Author: Dol Pheakdey
-

លោក ពូទីន សរសើរកងទ័ពកូរ៉េខាងជើងថា ជា “វីរជន”
ព្យុងយ៉ាង ៖ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានសរសើរកងទ័ពកូរ៉េខាងជើង ដែលបញ្ជូនមកជួយប្រយុទ្ធរុស្ស៊ីក្នុងសង្គ្រាមនៅអ៊ុយក្រែនថា ជា “វីរជន” នៅក្នុងសារលិខិតផ្ញើជូនមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ចុះផ្សាយនៅថ្ងៃទី១៥ ខែសីហានេះ។ សារលិខិតរបស់លោកប្រធានាធិបតី ពូទីន ត្រូវបានផ្ញើទៅកាន់មេដឹកនាំកូរ៉េខាងជើង តាមរយៈគណៈប្រតិភូរុស្ស៊ីទៅបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង ជាទីដែលសភាឌូម៉ារុស្ស៊ីបានថ្លែងអំណរគុណដល់លោក គីម ជុងអ៊ុន ដែលបានបញ្ជូនទាហានដ៏អស្ចារ្យទៅជួយប្រយុទ្ធនឹងអ៊ុយក្រែន ព្រមទាំងចូលរួមប្រារព្ធខួបលើកទី៨០ នៃការរំដោះប្រទេសកូរ៉េ។ ផ្អែកតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង, លោកប្រធានាធិបតី ពូទីន បានបញ្ជាក់នៅក្នុងសារលិខិតនោះថា សង្គ្រាមនៅអ៊ុយក្រែនបានសបញ្ជាក់ពីការចូលរួមរបស់ទាហានកូរ៉េខាងជើង ក្នុងនាមជាវីរៈបុរសរំដោះទឹកដីនៃតំបន់ Kursk របស់រុស្ស៊ីចេញពីកណ្តាប់ដៃកងកម្លាំងអ៊ុយក្រែន។ លោកថា ប្រជាជនរុស្ស៊ីនឹងរក្សាការចងចាំនៃភាពក្លាហាន និងការលះបង់អាយុជីវិតខ្លួនឯង ដើម្បីបុព្វហេតុនេះជារៀងរហូត។ មេដឹកនាំរុស្ស៊ីរូបនេះបន្ថែមថា រុស្ស៊ី-កូរ៉េខាងជើងនឹងបន្តធ្វើសកម្មភាពរួមគ្នា និងការពារអធិបតេយ្យភាពប្រទេសទាំងពីរ ប្រកបដោយប្រសិទ្ធភាព និងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើតសណ្តាប់ធ្នាប់ពិភពលោកដ៏ត្រឹមត្រូវ និងពហុប៉ូល។ គួរកត់សម្គាល់ រុស្ស៊ី-កូរ៉េខាងជើងបាននឹងកំពុងបង្កើតទំនាក់ទំនងជិតស្និទ្ធកាន់តែខ្លាំងឡើង ក្រោយសម្ព័ន្ធមិត្តដែកថែបទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមកកាលពីឆ្នាំមុន នៅពេលដែលលោកប្រធានាធិបតី ពូទីន បំពេញទស្សនកិច្ចនៅកូរ៉េខាងជើង។ តួយ៉ាង កាលពីខែមេសា កូរ៉េខាងជើងបានអះអាងជាលើកដំបូង ពីការដាក់ពង្រាយទាហានរបស់ខ្លួនទៅកាន់សមរភូមិជួរមុខជួយប្រយុទ្ធជាមួយកងទ័ពរុស្ស៊ីក្នុងសង្គ្រាមនៅអ៊ុយក្រែន។…
-

រដ្ឋមន្ត្រីការបរទេសកម្ពុជា-ថៃ ប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសទាំងអស់ក្នុងតំបន់មេគង្គ
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម វ៉ាង យី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១០ នៅទីក្រុងអាននីង ខេត្តយូណាន ប្រទេសចិន កាលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥។ ក្នុងឱកាសនោះ រដ្ឋមន្ត្រីការបរទេសទាំងពីរបានប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសទាំងអស់ក្នុងតំបន់មេគង្គ និងកសាងអនាគតប្រកបដោយសន្តិភាព វិបុលភាព និងចីរភាព ដោយធ្វើការរួមគ្នា តាមរយៈក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡាងឆាង។ ភាគីទាំងពីរក៏បានពិភាក្សាអំពីមធ្យោបាយក្នុងការធ្វើឱ្យទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត៕ ដោយ៖ពលជ័យ រូបភាព៖ក្រសួងការបរទេស
-

ឯកឧត្តម វ៉ាង វិនពីន ៖ ចិនគាំទ្រកម្ពុជា-ថៃ ក្នុងការចូលរួម កិច្ចសន្ទនា ដោះស្រាយការយល់ច្រលំ និងគាំទ្រភាគីទាំង២ អនុវត្តទាំងស្រុង នៃកិច្ចប្រជុំ GBC
(ភ្នំពេញ)៖ ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានថ្លែងនៅយប់ថ្ងៃទី១៤ ខែ សីហា ឆ្នាំ ២០២៥ថា ៖ ប្រទេសចិនគាំទ្រកម្ពុជា និង ថៃក្នុងការចូលរួមក្នុងកិច្ចសន្ទនា ដោះស្រាយការយល់ច្រលំ កសាងទំនុកចិត្តគ្នាទៅវិញទៅមក និងការស្ដារឡើងវិញនូវទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការឱ្យវិលត្រឡប់មកវិញ ។ លោកបានបញ្ជាក់ថា”គាំទ្រភាគីទាំងពីរអនុវត្តទាំងស្រុងនូវកុងសុងស៊ីសដែលកំណត់នៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងការពង្រឹងស្ថានភាពបទឈប់បាញ់។ គាំទ្រអាស៊ានក្នុងការដើរតួនាទីត្រឹមត្រូវ និងការដោះស្រាយបញ្ហាយ៉ាងត្រឹមត្រូវតាម”របៀបអាស៊ាន” គាំទ្រភាគីទាំងពីរក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនទាំងពីរប្រទេស និងការបើកច្រកព្រំដែនឡើងវិញឱ្យបានឆាប់រហ័ស”។ ជាមួយគ្នានេះដែរ ឯកអគ្គរដ្ឋទូតចិនក៏បានបង្ហាញភ្ជាប់រូបភាពនៅថ្ងៃទីទី១៤ ខែសីហា ឆ្នាំ២០២៥ ដែល ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាក្រៅផ្លូវការជាមួយ ឯកឧត្តម វ៉ាង យី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន និង ឯកឧត្តម ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេស នៃព្រះរាជាណាចក្រថៃ ក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១០ នៅទីក្រុងអាននីង ខេត្តយូណាន ប្រទេសចិនផងដែរ៕
-

ពីឡុតសង្គ្រាមលោកទី២ មានអាយុ ១០០ឆ្នាំ បើកយន្តហោះចម្បាំងសាជាថ្មី
វ៉ាស៊ីនតោន ៖ កងទ័ពអាកាសអាមេរិកចូលនិវត្តន៍ លោកតា Col. Joe Peterburs មានវ័យ១០០ឆ្នាំទៅហើយនោះ នៅតែមានសមត្ថភាពបញ្ជាបក្សីស្លាបដែកធុន P-51 Mustang សាជាថ្មី ជាប្រភេទយន្តហោះចម្បាំងដែលគាត់ប្រើបំពេញបេសកកម្មប្រយុទ្ធចំនួន ៤៩លើក ក្នុងកំឡុងសម័យសង្គ្រាមលោកលើកទីពីរ។ សារព័ត៌មាន ABC NEWS បានចុះផ្សាយថា ការហោះហើររបស់លោកតា Peterburs ដែលបានចុះឈ្មោះបម្រើជួរកងទ័ពអាកាសអាមេរិកក្នុងឆ្នាំ១៩៤២ កាលពីអាយុ ១៨ឆ្នាំ ធ្វើឡើងនៅតំបន់ McKinleyville រដ្ឋកាលីហ្វ័រញ៉ា ដោយប្រើប្រាស់យន្តហោះប្រភេទដូចគ្នា ដែលលោកបានហោះហើរក្នុងអំឡុងបេសកកម្មប្រយុទ្ធជាង ៧ទសវត្សរ៍មុន។ ព្រឹត្តិការណ៍ហោះហើរជាប្រវត្តិសាស្រ្តនេះ ត្រូវបានផ្តួចផ្តើមឡើងដោយអង្គការមិនរកប្រាក់ចំណេញ “Rumble Over the Redwoods” ស្ថិតក្នុងគោលបំណងឧទ្ទិសដល់ការអភិរក្សបេតិកភណ្ឌផ្នែកអាកាសចរណ៍ និងការបំផុសគំនិតដល់មនុស្សជំនាន់ក្រោយ។ ការហោះហើររបស់លោកតា Peterburs ក៏ជាសារមួយប្រាប់ពិភពលោកថា ស្មារតីដ៏អង់អាចក្លាហានរបស់លោក នឹងមិនបាត់បង់ទៅតាមអាយុកាលនោះទេ។ បន្ទាប់ពីបញ្ចប់ការហោះហើរ លោកតា Peterburs បានប្រាប់សារព័ត៌មាន ABC News ថា នេះគឺជាបទពិសោធន៍ដ៏គួរឱ្យរំភើប និងជាការរំលឹកឡើងវិញនូវការចងចាំពីមុនជាច្រើន។ អាកាសយានិកជើងចាស់រូបនេះ ក៏បានចែករំលែកសារដ៏មានអានុភាពសម្រាប់មនុស្សជំនាន់ក្រោយផងដែរថា ដើម្បីរក្សានូវអ្វីដែលយើងមានថ្ងៃនេះ…
-

ចិនស្នើជួយដោះស្រាយជម្លោះកម្ពុជា-ថៃ និងការដោះមីនតាមព្រំដែន
ប៉េកាំង ៖ ប្រទេសចិនបានបង្ហាញពីឆន្ទ:ចង់ជួយដោះស្រាយជម្លោះកម្ពុជា-ថៃ ពិសេសពង្រឹងទំនាក់ទំនងឡើងវិញ និងការបោសសម្អាតមីនតាមព្រំដែន បន្ទាប់ពីការប៉ះទង្គិចគ្នានៅតាមព្រំដែនដ៏សាហាវបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។ ការអះអាងបែបនេះរបស់ប្រទេសចិន កើតឡើងស្របពេលដែលរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានជួបជាមួយប្រមុខការទូតកម្ពុជា និង ថៃ នៅខាងក្រៅសន្និសីទថ្នាក់តំបន់មេគង្គ ក្នុងខេត្តយូណាន នៅថ្ងៃទី១៤ ខែសីហា។ នាឱកាសនោះ លោក វ៉ាង បានប្រាប់សមភាគីកម្ពុជា-ថៃថា ចិនគាំទ្រប្រទេសទាំងពីរចូលរួមកិច្ចសន្ទនា លុបបំបាត់ការយល់ច្រឡំ និងកសាងទំនុកចិត្តគ្នាទៅវិញទៅមក នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន។ ប្រមុខការទូតចិនរូបនេះបន្តថា ដូចពាក្យចាស់របស់ចិននិយាយថា បងប្អូនអាចឈ្លោះគ្នាក្នុងគ្រួសារបាន ប៉ុន្តែគួរតែរួបរួមគ្នាប្រឆាំងនឹងការគំរាមកំហែងពីខាងក្រៅ។ ដូច្នេះ ខ្ញុំជឿជាក់ថា ភាគីទាំងពីរអាចគ្រប់គ្រងជម្លោះជាក់លាក់បានត្រឹមត្រូវ និងធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមនានាជាសកល។ លោក Wang មានវ័យ៧១ឆ្នាំរូបនេះបន្ថែមថា ចិនសង្ឃឹមថា កម្ពុជា-ថៃអាចបើកច្រកព្រំដែនឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយចិនសន្យាគាំទ្រ ក៏ដូចជាផ្តល់ជំនួយសម្រាប់ការបោសសម្អាតមីននៅតាមតំបន់ព្រំដែនកម្ពុជា និងថៃ។ ជម្លោះព្រំដែនដ៏រ៉ាំរ៉ៃរវាងប្រទេសជិតខាងអាស៊ានទាំងពីរ បានផ្ទុះឡើងកាលពីខែមុន រួមមានទាំងការទម្លាក់គ្រាប់បែក ការបាញ់កាំភ្លើងធំ ការវាយប្រហារតាមអាកាស និងការប៉ះទង្គិចគ្នាដោយថ្មើរជើង ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៣នាក់ និងបង្ខំឱ្យមនុស្សជាង ៣០០.០០០នាក់ផ្សេងទៀតភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ។ ភាគីទាំងពីរបានធ្វើបទឈប់បាញ់ បន្ទាប់ពីមានអំពើហិង្សារយៈពេល៥ថ្ងៃ ក្រោយមានការអន្តរាគមន៍ពីលោកប្រធានាធិបតីអាមេរិក…
-

BREAKING ៖ ម៉ាឡេស៊ី ស្នើឲ្យដាក់បញ្ជូនទាហានម៉ាឡេស៊ីទៅតាមព្រំដែនជម្លោះកម្ពុជា-ថៃ ដើម្បីពិនិត្យបទឈប់បាញ់ជាក់ស្តែង។ នេះបើយោងតាមការចេញផ្សាយដោយកាសែតរដ្ឋម៉ាឡេស៊ី BERNAMA។
BREAKING ៖ ម៉ាឡេស៊ី ស្នើឲ្យដាក់បញ្ជូនទាហានម៉ាឡេស៊ីទៅតាមព្រំដែនជម្លោះកម្ពុជា-ថៃ ដើម្បីពិនិត្យបទឈប់បាញ់ជាក់ស្តែង។ នេះបើយោងតាមការចេញផ្សាយដោយកាសែតរដ្ឋម៉ាឡេស៊ី BERNAMA។ កាសែតដដែលបានសរសេរថា អគ្គមេបញ្ជាការកងកំលាំងប្រដាប់អាវុធ ឧត្តមសេនីយ Tan Sri Mohd Nizam Jaffar បានស្នើឱ្យនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Datuk Seri Anwar Ibrahim ផ្ញើលិខិតទៅកាន់មេដឹកនាំនៃប្រទេសថៃ និងកម្ពុជា ដើម្បីអនុញ្ញាតឱ្យកងកម្លាំងម៉ាឡេស៊ីចូលទៅកាន់តំបន់ជម្លោះជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ។ លោកបានមានប្រសាសន៍ថា ក្រុម AOT ត្រូវបានបង្កើតឡើងដោយតំណាងមកពីប្រទេសអាស៊ាន ហើយនឹងនៅលើមូលដ្ឋានព្រំដែនដើម្បីធានា និងត្រួតពិនិត្យថាមិនមានការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ ៕
-

ទាហានថៃបើកការបាញ់ប្រហារលើអ្នកភូមិរបស់ខ្លួន
បាងកក ៖ ទីភ្នាក់ងារព័ត៌មានថៃ បានចុះផ្សាយថា ទាហានថៃម្នាក់បានប្រើប្រាស់កាំភ្លើង M16 បាញ់ប្រហារ លើអ្នកភូមិរបស់ខ្លួន បណ្តាលឲ្យរងរបួស ចំនួន២នាក់។ កាសែត ខោសុត បានដកស្រង់ប្រភពពី Thai TV3 Plus News បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើង នៅក្នុងភូមិ Kap Choeng ខេត្ត Surin កាលពីរំលងអធ្រាត ឈានចូលដល់ថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៥។ យោធាថៃបានចេញមកបំភ្លឺថា នៅវេលាម៉ោង ១២ និង ៤៥ នាទី កងទ័ពបានឮស្នូរកាំភ្លើង ១០ គ្រាប់ នៅមុខវត្តមួយកន្លែង ហើយ បន្តបន្ទាប់ទៀត លឺ ២ គ្រាប់ ទៀត នៅម៉ោង ១២ និង ៥៤ នាទី។ អ្នករបួស មានឈ្មោះ Anuwat Singchai…
-

ស្វីសប្តេជ្ញាទិញយន្តហោះចម្បាំង F-35 ពីអាមេរិក ទោះជួបឧបសគ្គហិរញ្ញវត្ថុ
ហ្សឺណែវ ៖ ប្រទេសស្វីសបានប្តេជ្ញានៅថ្ងៃទី១៣ ខែសីហាថា នឹងបន្តជំនះឧបសគ្គបញ្ជាទិញយន្តហោះ F-35A ពីសហរដ្ឋអាមេរិក បើទោះបីជាការចំណាយលើការបញ្ជាទិញយន្តហោះចម្បាំងបំបាំងកាយដ៏ទំនើបលើពិភពលោកមួយនេះ កាន់តែប៉ោងឡើងក៏ដោយ។ ការប្តេជ្ញាចិត្តនេះកើតឡើងចំពេលដែលអាមេរិកកំពុងជំរុញឱ្យស្វីសបង្កើនការចំណាយបន្ថែមទៀត ទាក់ទិននឹងការផលិតយន្តហោះចម្បាំង F-35A ដែលមានតម្លៃចន្លោះពី ៨០៧លានដុល្លារទៅ ១.៦ពាន់លានដុល្លារក្នុងមួយគ្រឿង ប៉ុន្តែស្វីសចង់ឱ្យខាងភាគីអាមេរិកយល់ព្រមក្នុងការរក្សាតម្លៃថេរ។ រដ្ឋមន្ត្រីការពារជាតិស្វីស លោក Martin Pfister ធ្លាប់បានបង្ហើរពីគំនិតចង់ទិញយន្តហោះចម្បាំងបំបាំងកាយ F-35A យ៉ាងតិចជាង ៣៦គ្រឿង ដែលបានព្រមព្រៀងគ្នាជាមួយអាមេរិកកាលពីដំបូង។ ប្រមុខការពារជាតិស្វីសរូបនេះ បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី១៣ ខែសីហាថា ការចំណាយដ៏ខ្ពស់អាចនឹងធ្វើឱ្យស្វីសប្តូរចិត្តពីអ្នកម៉ៅការការពារជាតិអាមេរិក ជំនួសមកក្រុមហ៊ុនក្នុងស្រុកវិញ ដរាបណាសភាស្វីសយល់ព្រមបញ្ចេញកញ្ចប់ថវិកាបន្ថែម។ គួរកត់សម្គាល់ ប្រទេសស្វីស និងអាមេរិកបានចុះកុងត្រាទិញលក់យន្តហោះចម្បាំងបំបាំងកាយ F-35A ក្នុងតម្លៃជាង ៧ពាន់លានដុល្លារ ហើយការចែកចាយយន្តហោះដំបូងនឹងធ្វើឡើងនៅឆ្នាំ២០២៧ខាងមុខនេះ។ ស្វីសបានសម្រេចជ្រើសរើសទិញយកយន្តហោះ F-35 កាលពីឆ្នាំ២០២១ ជំនួសគូប្រជែងដទៃទៀត រួមមានយន្តហោះ Super Hornet របស់ក្រុមហ៊ុន Boeing, យន្តហោះចម្បាំង Rafale របស់ក្រុមហ៊ុន Dassault និងយន្តហោះ Eurofighter Typhoon របស់ក្រុមហ៊ុន…
-

ទីផ្សារចែកចាយយន្តហោះក្រុមហ៊ុន Boeing ធ្លាក់ចុះ ២០ ភាគរយ ចាញ់គូប្រជែង Airbus
វ៉ាស៊ីនតោន ៖ ក្រុមហ៊ុនផលិតយន្តហោះ Boeing របស់អាមេរិក បានចែកចាយបក្សីស្លាបដែកដល់ដៃអតិថិជនខ្លួនមានចំនួនត្រឹមតែ ៤៨គ្រឿងប៉ុណ្ណោះនៅក្នុងខែកក្កដា តួលេខនេះថយចុះ ២០ភាគរយ បើធៀបនឹងខែមិថុនា ដែលមានចំនួនរហូតដល់ ៦០គ្រឿង ប៉ុន្តែបែរជាច្រើនជាង ៥គ្រឿង បើធៀបនឹងឆ្នាំមុន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។ ក្នុងពេលប៉ុន្មានខែចុងក្រោយ ការចែកចាយយន្តហោះរបស់ក្រុមហ៊ុន Boeing បានបន្តធ្លាក់ចុះជាបន្តបន្ទាប់នៅក្នុងឆ្នាំនេះ បើធៀបនឹងគូប្រជែងដ៏សំខាន់របស់ខ្លួន គឺក្រុមហ៊ុនផលិតយន្តហោះ Airbus របស់អឺរ៉ុប។ តួយ៉ាង ក្រុមហ៊ុន Airbus បានចែកចាយ ឬក៏ប្រគល់យន្តហោះដល់ដៃអតិថិជនមានចំនួន ៦៧គ្រឿងក្នុងខែកក្កដា បើទោះបីជាយន្តហោះមួយចំនួនជាប់គាំងមិនអាចចែកចាយបាន ដោយសារខ្លួនខ្វះម៉ាស៊ីនគ្រប់គ្រាន់ក៏ដោយ។ តួលេខចែកចាយយន្តហោះរបស់ Airbus ក្នុងខែកក្កដាឆ្នាំ២០២៥ បានធ្លាក់ចុះចំនួន ១០គ្រឿង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ដែលមានចំនួន ៧៧គ្រឿង ប៉ុន្តែ Airbus បានបង្កើនការចែកចាយយន្តហោះសរុបកើនឡើងដល់ ៣៧៣គ្រឿង ច្រើនជាង Boeing ដែលមានត្រឹមតែ ៣២៨គ្រឿង។ បច្ចុប្បន្នក្រុមហ៊ុន Airbus កំពុងនាំមុខក្រុមហ៊ុន Boeing ក្នុងការចែកចាយយន្តហោះពាណិជ្ជកម្ម ក្នុងនោះយន្តហោះត្រកូល…
-

លោក ត្រាំ ចង់ជួបមេដឹកនាំរុស្ស៊ីនិងអ៊ុយក្រែនរួមគ្នា បន្ទាប់ពីជំនួបនៅអាឡាស្កា
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកចង់ជួបជាមួយមេដឹកនាំរុស្ស៊ី លោក ពូទីន និង មេដឹកនាំអ៊ុយក្រែន លោក ហ្សែឡេនស្គី រួមគ្នា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូល នៅរដ្ឋអាឡាស្កា។ អំឡុងពេលព្រឹត្តិការណ៍មួយ នៅមជ្ឈមណ្ឌល Kennedy ក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃពុធ លោក ដូណាល់ ត្រាំ បានអះអាងថា លោកចង់រៀបចំកិច្ចប្រជុំ «លើកទីពីរ» ជាលក្ខណៈរហ័ស ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky និង ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បន្ទាប់ពីកិច្ចប្រជុំកំពូល នៅរដ្ឋអាឡាស្កា ជាមួយលោក ពូទីន រួចរាល់។ គួរបញ្ជាក់ថា ជំនួបកំពូល Trump-Putin នៅលើទឹកដីសហរដ្ឋអាមេរិក នៅថ្ងៃទី១៥ ខែសីហា ខាងមុខនេះ ត្រូវបានរំពឹងថា នឹងផ្តោតលើការដោះស្រាយបញ្ហាសង្គ្រាមនៅអ៊ុយក្រែន និង ការពង្រឹងទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ។…