Author: Dol Pheakdey
-

Zelensky ថា Putin មិនទាន់ចង់បញ្ចប់សង្គ្រាម
បរទេស ៖ មេដឹកនាំ ប្រទេសអ៊ុយក្រែន លោក Zelensky បាននិយាយ កាលពីថ្ងៃចន្ទ ទី១១ ខែសីហា ថា លោក Putin ប្រធានាធិបតីរុស្ស៊ី «មិនបានត្រៀមខ្លួន ចង់បញ្ចប់សង្គ្រាមនោះទេ»។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky មានប្រសាសន៍ថា រុស្ស៊ីបង្ហាញចេតនា មិនចង់បញ្ចប់សង្គ្រាមទេ ហើយជំនួសមកវិញ ជាមួយនឹងការត្រៀមលក្ខណៈ សម្រាប់ការវាយលុកថ្មី បើទោះបីជាកិច្ចខិតខំប្រឹងប្រែងការទូត កម្រិតអន្តរជាតិ កំពុងបន្ត ក៏ដោយ។ លោកប្រធានាធិបតី ក៏បានសង្កត់ធ្ងន់ថា អ៊ុយក្រែនបន្តជូនដំណឹងដល់ដៃគូអន្តរជាតិ អំពីស្ថានភាពជាក់ស្តែង នៅចំពោះមុខ ក៏ដូចជា អំពីកិច្ចខិតខំប្រឹងប្រែងការទូត របស់រុស្ស៊ី និង ផែនការសម្រាប់សកម្មភាព បន្ថែមទៀត។ គួរបញ្ជាក់ថា លោក Trump ប្រធានាធិបតីអាមេរិក និង លោក Putin គ្រោងនឹងបើកកិច្ចប្រជុំកំពូលមួយ នៅអាឡាស្កា នាថ្ងៃសុក្រនេះ ក្នុងគោលដៅ បញ្ឈប់ជម្លោះនេះ។ វានឹងក្លាយជាជំនួបដំបូង រវាងប្រធានាធិបតីអាមេរិក…
-

រញ្ជួយដីស្លាប់មនុស្សម្នាក់, ជិត៣០នាក់របួស នៅតួកគី
អ៊ីស្តង់ប៊ុល ៖ មនុស្សម្នាក់ស្លាប់ និងជិត៣០នាក់ ផ្សេងទៀត បានរងរបួស ខណៈគ្រោះរញ្ជួយដី កម្រិត៦.១រ៉ិចទ័រ បានវាយប្រហារ ភាគខាងលិច ប្រទេសតួកគី ដែលស្ថិតក្នុងតំបន់អាស៊ីខាងលិច។ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយតួកគី បាននិយាយថា គ្រោះរញ្ជួយដីបានវាយប្រហារទីក្រុង Sindirgi ភាគខាងលិច ប្រទេស កាលពីថ្ងៃអាទិត្យ។ គ្រោះរញ្ជួយដីនេះ ត្រូវបានគេឃើញថា ញ័ររង្គើ ពាសពេញទីក្រុង ជាច្រើន នៅភាគខាងលិច នៃប្រទេស រួមទាំង រដ្ឋធានី អ៊ីស្តង់ប៊ុល និង កន្លែងទេសចរណ៍ ផងដែរ។ រដ្ឋមន្ត្រីមហាផ្ទៃទួកគី លោក Ali Yerlikaya បានប្រាប់អ្នកកាសែតថា «ពលរដ្ឋ អាយុ ៨១ឆ្នាំម្នាក់ បានស្លាប់ភ្លាមៗ បន្ទាប់ពីត្រូវបានទាញ ចេញពីក្រោមគំនរបាក់បែក»។ លោកបានបន្ថែមថា មនុស្ស ២៩នាក់ ផ្សេងទៀត បានរងរបួស ប៉ុន្តែ មិនធ្ងន់ធ្ងរទេ។ លោកបាននិយាយថា ការរញ្ជួយដី បានផ្តួលរលំអគារ ចំនួន១៦ នៅទីក្រុង…
-

អគ្គនាយកស៊ីម៉ាក់៖ក្នុងសង្រ្គាម៥ថ្ងៃភាគីថៃបានប្រើកាំភ្លើងធំ១១៥មម អមដោយកូនគ្រាប់បែកចង្កោម
ឯកឧត្តម ហេង រតនា ប្រតិភូទទួលបន្ទុកអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់(CMAC) នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ បានបង្ហាញលើបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់លោកដោយបង្ហាញអំណះអំណាងថា តាមការស្រាវជ្រាវនិងកំណត់តំបន់រងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោម ក្នុងសង្គ្រាមរយ:ពេល៥ថ្ងៃកន្លងទៅថ្មីៗនេះ ភាគីសៀមបានប្រើប្រាស់កាំភ្លើងធំ១១៥មម ជាមួយកូនគ្រាប់បែកចង្កោមប្រភេទM46 ដែលក្នុងគ្រាប់ផ្លោងមួយគ្រាប់មានកូនគ្រាប់បែកចង្កោមM46នេះចំនួន៥៦។ លោកអគ្គនាយកបានបង្ហាញពីគ្រោះថ្នាក់ដោយគ្រាប់បែកចង្កោមនេះថា “កូនគ្រាប់បែកចង្កោមដែលបាញ់ហើយមិនផ្ទុះ មានហានិភ័យខ្ពស់ណាស់ ដោយអាចបង្កគ្រោះថ្នាក់គ្រប់ពេលវេលា។ គ្រាប់បែកចង្កោមទាំងនោះ អាចស្ថិតនៅលើដើមឈើ ឬលើដំបូលផ្ទះ ឬលើដី ឬក្នុងដី ឬក្នុងទឹកជាដើម”។ ជាមួយរូបភាពជាច្រើនសន្លឹក ឯកឧត្តម ហេង រតនា បានបន្ថែមថា កម្លាំងអង្គភាពស៊ីម៉ាក់បានរកឃើញគ្រាប់បែកខាងលើនេះនៅភូមិសាស្ត្រមួយចំនួន និងកំពុងតែមមាញឹកចុះស្រាវជ្រាវ ហ៊ុមព័ទ្ធដាក់ស្លាកសញ្ញា និងធ្វើការបោសសម្អាតផ្តល់សុវត្ថិភាពជូនប្រជាពលរដ្ឋ។ ឯកឧត្តមអគ្គនាយកបានអំពាវដល់ប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយត្ន័ខ្ពស់នៅតំបន់រងផលប៉ះពាល់ដោយគ្រាប់បែកចង្កោមនៅតាមភូមិឋានក្នុងស្រុកសំរោង ស្រុកបន្ទាយអំពិលនៃខេត្តឧត្តរមានជ័យ និងស្រុកជាំក្សាន្តនៃខេត្តព្រះវិហារ។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋ បានឃើញឬសង្ស័យគ្រាប់បែកចង្កោម ឬគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សូមទាក់ទងមន្ត្រីជំនាញអង្គភាពស៊ីម៉ាក់ ឬអាជ្ញាធរមូលដ្ឋាន ឬកងកម្លាំងនគរបាលជាតិនៅជិតបំផុត ដើម្បីជួយដោះស្រាយជូន។ សូមបញ្ជាក់ថា ច្បាប់អន្តរជាតិហាមប្រើប្រាស់គ្រាប់បែកចង្កោមបានចូលជាធរមាននៅឆ្នាំ២០១០ និងមានប្រទេសចំនួន១២៣ចូលរួមក្នុងអនុសញ្ញាអន្តរជាតិមួយនេះ។ ទាក់ទិននឹងការប្រើប្រាស់អាវុធប្រល័យដោយភាគីថៃនេះដែរ ផ្អែកតាមព័ត៌មានកំណត់ត្រានៅទិសខេត្តឧត្តរមានជ័យនេះ ការទម្លាក់គ្រាប់បែកពីយន្តហោះដោយភាគីថៃមានចំនួន១.៥៤៩គ្រាប់។ខណៈនេះអង្គភាពស៊ីម៉ាក់ កំពុងដំណើរការស្រាវជ្រាវ ដាក់ស្លាកសញ្ញានិងបោសម្អាតទីតាំងដែលរងផលប៉ះពាល់ដោយសារការទម្លាក់គ្រាប់បែក និងគ្រាប់កាំភ្លើងធំគ្រប់ប្រភេទ ដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ៕
-

សម រង្ស៊ី មិនត្រឹមតែជាជនក្បត់ជាតិទេ តែក៏មិនសមជាខ្មែរដែរ!
រហូតមកទល់ពេលនេះ ពាក្យថា «ជនក្បត់ជាតិ ៣ជំនាន់» គឺជារហ័សនាមដ៏ស័ក្តិសមបំផុតសម្រាប់ហៅបុគ្គល សម រង្ស៊ី ដោយសារតែគ្រប់សកម្មភាពរបស់បុគ្គលរូបនេះ មានគោលដៅបំផ្លាញផលប្រយោជន៍ជាតិជារៀងរហូតមក។ ឥឡូវនេះ សម្តីរបស់ សម រង្ស៊ី ដែលអួតសរសើរទាហានថៃថាបាញ់ត្រង់ចំគោលដៅកងទ័ពកម្ពុជា ហើយបង្អាប់កងទ័ពកម្ពុជាថា បាញ់មិនដឹងទិសតំបន់ ហើយធ្លាក់ចំតែលើគោលដៅជនស៊ីវិល ត្រូវបានមហាជនទូទៅថ្កោលទោស និងត្មះតិះដៀលយ៉ាងខ្លាំង។ ពាក្យសម្តីដែលដូចគ្នាបេះបិទទៅនឹងភាគីថៃនេះ ក៏ត្រូវបានលោក ហ៊ុន សែន ចោទសួរថា តើបុគ្គលសម រង្ស៊ី ជាមនុស្សឬមិនមែនជាមនុស្ស? មហាជនខ្មែរទូទៅក៏យល់ស្របថា សម រង្ស៊ី មិនត្រឹមតែជាជនក្បត់ជាតិទ តែក៏មិនសមជាមនុស្ស និងមិនមែនជាខ្មែរតែម្តង ពីព្រោះបុគ្គលរូបនេះភ្លេចជាតិកំណើត និងបានមើលងាយយ៉ាងធ្ងន់ធ្ងរដល់ប្រទេសជាតិខ្លួនឯង ក្នុងកាលៈទេសៈដែលប្រទេសកំពុងរងការឈ្លានពានពីសត្រូវ។ ក្នុងស្ថានភាពបែបនេះ បើសិនជាអ្នកដែលមានមនសិការជាមនុស្ស ទោះតិចឬច្រើន ត្រូវតែចូលរួមចំណែកការពារជាតិ និងទឹកដីកំណើតរបស់ខ្លួន ដូចដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបាននិងកំពុងធ្វើ។ ប៉ុន្តែ ចម្លែកតែបុគ្គលក្បត់ជាតិ ៣ជំនាន់រូបនេះ ដែលបាននិងកំពុងបន្តធ្វើសកម្មភាពផ្ទុយពីខ្មែរទូទៅទាំងស្រុង។ ប្រជាពលរដ្ឋខ្មែរចងចាំបានយ៉ាងច្បាស់ថា ក្នុងមួយជីវិតនយោបាយរបស់ខ្លួនតាំងពីក្មេងដល់ចាស់ សម រង្ស៊ី មិនដែលបានធ្វើអ្វីជាផលប្រយោជន៍សម្រាប់ប្រទេសជាតិឡើយ ក្រៅតែពីដើរញុះញង់ អុជអាល និងមួលបង្កាច់មេដឹកនាំរដ្ឋាភិបាល។ កាលពីច្រើនទសវត្សរ៍មុន…
-

មេសន្តិសុខកំពូលអ៊ីរ៉ង់ហោះទៅអ៊ីរ៉ាក់ និងលីបង់
តេហេរ៉ង់ ៖ ប្រមុខសន្តិសុខកំពូលអ៊ីរ៉ង់ លោក Ali Larijani នៅថ្ងៃទី១១ ខែសីហា បានឈប់សំចតនៅប្រទេសអ៊ីរ៉ាក់ មុនពេលហោះហើរទៅកាន់ប្រទេសលីបង់ ជាកន្លែងអ៊ីរ៉ង់ និងលីបង់គាំទ្រផែនការជំរុញឲ្យក្រុមសកម្មប្រយុទ្ធ Hezbollah រំសាយអាវុធ។ កំលុងពេលនៅអ៊ីរ៉ាក់ លោក Larijani បានជួបជាមួយទីប្រឹក្សាសន្តិសុខជាតិអ៊ីរ៉ាក់ លោក Qassem al-Araji និងបានពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀងសន្តិសុខ ក៏ដូចជាស្ថានភាពនៅតំបន់ហ្គាហ្សាស្ទ្រីប នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យលោក Araji។ មន្ត្រីអ៊ីរ៉ាក់កំពូលម្នាក់បានប្រាប់សារព័ត៌មាន AFP ថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់លោក Larijani នេះ គឺដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងសន្តិសុខ និងជូនដំណឹងដល់អ៊ីរ៉ាក់ អំពីគោលជំហររបស់អ៊ីរ៉ង់លើការវិវត្តចុងក្រោយបំផុត ទាក់ទងនឹងជម្លោះជាមួយរដ្ឋអាមេរិក និងអ៊ីស្រាអែល។ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ ក្រោយមកបានរាយការណ៍ថា លោក Larijani និងលោក Araji បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាផ្នែកសន្តិសុខរួមគ្នា។ មិនមានព័ត៌មានលម្អិតភ្លាមៗ អំពីកិច្ចព្រមព្រៀងសន្តិសុខនោះទេ។ ស្របពេលជាមួយគ្នានោះដែរ ប្រធានសន្តិសុខអ៊ីរ៉ង់រូបនេះ ក៏បានជួបជាមួយលោកប្រធានាធិបតីអ៊ីរ៉ាក់ Abdul Latif Rashid និងលោកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Mohammed Shia al-Sudani…
-

អូស្ត្រាលីនឹងប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នៅមហាសន្និបាត UN
កង់បេរ៉ា ៖ ប្រទេសអូស្ត្រាលីនឹងប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការ នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ អំឡុងខែកញ្ញា ខាងមុខ នេះបើយោងតាមការបញ្ជាក់ផ្ទាល់ ពីលោកនាយករដ្ឋមន្ត្រី Anthony Albanese នៅថ្ងៃចន្ទ ទី១១ ខែសីហា ឆ្នាំ២០២៥។ ទីភ្នាក់ងារព័ត៌មាន BBC បានចុះផ្សាយថា ការប្រកាសទទួលស្គាល់នេះ ដើម្បីគាំទ្ររដ្ឋប៉ាឡេស្ទីន និងដំណោះស្រាយរដ្ឋពីរ នៅក្នុងសង្គ្រាម ជាមួយអ៊ីស្រាអែល។ លោក Albanese បាននិយាយថា លោកបានពិគ្រោះ ជាមួយមេដឹកនាំ អង់គ្លេស បារាំង នូវែលសេឡង់ កាណាដា និង ជប៉ុន មុនពេល សម្រេចចិត្តធ្វើបែបនេះ។ លោក Albanese បានលើកឡើងទៀតថា ការសម្រេចចិត្តនេះ ធ្វើឡើងតាម «ការប្តេជ្ញាចិត្ត របស់អាជ្ញាធរប៉ាឡេស្ទីន» ដែលព្រមព្រៀងថា ក្រុមហាម៉ាស នឹងមិនមានតួនាទី នៅក្នុងរដ្ឋប៉ាឡេស្ទីន នាពេលអនាគត នោះទេ។ លោកបានបន្ថែមថា «ដំណោះស្រាយ រដ្ឋពីរ គឺជាក្តីសង្ឃឹមដ៏ល្អបំផុតរបស់មនុស្សជាតិ ក្នុងការបំបែកវដ្តនៃអំពើហិង្សានៅមជ្ឈិមបូព៌ា និងបញ្ចប់ការរងទុក្ខវេទនា និងការស្រេកឃ្លាននៅហ្គាហ្សា»។…
-

កាកបាទក្រហមកម្ពុជា ទទួលអំណោយពីសមាគមឱសថការីបារាំង-ខ្មែរ (GFC PHARMA) និង Framentis Vitae Asia ( ហ្វ្រង់ម៉ង់ទីស វីតា អាស៊ី) ដែលមកពីប្រទេសបារាំង សម្រាប់ជួយដល់ប្រជាជនភៀសសឹក
(ភ្នំពេញ)៖ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ បានទទួលជួបសវនាការ និងទទួលអំណោយជា អង្ករ ថ្នាំពេទ្យ និងថវិកា ពីសមាគមឱសថការីបារាំង-ខ្មែរ (GFC PHARMA) ដែលដឹកនាំដោយ លោកស្រី រ៉ាវ៉ាំង តាន់ ម៉ង់ណឺតូ (Mme Ravine Tan Menneteau) និងសមាគម Fragmentis Vitae Asia ដឹកនាំដោយ លោកស្រី ប៊ួន រតនា (Mme Buon Ratana) ដែលពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោកសាស្ត្រាចារ្យ គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងជាសមាជិកក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា ផងដែរ ។ លោកជំទាវ ម៉ែន នារីសោភ័គ បានពាំនាំការផ្តាំផ្ញើការសាកសួរសុខទុក្ខ និងថ្លែងអំណរគុណពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន…
-

អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោថ្នាក់បរិញ្ញាបត្រ ចំនួន ៥០០ កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦
(ភ្នំពេញ)៖ ក្រោមការយកចិត្តទុកដាក់ជាប្រចាំលើអនាគតយុវជន យុវនារី ក្នុងយុគសម័យឌីជីថលរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ត្រូវបានបង្កើតឡើង ក្នុងគោលដៅរួមចំណែកបង្កើនធនធានមនុស្សជំនាញឌីជីថល ដែលនឹងក្លាយទៅជាមូលធនមនុស្សឌីជីថល ក្នុងការជំរុញការប្រែក្លាយសេដ្ឋកិច្ចកម្ពុជា ទៅជាសេដ្ឋកិច្ចឌីជីថល។ ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ នេះ កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នឹងបន្តផ្តល់អាហារូបករណ៍ចំនួន ៥០០ កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅតាមគ្រឹះស្ថានឧត្តមសិក្សាចំនួន ៦ ជាដៃគូរបស់ ក.ប.ទ. ដូចខាងក្រោម៖ ១. គ្រឹះស្ថានឧត្តមសិក្សា និងជំនាញសិក្សា បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ចំនួន ២០០ កន្លែង វិស្វកម្មសុសវែរ (Software Engineering) វិទ្យាសាស្ត្រទិន្នន័យ (Data Science) ពាណិជ្ជកម្មអេឡិចត្រូនិក (e-Commerce) វិស្វកម្មទូរគមនាគមន៍និងបណ្ដាញ (Telecommunications and Networking Engineering) សន្តិសុខសាយប័រ (Cybersecurity)…
-

មេដឹកនាំកូរ៉េខាងត្បូង-វៀតណាមសន្យាបង្កើនទំនាក់ទំនងកាន់តែស៊ីជម្រៅ
សេអ៊ូល ៖ កូរ៉េខាងត្បូង និងវៀតណាម ត្រូវបានរំពឹងថា នឹងប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្ត និងសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅ នៅពេលមេដឹកនាំប្រទេសទាំងពីរនឹងចូលរួមកិច្ចប្រជុំកំពូលនៅថ្ងៃទី១១ ខែសីហានេះ ចំពេលស្ថានភាពពាណិជ្ជកម្មសកលកំពុងកើនឡើងការប្រកួតប្រជែងខ្លាំង។ អតីតគូរសត្រូវសម័យសង្រ្គាមត្រជាក់ទាំងពីរ បានព្យាយាមបង្កើនទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ចំពេលបរិយាកាសពាណិជ្ជកម្មសកលកើនឡើងការប្រកួតប្រជែងខ្លាំង។ លោកប្រធានាធិបតីកូរ៉េខាងត្បូង លី ជេម្យុង នឹងធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍មេដឹកនាំវៀតណាម លោក តូ ឡាម សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូង ចាប់តាំងពីលោកចូលកាន់តំណែងកាលពីថ្ងៃទី៤ ខែមិថុនា ហើយរបៀបវារៈកំពូល នឹងផ្តោតសំខាន់លើកិច្ចពិភាក្សាស្តីពីការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគក្នុងប្រទេសអាស៊ីអាគ្នេយ៍។ យោងតាមសេចក្តីប្រកាសរបស់ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង, លោក ឡាម ដែលជាអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម នឹងដឹកនាំក្រុមគណៈប្រតិភូក្រសួងឧស្សាហកម្ម ពាណិជ្ជកម្ម ការបរទេស និងបច្ចេកវិទ្យា ព្រមទាំងសមាជិកជាន់ខ្ពស់បក្ស និងសមាជិកសភា មកបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ៤ថ្ងៃនៅកូរ៉េខាងត្បូង។ ការិយាល័យរបស់លោកប្រធានាធិបតី លី បានឱ្យដឹងទៀតថា កូរ៉េខាងត្បូង-វៀតណាម ត្រូវបានរំពឹងថា នឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់យ៉ាងហោចណាស់ចំនួន ១០ នៅក្នុងកិច្ចប្រជុំកំពូលមួយ រួមទាំងការសន្យាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យនុយក្លេអ៊ែរ និងថាមពលកកើតឡើងវិញ គោលនយោបាយរូបិយវត្ថុ និងហិរញ្ញវត្ថុ ព្រមទាំងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ដំណើរទស្សនកិច្ចដ៏កម្ររបស់មេដឹកនាំវៀតណាមនៅថ្ងៃនេះទៀតសោត ក៏ត្រូវបានគេរំពឹងដែរថា នឹងរួមចំណែកផ្តល់លក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចកូរ៉េខាងត្បូង…
-

ទូកនាគកម្ពុជា បំបែកកំណត់ត្រាចាស់ព្រឹត្តិការណ៍អេស៊ានហ្គេមឆ្នាំ២០២៣
(ចិន)៖ ព្រឹត្តិការណ៍ប្រកួតកីឡាទូកពិភពលោក (World game) នៅសាធារណរដ្ឋប្រជាម៉ានិតចិន នាខេត្តChengdu ពីថ្ងៃទី៦ដល់ទី១១ ខែ សីហា ឆ្នាំ២០២៥ សម្រាប់ប្រភេទកីឡាទូកបានបញ្ចប់ជាផ្លូវការហើយ ខណៈក្រុមទូកនាគជម្រើសជាតិកម្ពុជាពុំទទួលបានមេដាយឡើយ ។ ប៉ុន្តែមានវិញ្ញាសាមួយចំនួនក្នុងចំណោម ៦វិញ្ញាសាដែលកម្ពុជាបញ្ជូនទៅចូលរួម គឺបានបំបែកកំណត់ត្រាចាស់កាលពីចូលរួមក្នុងព្រឹត្តិការណ៍អេស៊ានហ្គេម កាលពីឆ្នាំ២០២៣ ដែលកម្ពុជាបានចូលរួម ។ លោក គង់ សុភាព គ្រូជំនួយក្រុមជម្រើសជាតិទូកនាគកម្ពុជា បានថ្លែងរំលេចឱ្យដឹងថា ក្នុងចំណោម ៦វិញ្ញាសាដែលកម្ពុជាបានបញ្ជូនទៅចូលរួមនេះ មានវិញ្ញាសា ២០០ម៉ែត្រចំណុះ ៨នាក់ចម្រុះបុរសនារី គឺទទួលបានលទ្ធផលល្អឡើងដល់វគ្គផ្តាច់ព្រ័ត្រ ដោយជាប់ចំណាត់លេខ៦ ដែលជាការប្រកួតដណ្តើមមេដាយ ខណៈព្រឹត្តិការណ៍អេស៊ានហ្គេមកាលពីឆ្នាំ២០២៣ ក្រុមកម្ពុជាវិញ្ញាសាមួយនេះ ពុំអាចឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រឡើយ។ លទ្ធផលនេះ គឺកម្ពុជា បានបំបែកកំណត់ត្រាចាស់ក្នុងព្រឹត្តិការណ៍អេស៊ានហ្គេម ឆ្នាំ២០២៣ ខណៈការប្រកួតWorld game គឺជាព្រឹត្តិការណ៍ប្រកួតធំប្រមូលផ្តុំដោយជើងខ្លាំង។ លោក គង់ សុភាព គ្រូជំនួយ ក្រុមជម្រើសជាតិទូកនាគរូបនេះ បានបញ្ជាក់ទៀតថា សម្រាប់លទ្ធផលនៅក្នុងព្រឹត្តិការណ៍ពិភពលោកនេះ ថ្វីដ្បិតយើងមិនអាចនាំយកមេដាយមកជូនជាតិ និងសហព័ន្ធក៏ពិតមែន ប៉ុន្តែលទ្ធដែលទទួលបានមកនេះ បានសរបញ្ជាក់ថា ការចូលរួមរបស់ក្រុមជម្រើសជាតិទូកនាគកម្ពុជាពីមួយលើកទៅមួយលើកក្នុងព្រឹត្តិការណ៍ធំៗគឺបានវិវឌ្ឍសមត្ថភាពរីកចម្រើនរំកិលឈានទៅរកមេដាយ។ លោក…