Author: Dol Pheakdey
-

ព្រលានយន្តហោះវៀតណាមថ្មីមួយក្បែរហាណូយ នឹងមានតម្លៃ៧.៥ពាន់លានដុល្លារ
ហាណូយ ៖ អាកាសយានដ្ឋានវៀតណាម ថ្មីមួយ ដែលកំពុងត្រូវបានសាងសង់ នៅជិតទីក្រុងហាណូយ នឹងមានតម្លៃ ៧.៥ ពាន់លានដុល្លារអាមេរិក។ ទីភ្នាក់ងារព័ត៌មាន VNexpress បានចេញផ្សាយ នាពេលថ្មីៗនេះ ថា ព្រលានយន្តហោះអន្តរជាតិ Gia Binh ទើបត្រូវបានអនុម័ត ក្នុងការធ្វើឱ្យប្រសើរឡើង នាពេលថ្មីៗនេះ។ បន្ទាប់ពីធ្វើបច្ចុប្បន្នភាព អាកាសយានដ្ឋាន ដែលស្ថិតនៅក្នុងខេត្ត Bac Ninh ចម្ងាយ ៤០ គីឡូម៉ែត្រ ពីទីក្រុងហាណូយ គ្រោងនឹងគ្រប់គ្រងអ្នកដំណើរ ចំនួន៥០លាននាក់ និង ទំនិញចំនួន ២.៥ លានតោន ក្នុងមួយឆ្នាំ នៅឆ្នាំ២០៥០។ ដំបូងឡើយ គិតថា គ្រប់ដណ្តប់ត្រឹម១៥លាននាក់ និង ទំនិញ ត្រឹម១.៦លានតោន នេះបើយោងតាមរបាយការណ៍ របស់ក្រុមប្រឹក្សាវាយតម្លៃរដ្ឋ។ ការសាងសង់បានចាប់ផ្តើម កាលពីខែធ្នូ ឆ្នាំមុន ហើយការកែលម្អ ត្រូវបានអនុម័ត ដោយក្រសួងសំណង់ នៅខែក្នុងខែតុលានេះ។ ព្រលាន្ត Gia Binh…
-

ប៉ាគីស្ថាន ថា កិច្ចចរចាសន្តិភាព ជាមួយអាហ្វហ្គានីស្ថាន ‘បរាជ័យ’
អ៊ីស្តង់ប៊ុល ៖ ប្រទេសប៉ាគីស្ថាន បាននិយាយ នៅថ្ងៃពុធនេះថា កិច្ចចរចាសន្តិភាព ជាមួយអាហ្វហ្គានីស្ថានបានបរាជ័យ ជាការប៉ះពាល់ខ្លាំងដល់ក្តីសង្ឃឹម សម្រាប់បទឈប់បាញ់ យូរអង្វែង បន្ទាប់ពីការប៉ះទង្គិចគ្នា នៅតាមព្រំដែន ដ៏សាហាវបំផុត របស់អ្នកជិតខាងនៅអាស៊ីខាងត្បូង មិនធ្លាប់មាន ក្នុងរយៈពេលជាច្រើនឆ្នាំ។ អំពើហិង្សា ដែលបានសម្លាប់មនុស្ស ជាង ៧០នាក់ និងរបួសរាប់រយនាក់ បានផ្ទុះឡើង បន្ទាប់ពីការវាយប្រហារដំបូង នៅទីក្រុងកាប៊ុល កាលពីថ្ងៃទី ៩ ខែតុលា ដែលអាជ្ញាធរតាលីបង់ ដែលគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាន បានស្តីបន្ទោស ទៅលើប៉ាគីស្ថាន។ ភាគីទាំងពីរបានជួបពិភាក្សាគ្នា នៅទីក្រុង អ៊ីស្តង់ប៊ុល រយៈពេលបួនថ្ងៃ ក្នុងគោលបំណងធានាសន្តិភាព ដែលសម្របសម្រួល ដោយប្រទេសកាតា និងទួកគី។ តែ រដ្ឋមន្ត្រីក្រសួងព័ត៌មានប៉ាគីស្ថាន លោក Attaullah Tarar បាននិយាយ បន្ទាប់ពីការចរចាថា «គួរឱ្យសោកស្ដាយ ភាគីអាហ្វហ្គានីស្ថានមិនបានផ្តល់ការធានា រក្សាគម្លាត ពីបញ្ហាស្នូល ហើយបានងាកទៅរកការស្តីបន្ទោស ការបង្វែរ និង រឿងប្រឌិត…ដូច្នេះ ការសន្ទនាមិនអាចនាំមកនូវដំណោះស្រាយ…
-

ចិន បញ្ជាក់ជាផ្លូវការអំពីជំនួបរវាងលោក ត្រាំ និងលោក ស៊ី
សេអ៊ូល ៖ ប្រទេសចិនបានបញ្ជាក់ជាផ្លូវការថា ជំនួបរវាងលោកប្រធានធិបតីចិន ស៊ី ជីនពីង ជាមួយលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ នឹងរៀបចំឡើងនៅប្រទេសកូរ៉េខាងត្បូង នាថ្ងៃទី៣០ ខែតុលា ស្អែកនេះ ។ លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិននិយាយថា ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ មេដឹកនាំទាំងពីរនឹងមានកិច្ចពិភាក្សាយ៉ាងស៊ីជម្រៅលើសង្គ្រាមពាណិជ្ជកម្ម, បញ្ហាយុទ្ធសាស្ត្រទាក់ទងនឹងទំនាក់ទំនង ចិន-អាមេរិក ក៏ដូចជាបញ្ហាសំខាន់ៗជាច្រើនផ្សេងទៀត ។ បើតាមអ្នកនាំពាក្យដដែល, ចិនសង្ឃឹមថា ក្នុងកិច្ចប្រជុំទល់មុខគ្នាជាលើកដំបូងនៅក្នុងអាណត្តិទី ២ របស់លោក ត្រាំ នេះ សហរដ្ឋអាមេរិកនឹងអាចកាត់បន្ថយពន្ធ ដែលដាក់លើប្រទេសចិន ទាក់ទងនឹងថ្នាំ fentanyl ។ លោក Guo បន្ថែមថា ចិនមានឆន្ទៈក្នុងការធ្វើការរួមគ្នាជាមួយភាគីអាមេរិកដើម្បីធានាថា កិច្ចប្រជុំនេះ ផ្តល់លទ្ធផលវិជ្ជមាន ផ្តល់ការណែនាំថ្មី និងបញ្ចូលសន្ទុះថ្មី ទៅក្នុងការអភិវឌ្ឍន៍ស្ថិរភាពនៃទំនាក់ទំនងចិន-អាមេរិក ។ ស្របពេលជាមួយគ្នានេះ លោក ត្រាំ ក៏រំពឹងផងដែរថា “បញ្ហាជាច្រើននឹងត្រូវបានដោះស្រាយជាមួយលោក ស៊ី នៅក្នុងកិច្ចពិភាក្សានោះ ជាពិសេស ការបញ្ចប់សង្គ្រាមពាណិជ្ជកម្ម…
-

រុស្ស៊ីគំរាមកម្ទេចយុទ្ធជនបរទេសជួយច្បាំងឱ្យអ៊ុយក្រែន
មូស្គូ ៖ វិមានក្រឹមឡាំងបានព្រមានធ្ងន់ៗនៅថ្ងៃអង្គារថា ប្រទេសរុស្ស៊ីនឹងវាយកម្ទេចយុទ្ធជនបរទេសទាំងឡាយណា ដែលហ៊ានទៅជួយប្រយុទ្ធឱ្យអ៊ុយក្រែនដើម្បីប្រឆាំងនឹងកងទ័ពរុស្ស៊ីនៅលើសមរភូមិជួរមុខ។ ការគំរាមបែបនេះរបស់រុស្ស៊ី ធ្វើឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានចេញផ្សាយថា កងកម្លាំងអាមេរិក និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អឺរ៉ុប បានដើរតួសំខាន់នៅក្នុងសមរភូមិសង្គ្រាមអ៊ុយក្រែន បើទោះបីជាអង្គការណាតូអះអាងថា ខ្លួនគាំទ្រអ៊ុយក្រែន ប៉ុន្តែនឹងមិនបញ្ជូនកងទ័ពទៅកាន់ទីនោះក៏ដោយ។ នៅពេលត្រូវបានសាកសួរអំពីការប្រកាសថា បារាំងកំពុងរៀបចំដាក់ពង្រាយទាហានទៅកាន់អ៊ុយក្រែននោះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ បានប្រាប់អ្នកសារព័ត៌មានថា យោធារបស់យើងធ្លាប់លឺភាសាជនបរទេស ហើយភាសាបរទេសនោះ ពួកគេបានលឺនៅឯសមរភូមិជួរមុខ។ លោក ប៉េសកូវ បានសង្កត់ធ្ងន់ថា ដូច្នេះ វត្តមានរបស់យុទ្ធជនបរទេសនៅទីនោះ (សមរភូមិជួរមុខអ៊ុយក្រែន) នឹងក្លាយជាគោលដៅវាយប្រហាររបស់យើង ហើយយោធាយើងនឹងនៅតែបន្តការប្រយុទ្ធរបស់ពួកគេ។ គួរបញ្ជាក់ថា កន្លងមក កងទ័ពរុស្ស៊ីក៏ធ្លាប់បាននិយាយដែរថា កងកម្លាំងយោធា អង្គការណាតូពិតជាមានវត្តមាននៅអ៊ុយក្រែន និងថា សេវាលួចស្តាប់របស់រុស្ស៊ីក៏ចាប់បានការជជែកគ្នាច្រើនលើកច្រើនសារ ជាភាសាបារាំង និងអង់គ្លេសនៅសមរភូមិជួរមុខខាងភាគីអ៊ុយក្រែនផងដែរ៕ ប្រភព ៖ The straits times
-

ប្រឡងប្រជែងជ្រើសរើសមន្ត្រី អនុលោមនិយាមនីតិវិធីប្រតិបត្តិថ្មី និងក្រោមអភិក្រមរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»
(ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី លើកឡើងនៅក្នុងបណ្តាញសង្គមផ្លូវការថា ក្នុងនាមគណៈកម្មការរៀបចំការប្រឡងប្រជែង ក៏ដូចជាថ្នាក់ដឹកនាំមន្ត្រីគ្រប់ជាន់ថ្នាក់នៃក្រសួងមុខងារសាធារណៈ យើងខ្ញុំ បានតាមដានដោយយកចិត្តទុក ហើយក៏បានផ្តល់តម្លៃខ្ពស់ចំពោះរាល់មតិយោបល់ជាសាធារណៈ ឬតាមការទាក់ទងមកផ្ទាល់ ឬតាមរយៈ comments តាមប្រព័ន្ធសង្គម មិនថាលើកនេះ ឬដំណាក់កាលកន្លងមកនោះទេ។ ខ្ញុំពិតជាសូមអរគុណសម្រាប់មតិយោបល់ពាក់ព័ន្ធទៅលើការងារកំណែទម្រង់ និងជាពិសេសការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រី (ទាំងមន្ត្រីក្របខ័ណ្ឌ និងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ) អនុលោមនិយាមនីតិវិធីប្រតិបត្តិថ្មី និងក្រោមអភិក្រមរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»។ នេះជាការលើកឡើងរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសារធារណៈ និងជាប្រធានគណៈកម្មាការប្រឡងប្រជែង នៅលើបណ្តាញសង្គមហ្វេសបុកផ្លូវការនាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ នៅក្រោយពេលដែលមានមហាជនជាច្រើនបានចេញមកសារទរ និងបញ្ចេញជាមតិយោបល់ជាសាធារណៈ ឬតាមការទាក់ទងមកផ្ទាល់ ឬតាមរយៈ comments តាមប្រព័ន្ធសង្គម មិនថាលើកនេះ ឬដំណាក់កាលកន្លងមកនោះទេ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីបន្ថែមថា យើងខ្ញុំពិតជាមានការសប្បាយរីករាយក៏ដូចជាការពេញចិត្តសម្រាប់អ្វីដែលយើងខ្ញុំទាំងអស់គ្នាបាន បំពេញភារកិច្ចកន្លងមក ជាពិសេសពេល បានឃើញប្អូនៗជាយុវជន យុវនារី ដែលជាបេក្ខជនឆ្លងកាត់ការប្រឡង បានសម្រេចតាមបំណងប្រាថ្នារបស់ខ្លួន ដែលចង់ក្លាយជាមន្ត្រីរាជការទៅតាមក្រសួង ស្ថាប័នដែលបានដាក់ពាក្យប្រឡងកន្លងមក។…
-

លោក Trump បានទៅដល់កូរ៉េខាងត្បូង
សេអ៊ូល ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានអញ្ជើញទៅដល់កូរ៉េខាងត្បូង បន្ទាប់ពីបញ្ចប់ទស្សនកិច្ច នៅជប៉ុន។ ដំណើរទស្សនកិច្ច រយៈពេលពីរថ្ងៃ របស់លោក Trump ទៅកាន់សម្ព័ន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាមេរិក «កូរ៉េខាងត្បូង» គឺជាជើងទីបី នៃការធ្វើដំណើរ ទៅកាន់តំបន់អាស៊ី។ មេដឹកនាំអាមេរិករូបនេះ ត្រូវបានកោតសរសើរ អំឡុងកិច្ចប្រជុំកំពូលក្នុងតំបន់ នៅក្នុងប្រទេសម៉ាឡេស៊ី និង បន្តត្រូវបានលើកសរសើរថា ជា “អ្នកបង្កើតសន្តិភាព” ដោយនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ។ អ្វីជាការកត់សម្គាល់ លោក Trump និង Xi មេដឹកនាំចិន គ្រោងនឹងជួបគ្នា នៅក្រៅកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ APEC នៅទីក្រុង Gyeongju។ សម្រាប់ការទៅដល់កូរ៉េខាងត្បូង កាលពីខែកក្កដា លោក Trump បាននិយាយថា ក្រុងវ៉ាស៊ីនតោនបានយល់ព្រមកាត់បន្ថយពន្ធលើការនាំចូលរបស់កូរ៉េខាងត្បូង មកត្រឹម ១៥ ភាគរយ ជាថ្នូរនឹងការសន្យាវិនិយោគចំនួន ៣៥០ពាន់លានដុល្លារ…
-

អបអរសាទរខួប ២១ឆ្នាំ នៃព្រះរាជពិធីយាងគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះមហាក្សត្រកម្ពុជា
(ភ្នំពេញ)៖ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ គឺជាព្រះរាជពិធីបុណ្យខួបលើកទី២១ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា (២៩ ខែតុលា ឆ្នាំ២០០៤ – ២៩ ខែតុលា ឆ្នាំ២០២៥) ។ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ជាព្រះរាជបុត្រានៃព្រះបរមរតនកោដ្ឋ ព្រះវររាជបិតា នរោត្តម សីហនុ និង សម្តេចព្រះវររាជមាតា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ។ ព្រះអង្គប្រសូតនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ នៅរាជធានីភ្នំពេញ ។ កាលពីថ្ងៃទី២៩ តុលា ២០០៤ ព្រះអង្គ ត្រូវបានក្រុមប្រឹក្សារាជសម្បត្តិ ដែលមានសមាសភាព ៩អង្គ/រូប ជ្រើសតាំងជាព្រះមហាក្សត្រ បន្តពីព្រះបិតា ដែលបានដាក់រាជ្យពីរាជបល្ល័ង្ក នៅថ្ងៃទី៧ តុលា ២០០៤…
-

អាមេរិក និងជប៉ុន ចុះកិច្ចព្រមព្រៀងរ៉ែកម្រ ក្រោយ ចិន រឹតបន្តឹងការនាំចេញទំនិញប្រភេទនេះ
តូក្យូ ៖ សហរដ្ឋអាមេរិក និងជប៉ុននៅថ្ងៃអង្គារនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការផលិត និងការផ្គត់ផ្គង់រ៉ែសំខាន់ៗ និងរ៉ែកម្រ ក្នុងជំនួបរវាងលោកប្រធានាធិបតី Donald Trump ជាមួយនាយករដ្ឋមន្ត្រីថ្មី របស់ជប៉ុន លោកស្រី Sanae Takaichi ។ សេតវិមាននិយាយថា ភាគីទាំងពីរនឹងចូលរួមក្នុងគម្រោងរួមគ្នា និងធ្វើកិច្ចសហប្រតិបត្តិការតាមរយៈការប្រើប្រាស់គោលនយោបាយសេដ្ឋកិច្ច និងការសម្របសម្រួលការវិនិយោគ ដើម្បីពន្លឿនការអភិវឌ្ឍន៍ទីផ្សារចម្រុះសម្រាប់រ៉ែសំខាន់ៗ និងរ៉ែកម្រ ។ បើតាមសារព័ត៌មាន RT, កិច្ចព្រមព្រៀងនេះធ្វើឡើង បន្ទាប់ពីប្រទេសចិនបានសម្រេចចិត្តរឹតបន្តឹងការនាំចេញរ៉ែសំខាន់ៗ និងរ៉ែកម្រទៅកាន់អាមេរិក ដើម្បីឆ្លើយតបទៅនឹងការដាក់ពន្ធគយ របស់ លោក Trump ។ បើទោះជាយ៉ាងនេះក្ដី អាមេរិកក៏បានងាកទៅចុះហត្ថលេខា លើកិច្ចព្រមព្រៀងរ៉ែ ជាមួយអ៊ុយក្រែនកាលពីដើមឆ្នាំនេះផងដែរ ។ អ្នកការទូត និងអ្នកនយោបាយអាមេរិកលើកឡើងថា កិច្ចព្រមព្រៀងនេះ គឺជាទម្រង់នៃការធានាសន្តិសុខសម្រាប់ទីក្រុងកៀវ ។ បន្ថែមលោក Trump ក៏បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងវិនិយោគរ៉ែកម្រ ជាមួយប្រទេសអូស្ត្រាលី កាលពីដើមខែនេះផងដែរ ក្នុងគោលបំណងប្រឆាំងនឹងការត្រួតត្រារបស់ប្រទេសចិន នៅក្នុងទីផ្សាររ៉ែកម្រ និងទីផ្សាររ៉ែសំខាន់ៗផ្សេងទៀត ។ ក្រៅពីកិច្ចព្រមព្រៀងស្ដីពីការផលិត និងការផ្គត់ផ្គង់រ៉ែសំខាន់ៗ និងរ៉ែកម្រ,…
-

ប្រទេសអាហ្រ្វិកចំនួន ៤ ត្រូវបានដកចេញពីបញ្ជីប្រផេះនៃប្រទេសលាងលុយកខ្វក់ជាសាកល
បរទេស ៖ អង្គការឃ្លាំមើលឧក្រិដ្ឋកម្មហិរញ្ញវត្ថុ ហៅកាត់ FATF បានដកប្រទេសទ្វីបអាហ្វ្រិកចំនួន ៤ ដូចជា ប្រទេសអាហ្រ្វិកខាងត្បូង នីហ្សេរីយ៉ា ម៉ូសំប៊ិក និងបួគីណាហ្វាសូ ចេញពី “បញ្ជីពណ៌ប្រផេះ” នៃបណ្តាប្រទេសលាងលុយកខ្វក់ជាសាកល ។ អង្គការដដែលបញ្ជាក់ថា មូលហេតុដែល FATF សម្រេចដកប្រទេសទាំង ៤ ចេញពី “បញ្ជីពណ៌ប្រផេះ” នេះ គឺដោយសារតែអង្គការរបស់ខ្លួនមើលឃើញពីភាពជោគជ័យ នៃវឌ្ឍនភាពវិជ្ជមាន ក្នុងការដោះស្រាយបញ្ហាលាងលុយកខ្វក់ ក្នុងរយៈពេល ដែលបានព្រមព្រៀងគ្នា ។ បើតាមសារព័ត៌មាន Al Jazeera, ក្រុមប្រទេសដែលស្ថិតក្នុង “បញ្ជីពណ៌ប្រផេះ” ត្រូវបានគេចាត់ជាប្រទេសដែល “កង្វះយុទ្ធសាស្ត្រ” នៅក្នុងការប្រឆាំង នឹងសកម្មភាពលាងលុយកខ្វក់ ។ ប្រធាន FATF លោកស្រី Elisa de Anda Madrazo និយាយថា ប្រទេសទាំង ៤ បានបង្កើតការសម្របសម្រួល កាន់តែប្រសើរឡើងតាមរយៈការចែករំលែកព័ត៌មានសម្ងាត់ផ្នែកហិរញ្ញវត្ថុរបស់ខ្លួនទៅកាន់ភ្នាក់ងាងារដែលពាក់ព័ន្ធទាំងអស់ ។ ប្រទេសទាំងបួន ត្រូវបានដាក់…
-

វៀតណាមគ្រោងចាយលុយ ៨ ពាន់លានដុល្លារទិញយន្តហោះ Boeing ចំនួន ៥០ គ្រឿង
ហាណូយ ៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិ Vietnam Airlines គ្រោងជះលុយដល់ទៅ ៨ពាន់លានដុល្លារ ដើម្បីបញ្ជាទិញយន្តហោះចំនួន ៥០គ្រឿងពីក្រុមហ៊ុនផលិតយន្តហោះយក្ស Boeing ជាថ្នូរដែលអាមេរិកបើកទីផ្សារសម្រាប់ទំនិញវៀតណាមជាច្រើនប្រភេទ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន។ មិនមានប្រភពបញ្ជាក់លំអិតថាតើយន្តហោះទាំងនោះជាប្រភេទអ្វីនោះទេ ប៉ុន្តែការទិញលក់យន្តហោះនេះ កើតឡើងនៅពេលដែលនាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh ជួបជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump អំឡុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកលើកទី១៣ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា។ ផ្អែកតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន VNExpress, បន្ថែមពីលើការទិញលក់យន្តហោះ ក្រុមហ៊ុនវៀតណាមក៏បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាចំនួន២០ ជាមួយក្រុមហ៊ុនអាមេរិកផងដែរ ដើម្បីទិញទំនិញកសិកម្មរបស់អាមេរិក ដែលមានតម្លៃសរុបចំនួន ២.៩ពាន់លានដុល្លារ។ បើតាមការអះអាងរបស់សេតវិមាន វៀតណាម-អាមេរិកនឹងបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយក្នុងពេលឆាប់ៗខាងមុខនេះ ដែលនឹងរក្សាពន្ធគយក្នុងកម្រិត ២០% លើទំនិញវៀតណាមភាគច្រើន ប៉ុន្តែនឹងលើកពន្ធគយលើផលិតផលមួយចំនួន ដែលនឹងត្រូវសម្រេចនៅដំណាក់កាលពិភាក្សាចុងក្រោយ។ គួរបញ្ជាក់ថា នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងអាមេរិក និងវៀតណាម សម្រេចបានទឹកប្រាក់ជាង ១២៦.៤ពាន់លានដុល្លារ កើនឡើងប្រមាណ ២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យគយរបស់ប្រទេសវៀតណាម។ ដោយមើលឃើញពីសន្ទុះសេដ្ឋកិច្ចទ្វេភាគីបច្ចុប្បន្ន…