Author: Dol Pheakdey

  • លោក Anutin លុបចោលគម្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ក្រោយមាតាស្តេចថៃសោយទិវង្គតក្នុងព្រះជន្ម ៩៣វស្សា

    លោក Anutin លុបចោលគម្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ក្រោយមាតាស្តេចថៃសោយទិវង្គតក្នុងព្រះជន្ម ៩៣វស្សា

    បាងកក ៖ ម្ចាស់ក្សត្រី Sirikit ដែលជាព្រះមាតាស្តេចថៃបច្ចុប្បន្ន Vajiralongkorn បានសោយទិវង្គតហើយ ក្នុងព្រះជន្ម ៩៣ព្រះវស្សា នៅម៉ោង ៩និង២១នាទីថ្ងៃសុក្រម្សិលមិញ នៅឯមន្ទីរពេទ្យ King Chulalongkorn Memorial ដោយសារជំងឺឆ្លងមេរោគចូលក្នុងចរន្តឈាម។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។ សារព័ត៌មាន The Nation បានចេញផ្សាយថា ភ្លាមៗក្រោយទទួលបានដំណឹងនេះ នាយករដ្ឋមន្រ្តីថៃ លោក Anutin Charnvirakul បានសម្រេចចិត្តលុបចោលគម្រោងទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសម៉ាឡេស៊ី ក្នុងថ្ងៃសៅរ៍នេះ ក្នុងគោលបំណងធ្វើជាប្រធានកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពិសេសមួយ ដើម្បីកាន់ទុក្ខម្ចាស់ក្សត្រី Sirikit។ ប៉ុន្តែប្រភពពីវិមានរដ្ឋាភិបាលថៃនិយាយថា លោកនាយករដ្ឋមន្រ្តី Anutin ទំនងជានឹងធ្វើដំណើរទៅប្រទេសម៉ាឡេស៊ីនៅថ្ងៃអាទិត្យស្អែកវិញ ជាកន្លែងដែលលោកត្រូវបានរំពឹងថា នឹងចូលរួមកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ាន និងធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលមានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាអ្នកសង្កេតការណ៍។ បើតាមកាសែត Khaosod, ម្ចាស់ក្សត្រី Sirikit មានជំងឺដាច់សរសៃឈាមខួរក្បាលប្រភេទ Ischemic កាលពីឆ្នាំ២០១២។ ព្រះបរមសពម្ចាស់ក្សត្រីនឹងតម្កល់នៅឯព្រះទីនាំងទុសិតមហាប្រាសាទ ក្នុងព្រះបរមរាជវាំង ហើយព្រះមហាក្សត្រប្រកាសឲ្យព្រះរាជវង្សានុវង្ស…

  • ប្រភពពីវិមានរដ្ឋាភិបាលថៃបង្ហើបថា ពេលនេះលោកនាយករដ្ឋមន្ត្រីថៃ អាចនឹងអវត្តមានក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពថៃ-កម្ពុជា ដែលមានប្រធានាធិបតីសហរដ្ឋអាមេរិកជាអ្នកសង្កេតការណ៍។ គេរំពឹងថាការចុះហត្ថលេខានឹងត្រូវកំណត់ពេលពីរសៀលដល់ព្រឹក ប៉ុន្តែប្រសិនបើអាមេរិកមិនអាចកែសម្រួលបាន លោក Anutin នឹងប្រគល់ភារកិច្ចនេះទៅរដ្ឋមន្ត្រីក្រសួងការបរទេសដើម្បីចុះហត្ថលេខាជំនួស៕ ។ The Nation
  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៤តុលាបណ្តាលឱ្យមនុស្សស្លាប់៦នាក់ និងរបួសធ្ងន់ស្រាល ៨នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៤តុលាបណ្តាលឱ្យមនុស្សស្លាប់៦នាក់ និងរបួសធ្ងន់ស្រាល ៨នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៤តុលាបណ្តាលឱ្យមនុស្សស្លាប់៦នាក់ និងរបួសធ្ងន់ស្រាល ៨នាក់   ភ្នំពេញ៖គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥នេះ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី២៣ ខែតុលាដល់ម៉ោង ១៤៖០០ ថ្ងៃទី២៤ ខែតុលា) បានកើតឡើងចំនួន ៩លើក (យប់ ៤លើក) បណ្តាលឱ្យ​មនុស្សស្លាប់ ៦នាក់ (ស្រី ២នាក់),រងរបួសសរុប៨នាក់ (ស្រី ១នាក់), រងរបួសធ្ងន់៧នាក់ (ស្រី ១នាក់) រងរបួស​ស្រាល១នាក់ និងមិនពាក់មួកសុវត្ថិភាព ១២នាក់ (យប់ ៤នាក់)។នេះយោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ ប្រភពដដែលបញ្ជាក់ថា មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់រួមមាន ៖ ល្បឿន ៣លើក (ស្លាប់ ៣នាក់, របួសធ្ងន់ ៣នាក់), មិនគោរពសិទ្ឋិ ២លើក (ស្លាប់ ១នាក់, របួសធ្ងន់ ៣នាក់), មិនប្រកាន់ស្តាំ ២លើក (ស្លាប់ ១នាក់,…

  • លោក ពូទីន ប្តេជ្ញាសងសឹក បើសិនមីស៊ីល Tomahawk បាញ់ចំរុស្ស៊ី

    លោក ពូទីន ប្តេជ្ញាសងសឹក បើសិនមីស៊ីល Tomahawk បាញ់ចំរុស្ស៊ី

    មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានធ្ងន់ៗនៅថ្ងៃព្រហស្បតិ៍ថា រុស្ស៊ីនឹងសងសឹកវិញយ៉ាងចាស់ដៃបំផុត បើសិនអ៊ុយក្រែនទទួលបាន និងហ៊ានបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawk របស់អាមេរិកវាយប្រហារចូលជ្រៅទៅក្នុងទឹកដីរបស់ប្រទេសរុស្ស៊ី។ ក្រៅពីបោះពាក្យសម្តីគំរាមខ្លាំងៗ លោកប្រធានាធិបតី ពូទីន ក៏បានសន្យាដែរថា លោកនឹងបន្តការចចារដើម្បីស្វែងរកដំណោះស្រាយឈានដល់ការបញ្ចប់សង្គ្រាមអ៊ុយក្រែន បើទោះបីជាមេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ បានលុបចោលជំនួបកំពូលជាមួយលោកនៅហុងគ្រីក៏ដោយ។ បុរសខ្លាំងរុស្ស៊ីមានវ័យ៧៣ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា ការសន្ទនាគ្នានៅតែជាមធ្យោបាយល្អបំផុត ប្រសើរជាងការប្រឈមមុខដាក់គ្នា ឬបង្កជម្លោះណាមួយ ជាពិសេសការធ្វើសង្គ្រាម។ លោកថា រុស្ស៊ីក៏តែងតែឱ្យតម្លៃ និងគាំទ្រការបន្តសន្ទនាគ្នាដោយសន្តិវិធីផងដែរ។ ប៉ុន្តែ… បើសិនរុស្ស៊ីរងការវាយប្រហារណាមួយពីមីស៊ីលអាមេរិក Tomahawk ដែលអ៊ុយក្រែនកំពុងទទូចចង់បានជាខ្លាំង នោះនឹងមានការសងសឹកវិញធំបំផុតមិននឹកស្មានដល់។ គួរកត់សម្គាល់ មីស៊ីល Tomahawk គឺជាប្រភេទកាំជ្រួចរយៈចម្ងាយឆ្ងាយដ៏មានសក្តានុពល អាចមានសមត្ថភាពវាយប្រហារនុយក្លេអ៊ែរ។ មីស៊ីល Tomahawk ត្រូវបានគេប៉ាន់ស្មានថា ក្នុងមួយគ្រាប់ៗអាចមានតម្លៃរហូតដល់ ១.៣លានដុល្លារ និងមានសតម្ថភាពបាញ់ក្នុងចម្ងាយប្រហែល ២,៥០០គីឡូម៉ែត្រ៕ ប្រភព ៖ AFP

  • លោក ហ្សេលេនស្គី ទទូចសុំអាវុធចម្ងាយឆ្ងាយពីមេដឹកនាំអឺរ៉ុប

    លោក ហ្សេលេនស្គី ទទូចសុំអាវុធចម្ងាយឆ្ងាយពីមេដឹកនាំអឺរ៉ុប

    កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃព្រហស្បតិ៍ ជំរុញឲ្យសម្ព័ន្ធមិត្តអឺរ៉ុបយល់ព្រមផ្គត់ផ្គង់អាវុធរយៈចម្ងាយឆ្ងាយដល់ប្រទេសរបស់គាត់ ក្រោយមេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ បានច្រានចោលការផ្តល់មីស៊ីលដ៏កំណាច Tomahawk ឱ្យអ៊ុយក្រែនទប់ទល់នឹងរុស្ស៊ី។ ថ្លែងនៅចំពោះមុខមេដឹកនាំអឺរ៉ុបនៅទីក្រុងព្រុចសែល លោកប្រធានាធិបតី ហ្សេលេនស្គី បានទទូចឲ្យពួកគេយល់ព្រមផ្គត់ផ្គង់អាវុធរយៈចម្ងាយឲ្យបានឆាប់តាមដែលអាច និងផែនការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កក លោកថា អ៊ុយក្រែននឹងប្រើប្រាស់ផ្នែកដ៏ធំ នៃមូលនិធិណាមួយដែលមាន យកទៅទិញអាវុធផលិតនៅអឺរ៉ុប។ មេដឹកនាំអ៊ុយក្រែនរូបនេះ បានសង្កត់ធ្ងន់ថា លោកប្រធានាធិបិបតី ពូទីន ភ័យតក់ស្លុតប៉ុណ្ណា នៅពេលដែលអ៊ុយក្រែនទទូចសុំជំនួយមីស៊ីលរយៈចម្ងាយឆ្ងាយលេចឡើង។ ដោយសារតែលោក ពូទីន យល់ថា អាវុធរយៈចម្ងាយឆ្ងាយ ពិតជាអាចផ្លាស់ប្តូរទិសដៅរបស់សង្រ្គាមបាន។ លោកប្រធានាធិបតី ហ្សេលេនស្គី ក៏បានទទួលស្គាល់ដែរថា គាត់បានប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីទទួលបានមីស៊ីល Tomahawk ពីអាមេរិក តែលោកប្រធានាធិបតី ត្រាំ បានច្រានចោលអំឡុងជំនួបនៅសេតវិមាន។ យ៉ាងណា អាវុធចម្ងាយឆ្ងាយមិនមែនមានតែនៅក្នុងដៃអាមេរិកមួយនោះទេ បណ្តារដ្ឋសមាជិកអឺរ៉ុបមួយចំនួនក៏មានពួកវាដែរ ក្នុងនោះរួមមានមីស៊ីល Tomahawk ដូច្នេះយើងត្រៀមខ្លួនរួចរាល់ហើយ ដើម្បីពិភាក្សាស្នើសុំឱ្យរដ្ឋទាំងនោះអាចជួយរឿងនេះ។ គួរកត់សម្គាល់ មេដឹកនាំអឺរ៉ុបកំពុងជួបប្រជុំគ្នាពិភាក្សាអំពីផែនការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបានបង្កក មានទំហំ…

  • អាមេរិកថ្កោលទោស ការសម្រេចរបស់តុលាការ ICJ លើអ៊ីស្រាអែល

    អាមេរិកថ្កោលទោស ការសម្រេចរបស់តុលាការ ICJ លើអ៊ីស្រាអែល

    អ.ស.ប ៖ បេសកជនអាមេរិក ប្រចាំអង្គការសហប្រជាជាតិ បានថ្កោលទោស ការសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ ហៅកាត់ ICJ លើអ៊ីស្រាអែលថា ជា «នយោបាយអាក្រាតកាយ»។ លោក Mike Waltz ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំអង្គការសហប្រជាជាតិ បានថ្កោលទោសដូច្នេះ បន្ទាប់ពីតុលាការកំពូល របស់អង្គការសហប្រជាជាតិ មួយនេះ បាននិយាយថា អ៊ីស្រាអែល ត្រូវតែបន្ធូរបន្ថយការអនុម័ត ការផ្តល់ជំនួយ ទៅកាន់តំបន់ហ្គាហ្សា និង ធានាឱ្យប្រជាជនប៉ាឡេស្ទីន ទទួលបានតម្រូវការ ជាមូលដ្ឋាន។ លោក Mike Waltz បានប្រាប់សមាជិកក្រុមប្រឹក្សាសន្តិសុខ នៅឯទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃព្រសហ្បតិ៍ ថា «ICJ ទើបតែបានចេញនូវនយោបាយអាក្រាតកាយ ប្រមាថអ៊ីស្រាអែល ដោយអយុត្តិធម៌ និង នាំឲ្យទីភ្នាក់ងារជំនួយអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន ហៅកាត់ UNRWA ជាប់ពាក់ព័ន្ធយ៉ាងជ្រាលជ្រៅ ជាមួយអំពើភេរវកម្ម របស់ក្រុមហាម៉ាស»។ យ៉ាងណា លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បាននិយាយ កាលពីថ្ងៃពុធថា…

  • មន្ត្រីជាន់ខ្ពស់ក្រសួងមុខងារសាធារណៈ ផ្តល់បទឧទ្ទេសនាមក្នុងកម្មវិធីវគ្គអប់រំនយោបាយ របស់គណបក្សកម្រិត២ ជំនាន់ទី២២

    មន្ត្រីជាន់ខ្ពស់ក្រសួងមុខងារសាធារណៈ ផ្តល់បទឧទ្ទេសនាមក្នុងកម្មវិធីវគ្គអប់រំនយោបាយ របស់គណបក្សកម្រិត២ ជំនាន់ទី២២

    (ភ្នំពេញ)៖ ឯកឧត្តម ស សាម៉ីឌី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញផ្តល់បទឧទ្ទេសនាមស្តីពី «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ» ក្នុងកម្មវិធីវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី២២ ជូនដល់សមាជិក សមាជិកា ចំនួន ១៤៧នាក់ នៅទីស្តីការកណ្តាលគណបក្សប្រជាជនកម្ពុជា វិមាន ៧មករា រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ។ ក្នុងបទឧទ្ទេសនាម ឯកឧត្តមរដ្ឋលេខាធិការ បានចែករំលែកពីភាពជាអ្នកដឹកនាំក្នុងសម័យកាលអតីតកាល (សម័យដូនតា) និងភាពជាអ្នកដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ន ប្រកបដោយនវានុវត្តន៍ និងប្រសិទ្ធភាព។ ឯកឧត្តម ក៏បានរំលេចពីការអនុវត្តវិធានការគន្លឹះទាំង៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដឹកនាំអនុវត្តដោយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ដែលជាកិច្ចការងារអាទិភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដោយផ្ទាល់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) ៕

  • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ នៅវិមានសន្តិភាព

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ នៅវិមានសន្តិភាព

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ប្រចាំសប្តាហ៍ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ដើម្បីពិនិត្យ ពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន ។ របៀបវារៈមានដូចខាងក្រោម៖ ១-សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦។ ២-សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៤។ ៣-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ៖ -កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ស្តីពីការលុបបំបាត់ ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ។ -កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋហ្វីលីពីន ស្តីពីការលុបបំបាត់ ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ។ -ពិធីសារទី២ ដើម្បីធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃ សាធារណរដ្ឋសិង្ហបុរី ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធ ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល ។ ៤-សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ ៕

  • កូឡុំប៊ីចោទអាមេរិក ពីបទប្រហារជិវិតមនុស្ស នៅការីប៊ីន និង ប៉ាស៊ីហ្វិក

    កូឡុំប៊ីចោទអាមេរិក ពីបទប្រហារជិវិតមនុស្ស នៅការីប៊ីន និង ប៉ាស៊ីហ្វិក

    បូហ្គោតា ៖ ប្រធានាធិបតី នៃប្រទេស កូឡុំប៊ី កាលពីថ្ងៃព្រហស្បតិ៍ បានចោទអាមេរិក ពីការប្រហារជីវិតមនុស្ស នៅតំបន់ ការីប៊ីន និង ប៉ាស៊ីហ្វិក។ លោក Gustavo Petro ប្រធានាធិបតីឆ្វេងនិយម បានបង្កើនការបរិហារ លើការវាយប្រហារ តាមផ្លូវអាកាស ប្រឆាំងគ្រឿងញៀន របស់លោក ដូណាល់ ត្រាំ និង បានបដិសេធការគំរាមកំហែង របស់សហរដ្ឋអាមេរិក ក្នុងការបង្កកជំនួយ រាប់រយលានដុល្លារ។ ដោយជំរុញឱ្យមានការប្រេះឆា ដែលបានបំផ្លាញទំនាក់ទំនង រវាងប្រទេសសម្ព័ន្ធមិត្ត យូរមកហើយ លោក Gustavo Petro និយាយថា «លោក Trump បានបង្កាច់បង្ខូចខ្ញុំ និងប្រមាថប្រទេសកូឡុំប៊ី»។ លោក Petro បានចោទប្រកាន់ លោក Trump ពីបទ «អនុវត្តការកាត់ទោស ក្រៅប្រព័ន្ធតុលាការ» ដែល “រំលោភលើច្បាប់អន្តរជាតិ” តាមរយៈសកម្មភាពវាយប្រហារ ទៅលើទូកជួញដូរគ្រឿងញៀន ដែលត្រូវបានចោទប្រកាន់។ អាមេរិកបានបំផ្លាញទូក ៩គ្រឿង…

  • ថៃស្លាប់ជិត ៥០នាក់ ក្នុងសង្គ្រាមនៅហ្គាហ្សា

    ថៃស្លាប់ជិត ៥០នាក់ ក្នុងសង្គ្រាមនៅហ្គាហ្សា

    បាងកក ៖ ជនជាតិថៃ ជិត ៥០នាក់បានស្លាប់ អំឡុងសង្គ្រាម រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សា។ ក្រសួងការបរទេសថៃ បានប្រាប់ AFP កាលពីថ្ងៃព្រហស្បតិ៍ថា ជនជាតិថៃចំនួន ៤៧នាក់ ត្រូវបានសម្លាប់ នៅក្នុងជម្លោះ រយៈពេលពីរឆ្នាំ។ ជាការបញ្ជាក់ ធ្វើឡើង ស្របពេលដែលសាកសពជនជាតិថៃ ម្នាក់ទៀត ត្រូវបានរកឃើញ ដោយស្ថិតក្នុងចំណោម ចំណាប់ខ្មាំងដែលបានស្លាប់ ហើយ ហាម៉ាស់ព្រមប្រគល់សព តាមកិច្ចព្រមព្រៀង ជាមួយអ៊ីស្រាអែល ក្រោមផែនការ របស់លោក ដូណាល់ ត្រាំ នាពេលថ្មីៗនេះ។ ក្រុមមន្ត្រី បាននិយាយថា សាកសពកម្មករកសិដ្ឋានថៃម្នាក់នេះ ត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសថៃវិញ កាលពីថ្ងៃព្រហស្បតិ៍។ អដ្ឋិធាតុ របស់បុរស ឈ្មោះ Sonthaya Oakkharasri បានមកដល់អាកាសយានដ្ឋានសុវណ្ណភូមិ ទីក្រុងបាងកក ដោយបានបញ្ជូនចេញពីទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល។ យោងតាមក្រសួងការងារ របស់ប្រទេសថៃ បានឲ្យដឹងថា ប្រជាជនថៃជិត ៣ម៉ឺននាក់…