Author: Dol Pheakdey
-

អភិបាលខេត្ត បន្ទាយមានជ័យ បញ្ជាក់ប្រាប់ដល់ អភិបាលខេត្ត ស្រះកែវ ពីទីតាំងដែលរដ្ឋបាលខេត្តស្រះកែវ តវ៉ានោះស្ថិតនៅក្នុងទឹកដីកម្ពុជា
(ភ្នំពេញ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញលិខិតមួយដោយបញ្ជាក់ប្រាប់ដល់អភិបាល ខេត្ត ស្រះកែវ របស់ថៃថាទីតាំងដែលរដ្ឋបាលខេត្តស្រះកែវ បានតវ៉ានោះ គឺស្ថិតក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ របស់កម្ពុជា ហើយទីតាំងនេះ ប្រជាពលរដ្ឋកម្ពុជាបានរស់នៅ កាន់កាប់ និងប្រើប្រាស់អាស្រ័យផលជាយូរមកហើយ មុនការចូលជាធរមាន MOU ឆ្នាំ២០០០ ។ បើយោងតាមលិខិតរបស់ ឯកឧត្តម អ៊ុ រាត្រី អភិបាល ខេត្ត បន្ទាយមានជ័យ ចេញនៅថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០២៥បានបញ្ជាក់អំពីករណីរដ្ឋបាលខេត្តស្រះកែវ តវ៉ាចំពោះការសាងសង់ជម្រកបណ្តោះអាសន្ន ឈូសឆាយ តំបន់ជុំវិញ ហើយបានដឹកនាំប្រជាពលរដ្ឋខ្មែរទៅប្រមូលផ្តុំនៅតំបន់ដែលទាមទារនៅចំណុច TA ៥២១២៣០ ស្ថិតនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័ដោយទីតាំងទាំងនេះគឺ ប្រជាពលរដ្ឋ កម្ពុជាបានរស់នៅ កាន់កាប់ និងប្រើប្រាស់អាស្រ័យផលជាយូរមកហើយមុនការចូលជាធរមាននៃ MOU ឆ្នាំ២០០០ ។ ក្នុងលិខិតដដែលនេះបានបញ្ជាក់ថាចំពោះជម្រកបណ្តោះអាសន្ននេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយនៅក្នុងតំបន់នេះក្នុងពេល មានការប៉ះទង្គិចនាពេលកន្លងមក និងដើម្បីជាមធ្យោបាយការពារខ្លួនទប់ស្កាត់ឧបទ្ទវហេតុនានា។…
-

ចិន និងម៉ាឡេស៊ី គ្រោងធ្វើសមយុទ្ធយោធារួមគ្នាក្នុងខែនេះ
ប៉េកាំង ៖ កងទ័ពមកពីប្រទេសចិន និងម៉ាឡេស៊ី គ្រោងធ្វើសមយុទ្ធយោធារួមគ្នាក្នុងខែតុលានេះ នៅប្រទេសម៉ាឡេស៊ី និងដែនទឹកក្បែរនោះ ដោយផ្តោតលើវិធានការសង្គ្រោះគ្រោះមហន្តរាយ និងការប្រយុទ្ធប្រឆាំងជាមួយក្រុមចោរសមុទ្រជាដើម នេះបើតាមការប្រកាសរបស់ក្រសួងការពារជាតិចិន និងប្រព័ន្ធផ្សព្វផ្សាយ។ យោងតាមការចុះផ្សាយដោយសារព័ត៌មានចិន The China Military Bugle បានឱ្យដឹងថា កងកម្លាំងមកពីមូលដ្ឋានយោធាចិននៅទីក្រុង Zhanjiang, Sanya និងហុងកុង នឹងធ្វើដំណើរទៅចូលរួមសមយុទ្ធយោធា ដែលគ្រោងនឹងធ្វើឡើងពីថ្ងៃទី១៥ ដល់ទី២៣ ខែតុលាខាងមុខ។ កងទ័ពជាង ១,០០០នាក់មកពីភាគីទាំងសងខាង ក្នុងនោះជាង ៧០០នាក់មកពីប្រទេសចិន ត្រូវបានរំពឹងថា នឹងចូលរួមសមយុទ្ធនេះ ហើយក៏រួមមានទាំងឧបករណ៍យោធាមួយចំនួន គិតចាប់ពីនាវាចម្បាំង និងឧទ្ធម្ភាគចក្ររហូតដល់ប្រព័ន្ធគ្មានមនុស្សបញ្ជា។ បើតាមការបញ្ជាក់របស់ក្រសួងការពារជាតិចិន, សមយុទ្ធលើកទី៦នេះ នឹងផ្តោតសំខាន់លើការផ្តល់ជំនួយមនុស្សធម៌ ជំនួយសង្គ្រោះគ្រោះមហន្តរាយ និងសន្តិសុខដែនសមុទ្រ ហើយក៏បានអញ្ជើញក្រុមអ្នកសង្កេតការណ៍មកពីប្រទេសអាស៊ានចូលរួមផងដែរ។ ក្រសួងថា ល្បែងសង្គ្រាមនេះមានគោលបំណងធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងយោធាចិន និងអាស៊ាន ពិសេសបង្កើនសមត្ថភាពការពារជាតិប្រទេសរបស់ពួកគេ សំដៅរួមគ្នាដោះស្រាយការគំរាមកំហែងផ្នែកសន្តិសុខ រក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។ កាលពីឆ្នាំ ២០២៣ ចិនធ្វើជាម្ចាស់ផ្ទះនៃសមយុទ្ធលើកទី៥ ដែលមានកម្ពុជា ឡាវ ម៉ាឡេស៊ី ថៃ និងវៀតណាមចូលរួម៕…
-

លោក ត្រាំ ថា អ៊ីស្រាអែល-ហាម៉ាស់ឆ្ពោះទៅរកសន្តិភាពដ៏រឹងមាំ
វ៉ាស៊ីនតោន ៖ លោក ដូណាល់ ត្រាំ មានមោទនភាព ក្នុងការប្រកាសថា អ៊ីស្រាអែល និង ក្រុមហាម៉ាស់ បានយល់ព្រមចំពោះផែនការសន្តិភាព ដំណាក់កាលដំបូង ដែលជាជំហានឆ្ពោះទៅរកសន្តិភាពដ៏រឹងមាំ និង យូរអង្វែង។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា អ៊ីស្រាអែល និងក្រុមហាម៉ាស់ បានយល់ព្រម ក្នុងដំណាក់កាលដំបូង នៃផែនការសន្តិភាពរបស់លោក បន្ទាប់ពីកិច្ចចរចា នៅប្រទេសអេហ្ស៊ីប ស្តីពីការបញ្ចប់សង្រ្គាម នៅតំបន់ហ្គាហ្សា។ លោក Trump បាននិយាយ នៅលើបណ្តាញសង្គម Truth Social របស់លោក កាលពីថ្ងៃទី៨ ខែតុលា ថា «ខ្ញុំមានមោទនភាពណាស់ ក្នុងការប្រកាសថា អ៊ីស្រាអែល និងក្រុមហាម៉ាស់ បានចុះហត្ថលេខា លើដំណាក់កាលដំបូង នៃ ផែនការសន្តិភាពរបស់យើង»។ លោក Trump បានបញ្ជាក់ថា «ការណ៍នេះមានន័យថា ចំណាប់ខ្មាំងទាំងអស់ នឹងត្រូវបានដោះលែង ក្នុងពេលឆាប់ៗនេះ ហើយ…
-

ទឹកទន្លេវៀតណាមឡើងខ្លាំង មិនធ្លាប់មាន ក្នុងពេលជិត៤០ឆ្នាំ
ហាណូយ ៖ ប្រទេស វៀតណាម បានកត់ត្រា ពីកម្រិតទឹកជំនន់ខ្ពស់បំផុត នៅលើទន្លេ ចំនួនបី មិនធ្លាប់មាន ក្នុងរយៈពេលជិត ៤០ឆ្នាំ មកនេះ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ កាលពីថ្ងៃពុធថា ប្រទេស វៀតណាម បានកត់ត្រាកម្រិតទឹកជំនន់នៅលើទន្លេចំនួន បី រួមមាន ទន្លេ Bang, Thuong និង ទន្លេ Trung នៅភាគខាងជើងប្រទេស ខ្ពស់បំផុត តាំងពីឆ្នាំ ១៩៨៦មក។ ទូរទស្សន៍រដ្ឋ វៀតណាម បានអះអាងថា មនុស្សរាប់ម៉ឺននាក់ បានទុកផ្ទះចោល ឬ ភៀសខ្លួន ចេញពីទឹកជំនន់ ដែលឡើងដល់ដំបូលរថយន្ត នៅក្នុងតំបន់ ចម្ងាយប្រហែល ៨០គីឡូម៉ែត្រ ភាគខាងជើង ពីរដ្ឋធានី ហាណូយ។ រដ្ឋាភិបាលបាននិយាយថា ទឹកជំនន់បានជន់លិចតាមដងផ្លូវ នៅក្នុងសហគមន៍ជាច្រើន ដោយក្នុងនោះ មនុស្ស យ៉ាងហោចណាស់ ៨នាក់ បានស្លាប់ នៅក្នុងសប្តាហ៍នេះ។ ទហាន៣ម៉ឺន…
-

ធនាគារពិភពលោកព្រមានថា ការដាក់ពន្ធអាមេរិកលើឥណ្ឌាទាញទម្លាក់សេដ្ឋកិច្ច នៅតំបន់អាស៊ីខាងត្បូង
បរទេស ៖ ធនាគារពិភពលោកបានព្រមានថា ការដាក់ពន្ធរបស់អាមេរិក លើការនាំចេញរបស់ឥណ្ឌា នឹងទាញទម្លាក់កំណើនសេដ្ឋកិច្ច នៅទូទាំង តំបន់អាស៊ីខាងត្បូង ទាំងមូល នៅក្នុងឆ្នាំ២០២៦។ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNA បានឲ្យដឹងថា ធនាគារពិភពលោក បានអះអាង កាលពីថ្ងៃទី៧ ខែតុលា ថា អត្រាពន្ធខ្ពស់លើទំនិញឥណ្ឌា នឹងធ្វើឲ្យកំណើនសេដ្ឋកិច្ច របស់តំបន់នេះ មានភាពយឺតយ៉ាវ ទោះបីជានៅតែត្រូវបានការពារ ដោយសារការចំណាយរបស់រដ្ឋាភិបាលក្នុងឆ្នាំ២០២៥នេះ ក៏ដោយ។ ធនាគារពិភពលោក បាននិយាយថា កំណើននៅក្នុងតំបន់អាស៊ីខាងត្បូង ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះយ៉ាងខ្លាំង មកត្រឹម ៥.៨ភាគរយ នៅឆ្នាំ២០២៦ ពីការព្យាករណ៍របស់ខ្លួន ៦.៦ ភាគរយ សម្រាប់ឆ្នាំ ២០២៥។ ការព្យាករណ៍ សម្រាប់តំបន់នេះ សំដៅលើ ប្រទេស ឥណ្ឌា ខ្លួនឯង, បង់ក្លាដែស ស្រីលង្កា នេប៉ាល់ ប៊ូតង់ និង ម៉ាល់ឌីវ។ គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក Donald…
-

អាមេរិក ផ្តល់ជំនួយយោធាជាង ២១ ពាន់លានដុល្លារឲ្យ អ៊ីស្រាអែល ចាប់តាំងពីផ្ទុះសង្គ្រាមនៅហ្គាហ្សា
វ៉ាស៊ីនតោន ៖ សរុបទាំងរដ្ឋបាល របស់លោក Biden និង លោក Trump រដ្ឋាភិបាលអាមេរិក បានផ្តល់ជំនួយយោធា យ៉ាងហោចណាស់ ២១.៧ពាន់លានដុល្លារ ដល់អ៊ីស្រាអែល តាំងពីមានសង្គ្រាមហ្គាហ្សា ជាង២ឆ្នាំ មកនេះ។ នេះបើយោងតាមការសិក្សាស្រាវជ្រាវថ្មីមួយ បង្ហាញឲ្យដឹង កាលពីថ្ងៃទី៧ ខែតុលា ហើយត្រូវបានចេញផ្សាយបន្ត ដោយទីភ្នាក់ងារព័ត៌មាន AP។ របាយការណ៍ ស្តីពីគម្រោងចំណាយលើសង្គ្រាម សិក្សាដោយសាកលវិទ្យាល័យ Brown University ត្រូវបានជូនដំណឹង ជាសាធារណៈដល់សភាអាមេរិក ចំពេលដែល លោក ប្រធានាធិបតី Donald Trump ជំរុញឱ្យបញ្ចប់សង្គ្រាម នៅហ្គាហ្សា ក្នុងនោះ មន្ត្រីអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានចាប់ផ្តើមកិច្ចពិភាក្សា ដោយប្រយោល នៅក្នុងប្រទេសអេហ្ស៊ីប ក្នុងសប្តាហ៍នេះ ក្រោមផែនការសន្តិភាព ២០ចំណុច។ ការសិក្សាបានរៀបរាប់ ថា សហរដ្ឋអាមេរិកបានផ្តល់ ជំនួយ ១៧.៩ ពាន់លានដុល្លារ ដល់អ៊ីស្រាអែល ក្នុងឆ្នាំដំបូង នៃសង្រ្គាម…
-

សម្តេចតេជោ ហ៊ុន សែន ស្នើប្រជាពលរដ្ឋប្រើរូបិយប័ណ្ណជាតិខ្មែរ និងស្នើរាជរដ្ឋាភិបាលកម្ចាត់មន្ត្រីណាដែលលួចលាក់នាំផលិតផលថៃចូលស្រុក និងដកចេញពីតំណែង
សម្តេចតេជោ ហ៊ុន សែន ស្នើប្រជាពលរដ្ឋប្រើរូបិយប័ណ្ណជាតិខ្មែរ និងស្នើរាជរដ្ឋាភិបាលកម្ចាត់មន្ត្រីណាដែលលួចលាក់នាំផលិតផលថៃចូលស្រុក និងដកចេញពីតំណែង ភ្នំពេញ៖ បើយោងតាមគេហទំព័រផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានសរសេរលើបណ្តាញសង្គមថា៖ សម្តេចបានទទួលដំណឹងថា ប្រជាជនយើងនៅតាមព្រំដែនពិសេសនៅប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ ដែលមានប្រាក់បាតថៃ នាំគ្នាដូរយកប្រាក់រៀលតាំងពីសម្តេចបង្ហោះសារបានប្រមាណ២ម៉ោងកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥។ វាជារឿងល្អដែលប្រជាជនកម្ពុជាប្រើប្រាស់ប្រាក់រៀលលើទឹកដីរបស់ខ្លួន ដើម្បីជៀសវាងការខាតបង់ និងក្លាយជាចំណុចខ្សោយសម្រាប់ជាតិ នៅពេលដែលគេប្រើជាអាវុធនយោបាយ។ សម្តេចក្តាប់បានថា បងប្អូនខ្មែរយើងមួយចំនួនដែលធ្វើការ និងរកស៊ីនៅថៃមិនអាចដកប្រាក់ពីធនាគារនៅថៃបានទេ។ នេះបានបង្ហាញថា ប្រាក់បាតថៃកំពុងសម្លាប់ប្រជាជនខ្មែរដែលធ្វើការ និងរកស៉ីនៅក្នុងប្រទេសថៃ និងនាពេលខាងមុខប្រាក់បាតថៃ និងសម្លាប់ប្រជាជនខ្មែរលើទឹកដីកម្ពុជាចំពោះតែប្រជាជនខ្មែរណាដែលបន្តចាយ និងទុកប្រាក់បាតថៃ។ ប៉ុន្តែអ្វីដែលសម្តេចចង់អំពាវនាវគឺសូមបងប្អូនដែលរកស៉ីប្តូរប្រាក់ សូមមេត្តាប្តូរប្រាក់តាមតម្លៃទីផ្សារកុំស្វែងរកប្រាក់ចំណេញហួសហេតុតាមរយៈបញ្ចុះតម្លៃប្រាក់បាត ដំឡើងថ្លៃប្រាក់រៀល ដែលធ្វើឲ្យអ្នកត្រូវការប្តូរប្រាក់ត្រូវខាតបង់។ សម្តេចក៏ចង់និយាយទៅកាន់បងប្អូនជនរួមជាតិថា ពីពេលនេះតទៅឈប់កំណត់ប្រាក់ឈ្នួលធ្វើការ ឬតម្លៃទំនិញ ឬតម្លៃសេវាជាប្រាក់បាតថៃ ហើយមកកំណត់ជាប្រាក់រៀល ឬប្រាក់ដុល្លារវិញ និងកាន់តែល្អគឺកំណត់ជាប្រាក់រៀលដើម្បីពង្រឹងរូបិយវត្ថុជាតិ។ ប្រសិនស្រឡាញ់ជាតិត្រូវទុកក្រដាសប្រាក់ដែលមានព្រះឆាយាល័ក្ខ ព្រះបិតាជាតិ ព្រះមាតាជាតិ និងព្រះមហាក្សត្រយើងក្នុងទូ ក្នុងកាបូប ឬក្នុងហោប៉ៅយើង ជាជាងទុកព្រះឆាយាល័ក្ខ ព្រះមហាក្សត្រប្រទេសមួយ ដែលចាត់ទុកយើងជាសត្រូវ និងប្រមាថមើលងាយយើងនោះទេ។ សម្តេចសូមស្នើរាជរដ្ឋាភិបាល…
-

សម្តេចតេជោ ហ៊ុន សែន ស្នើរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់កំចាត់ចោលមន្ត្រី និងឈ្នួញដែលនៅបន្តលួចនាំទំនិញថៃចូលក្នុងពេលព្រំដែននៅបិទ
សម្តេចតេជោ ហ៊ុន សែន ស្នើរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់កំចាត់ចោលមន្ត្រី និងឈ្នួញដែលនៅបន្តលួចនាំទំនិញថៃចូលក្នុងពេលព្រំដែននៅបិទ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់កំចាត់ចោលមន្ត្រីនិងឈ្នួញដែលនៅបន្តលួចនាំទំនិញថៃ ចូលក្នុងពេលព្រំដែននៅបិទ ដែលធ្វើឲ្យអ្នកជិតខាងយើងមើលងាយយើងថា អត់ទំនិញគេមិនបាន។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាល្ងាចថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥។ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ៖ ប្រសិនបើខ្ញុំនៅធ្វើនាយករដ្ឋមន្ត្រីដូចពេលមុន ខ្ញុំមិនបាច់និយាយភាសានេះទេ គឺចេញបញ្ជាចាប់ខ្លួន ឬដកចេញពីមន្ត្រីតែម្តង ប៉ុន្តែសូមកុំគិតថា (ឆ្មាមិននៅកណ្តុរឡើងរាជ្យឲ្យសោះ)៕
-

រុស្ស៊ីព្រមានធ្ងន់ៗថា បើអាមេរិកបញ្ជូនមីស៊ីល Tomahawks នោះសង្គ្រាមអ៊ុយក្រែននឹងកាន់តែធ្ងន់ធ្ងរ
មូស្គូ ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានព្រមានធ្ងន់ៗកាលពីថ្ងៃអង្គារថា ការផ្គត់ផ្គង់មីស៊ីល Tomahawks របស់អាមេរិកដល់អ៊ុយក្រែន នឹងធ្វើឱ្យសង្គ្រាមកាន់តែរីកធំឡើង ដោយសារតែកាំជ្រួចរយៈចម្ងាយឆ្ងាយនេះអាចបំពាក់ក្បាលនុយក្លេអ៊ែរប្រឆាំងនឹងរុស្ស៊ី។ លោក Peskov បានអះអាងថា វាជារឿងសំខាន់ ដែលគួរតែយល់ដឹងទាក់ទងនឹងមីស៊ីល Tomahawks។ កាំជ្រួចរយៈចម្ងាយឆ្ងាយនេះ អាចមានសមត្ថភាពវាយប្រហារនុយក្លេអ៊ែរ ដូច្នេះបើវាធ្លាក់ដល់ដៃអ៊ុយក្រែនដើម្បីប្រឆាំងនឹងរុស្ស៊ី នោះសង្គ្រាមក្នុងដំណាក់កាលថ្មី គឺជារឿងជៀសមិនរួចឡើយ។ ទោះបីជាយ៉ាងណា លោក Peskov បានសង្កត់ធ្ងន់ថា រុស្ស៊ីនៅតែជឿជាក់ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅតែមានឆន្ទៈលើកកម្ពសដំណោះស្រាយនយោបាយដោយសន្តិភាពនៅអ៊ុយក្រែន។ កាលពីដើមខែនេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក៏បានចេញមុខព្រមានខ្លាំងៗ ទាក់ទិននឹងការផ្គត់ផ្គង់មីស៊ីល Tomahawks ដល់អ៊ុយក្រែនផងដែរ និងថា រឿងនេះនឹងប៉ះទង្គិចដល់ទំនាក់ទំនងរុស្ស៊ី-អាមេរិក។ ការព្រមានសាជាថ្មីរបស់រុស្ស៊ីនេះ កើតឡើងស្របពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកបានសម្រេចចិត្តផ្គត់ផ្គង់មីស៊ីល Tomahawk ដល់អ៊ុយក្រែនហើយ ប៉ុន្តែលោកថា មុនរឿងនេះកើតឡើង លោកចង់ស្វែងយល់ពីអ្វីដែលអ៊ុយក្រែននឹងធ្វើជាមួយកាំជ្រួចនេះ…
-

ឯកឧត្តម ហ៊ុន ម៉ានី ៖ ការប្រមាថលើ សម្ដេចតេជោប្រធានព្រឹទ្ធសភា គឺមិនមែនត្រឹមជាការប្រមាថលើសម្តេចជាលក្ខណៈឯកជនដាច់ដោយឡែកនោះទេ ប៉ុន្តែវាជាការប្រមាថសម្រាប់ប្រជាជនកម្ពុជា
(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា ការប្រមាថលើ សម្ដេចតេជោប្រធានព្រឹទ្ធសភា គឺមិនមែនត្រឹមជាការប្រមាថលើសម្តេចជាលក្ខណៈឯកជនដាច់ដោយឡែកនោះទេ ប៉ុន្តែវាជាការប្រមាថសម្រាប់ប្រជាជនកម្ពុជា ទី១) ជាការប្រមាថពីជនបរទេសមកលើថ្នាក់ដឹកនាំកម្ពុជា ដែលក្នុងនាម ជាជាតិសាសន៍មួយ គួរមានការកំណត់អោយច្បាស់ ថាជាអ្វីមួយ ដែលមិនអាចទទួលយកបាន មិនថាក្នុងអតីតកាល បច្ចុប្បន្ន និងតទៅអនាគត។ កម្ពុជា ជាកម្ពុជា ទោះមានចំណុចណាក៏ដោយជារឿងរបស់កម្ពុជា ដូច្នេះការប្រមាថរបស់បរទេសគឺមិនអាចទទួលយកបានទេ។ ទី២) ការប្រមាថលើ សម្តេចតេជោ ដែលជាតួអង្គប្រវត្តិសាស្ត្រមួយរបស់កម្ពុជាដែលបានលះបង់គ្រប់បែបយ៉ាង ដោយបាននាំកម្ពុជា ពីប្រទេស ដែលខ្ទេចខ្ទាំដោយសង្គ្រាម ពីបាតដៃទទេ មកកម្ពុជាមួយដែលយើងមានមោទនភាពដូចសព្វថ្ងៃនេះ។ សម្តេចតេជោ ជាឥស្សរជនដែលបានឆ្លងកាត់ ១០៥ សមរភូមិ ដាក់ជីវិត ជាដើមទុន ម្តងហើយម្តងទៀត ដើម្បីអោយប្រទេស និងប្រជាជនមានភាពសុខសាន្ត រហូតសព្វថ្ងៃនេះ និងជាថ្នាក់ដឹកនាំរបស់កម្ពុជាដែលមានការទទួលស្គាល់លើឆាកអន្តរជាតិសម្រាប់ភាពជាអ្នកដឹកនាំ ក្នុងកិច្ចការនយោបាយជាសាកល ដែលបានលើកស្ទួយ កិត្តិយស និងមុខមាត់របស់កម្ពុជា ទី៣) ឆាកជីវិតរបស់ សម្តេចតេជោ បានឆ្លងកាត់ការប្រមាថរាប់មិនអស់ ដោយឡែក លើកនេះដូចគ្នាដែរ ទោះទង្វើប្រមាថរបស់ជនជាតិថៃមួយចំនួនមកលើលោក ក៏…