ្លាំងរបស់កម្ពុជាដ៏គួរឱ្យចាប់អារម្មណ៍បំផុត ៖ ទី១៖ ប្រជាពលរដ្ឋខ្មែរគ្រប់រូបមិនថារស់នៅក្នុងឬក្រៅប្រទេសសុទ្ធតែមានទឹកចិត្តស្រឡាញ់ជាតិ និងទឹកដី ហើយប្តូរផ្តាច់ការពារមិនឱ្យបាត់បង់ទោះជាត្រូវលះបង់អ្វីក៏ដោយ ហើយខ្មែរចេះរួមសាមគ្គីគ្នានៅពេលប្រទេសជាតិប្រឈមនឹងគ្រោះថ្នាក់ដោយការរំលោភបំពានណាមួយក្រោមស្មារតី «សាមគ្គីជាកម្លាំង»ឬ«ចង្កឹះមួយបាច់កាច់មិនបាក់»។ ដំណើរថ្មើរជើងសាមគ្គីភាពដើម្បីគាំទ្ររាជរដ្ឋាភិបាលនិងកងទ័ពសមរភូមិមុខដែលបានប្រារព្ធធ្វើក្នុងរាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៨ មិថុនា ឆ្នាំ២០២៥នេះ គឺជាឧទាហរណ៍មួយដែលស្តែងឱ្យឃើញពីកម្លាំងមហាសាមគ្គីជាតិខ្មែរដ៏រឹងមាំបំផុត។ ទី២៖ រាជរដ្ឋាភិបាលកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ក្នុងការឆ្លើយតបជាមួយថៃតាមគ្រប់រូបភាពមិនថាផ្នែកយោធា សេដ្ឋកិច្ច នយោបាយ និងការទូត។ នៅលើវិស័យយោធា កងទ័ពកម្ពុជាបានឈរការពារអធិបតេយ្យភាពជាតិយ៉ាងរឹងមាំជាមួយនឹងសព្វាវុធគ្រប់គ្រាន់និងទឹកចិត្តដ៏អង់អាចក្លាហាន។ ក្នុងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម រាជរដ្ឋាភិបាលបានចាត់វិធានការឆ្លើយតបយ៉ាងស័ក្តិសមបំផុតទាំងការផ្គត់ផ្គង់អគ្គិសនី អ៊ិនធឺណិត និងការផ្តោះប្តូរទំនិញតាមព្រំដែនដោយមិនអនុញ្ញាតឱ្យថៃគំរាមបានឡើយ។ នៅលើ នយោបាយការទូតវិញ កម្ពុជាបានជ្រើសរើសយកច្បាប់អន្តរជាតិដើម្បីដោះស្រាយវិវាទដោយសន្តិវិធីដែលជាជម្រើសដ៏មានប្រៀប។ ទី៣៖ រាជរដ្ឋាភិបាលកម្ពុជាក៏បានត្រៀមជាស្រេចក្នុងការទទួលយកពលករខ្មែរដែលកំពុងធ្វើការនៅក្នុងប្រទេសថៃឱ្យត្រឡប់មកប្រទេសវិញដោយត្រៀមជួយសម្រួលពួកគេគ្រប់បែបយ៉ាងរាប់ចាប់តាំងពីឯកសារ មធ្យោបាយធ្វើដំណើរ មជ្ឈមណ្ឌលសំចតបណ្តោះអាសន្ន ម្ហូបអាហារ ការងារ និងរហូតដល់ការជួយសម្រួលជាមួយធនាគារនិងមីក្រូហិរញ្ញវត្ថុពាក់ព័ន្ធនឹងកម្ចីផ្សេងៗទៀតផង។ ចំណែកនិស្សិតដែលកំពុងសិក្សាក្នុងប្រទេសថៃក៏រាជរដ្ឋាភិបាលត្រៀមទទួលនិងផ្តល់អាហារូបករណ៍សម្រាប់ការសិក្សានៅក្នុងប្រទេសវិញដែរ។ ទី៤៖ ភាពឯករាជម្ចាស់ការនិងគ្រប់ជ្រុងជ្រោយក្នុងការចាត់ចែងលើជោគវាសនារបស់ខ្លួនដែលកម្ពុជាអាចធ្វើបាននាពេលនេះមិនមែនកើតឡើងដោយចៃដន្យទេ ប៉ុន្តែ វាគឺជាលទ្ធផលនៃការដឹកនាំប្រកបដោយទស្សនៈវិស័យវែងឆ្ងាយរបស់មេដឹកនាំដ៏ខ្លាំងពូកែគឺសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន។ ប្រមុខដឹកនាំកម្ពុជាបានប្រែក្លាយប្រទេសដ៏តូចនិងធ្លាប់តែកំសត់មួយនេះឱ្យទៅជាប្រទេសដែលអាចឈរបានដោយកម្លាំងខ្លួនឯងកាន់តែរឹងមាំលើគ្រប់វិស័យ និងទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ សរុបមកវិញ កម្ពុជាជាប្រទេសតូច មានប្រជាជនតិច តែមានកម្លាំងចិត្តធំ គឺកម្លាំងមហាសាមគ្គីចេញពីប្រជាពលរដ្ឋនៅពីក្រោយមេដឹកនាំខ្លាំងប្រកបដោយបទពិសោធន៍និងយុទ្ធសាស្ត្រ។…