Author: Dol Pheakdey
-

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រាប់សាធារណជន និងអ្នកសារព័ត៌មានត្រូវស្រង់យកព័ត៌មានទាក់ទងនឹងសមរភូមិតាមប្រភពផ្លូវការចំនួនបួន
ភ្នំពេញ៖ខណៈដែលការផ្ទុះអាវុធនៅតំបន់ព្រំដែនកម្ពុជា-ថៃ បានកើតឡើងនៅថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបាន អំពាវនាវសាធារណជន និងអ្នកសារព័ត៌មានដែលប្រើប្រាស់ព័ត៌មានទាក់ទងនឹងសមរភូមិនៅតំបន់ព្រំដែន ត្រូវស្រង់យកប្រភពព័ត៌មានផ្លូវការសំខាន់ចំនួនបួន។ ប្រភពបួនសំខាន់ដែលជាប្រភពផ្លូវការនោះគឺ ១-ថ្នាក់ដឹកនាំកំពូលរបស់ជាតិ, ២-ក្រសួងការពារជាតិ, ៣-ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និង៤-អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ដែលជាប្រភពផ្លូវការក្រៅពីនោះ គឺមិនមែនជាព័ត៌មានផ្លូវការទេ។ ទន្ទឹមនេះឯកឧត្តមរដ្ឋមន្រ្តីក៏សូមអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទសូមកុំចែករំលែកព័ត៌មាន រូបភាព វីដេអូ ដែលមិនមានប្រភពច្បាស់លាស់ ជាពិសេសរូបភាព ឬព័ត៌មានដែលបង្ហាញពីសកម្មភាពកងទ័ព លេណដ្ឋាន និងការចល័តកម្លាំងទ័ព និងគ្រឿងសព្វាវុធគ្រប់ប្រភេទ៕
-

អ៊ុយក្រែនត្រូវការលុយ ១២០ពាន់លានដុល្លារសម្រាប់វិស័យការពារជាតិនៅឆ្នាំក្រោយ
កៀវ ៖ ប្រមុខការពារជាតិអ៊ុយក្រែន នៅថ្ងៃទី២២ ខែកក្កដា និយាយថា ឆ្នាំក្រោយ ប្រទេសអ៊ុយក្រែននឹងត្រូវការលុយយ៉ាងតិច ១២០ពាន់លានដុល្លារ សម្រាប់ការចំណាយលើវិស័យការពារជាតិ ក្នុងអំឡុងពេលមានសង្គ្រាមជាមួយរុស្ស៊ី។ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Denys Shmyhal បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយលើបណ្តាញសង្គម Telegram ថា ការចរចាកំពុងបន្តជាមួយសមាជិកណាតូ និងសហភាពអឺរ៉ុប ខណៈដែលអ៊ុយក្រែនស្វែងរកមូលនិធិទំហំ ៦០ពាន់លានដុល្លារពីដៃគូ។ លោក Shmyhal វ័យ៥០ឆ្នាំរូបនេះ បានគូសបញ្ជាក់ពីគោលដៅ និងអាទិភាពជាយុទ្ធសាស្ត្រផ្នែកការពារជាតិរបស់ប្រទេសអ៊ុយក្រែន ដូចដែលបានកំណត់ដោយលោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី។ ក្នុងនោះ សព្វាវុធដែលផលិតដោយអ៊ុយក្រែនបន្ថែមទៀត ៥០% គួរតែត្រូវបានទិញនៅអ៊ុយក្រែនផ្ទាល់ ខណៈក្រុមហ៊ុនបរទេសកាន់តែច្រើនមានឆន្ទៈសហការជាមួយអ៊ុយក្រែន និងធ្វើការនៅអ៊ុយក្រែន។ ការផ្តោតជាពិសេសលើការទទួលបានប្រព័ន្ធការពារដែនអាកាសថ្មី ដែលមានសមត្ថភាពស្ទាក់ចាប់គោលដៅមីស៊ីលផ្លោង។ ត្រូវការថវិកាបន្ថែម ដើម្បីអភិវឌ្ឍឧស្សាហកម្មការពារជាតិរបស់អ៊ុយក្រែន ពិសេសសម្រាប់ផលិតយន្តហោះគ្មានមនុស្សបើក FPV និងដ្រូន UAVs រយៈចម្ងាយឆ្ងាយ រួមទាំងឧបករណ៍ស្ទាក់ចាប់។ ដូចដែលបានរាយការណ៍ពីមុន ខុទ្ទកាល័យរដ្ឋមន្ត្រីរបស់ប្រទេសអ៊ុយក្រែនបានរួមបញ្ចូលសេណារីយ៉ូនៃការអភិវឌ្ឍន៍ដែលអាចកើតមានចំនួនពីរ នៅក្នុងសេចក្តីព្រាងសេចក្តីប្រកាសថវិកាសម្រាប់ឆ្នាំ២០២៦-២០២៨។ ការចំណាយលើវិស័យការពារជាតិត្រូវបានរំពឹងថា នឹងនៅតែជាអាទិភាពរយៈពេលវែង៕ ប្រភព ៖ រ៉យទ័រ
-

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា បាននិងកំពុងធ្វើកិច្ចការយ៉ាងសកម្ម និងប្រកបដោយភាពក្លាហានមោះមុត ក្នុងការការពារដែនអធិបតេយ្យភាពនិងបូរណភាពទឹកដី
នៅព្រឹកថ្ងៃព្រហស្បតិ៍ទី ២៤ កក្កដា ២០២៥ ថ្ងៃនេះ កងទ័ពថៃបានបើកការវាយប្រហារមកលើទីតាំងឈរជើងរបស់កងទ័ពកម្ពុជា នៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី នៅក្នុងខេខេត្តឧត្តរមានជ័យ និងបានពង្រីកភូមិសាស្ត្រនៃការវាយប្រហារទៅដល់តំបន់មុំបី។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថាកម្ពុជាតែងតែប្រកាន់ជំហរចង់ដោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែក្នុងករណីនេះយើងគ្មានជម្រើសអ្វីក្រៅពីការឆ្លើយតបដោយកម្លាំងប្រដាប់អាវុធប្រឆាំងនឹងការឈ្លានពានដោយប្រដាប់អាវុធនោះទេ។ សម្តេច បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រសួងស្ថាប័ន រដ្ឋបាលខេត្តពាក់ព័ន្ធ ជាពិសេសកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជាបាននិងកំពុងធ្វើកិច្ចការយ៉ាងសកម្ម និងប្រកបដោយភាពក្លាហានមោះមុត ក្នុងការការពារដែនអធិបតេយ្យភាពនិងបូរណភាពទឹកដី និង ឧត្តមប្រយោជន៍របស់ជាតិយើងទាំងលើសមរភូមិយោធា និងសមរភូមិការទូត ក៏ដូចជាជួយដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារការឈ្លានពានរបស់កងទ័ពថៃនៅពេលនេះ។ សូមឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់ ជឿជាក់លើរាជរដ្ឋាភិបាលនិងកងកម្លាំងប្រដាប់អាវុធរបស់យើងដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅជួរមុខ។ សូមរក្សាភាពស្ងាត់ស្ងៀមនិងមានលំនឹងក្នុងចិត្ត និងសូមបន្តការងារប្រចាំថ្ងៃជាប្រក្រតី៕
-

កងទ័ពកម្ពុជា បើកការវាយបកលើទាហានឈ្លានពានថៃដែលបានបាញ់មកលើកងទ័ពរបស់កម្ពុជាមុន និងបានបិទប្រាសាទតាមាន់របស់កម្ពុជាមិនឲ្យប្រជាពលរដ្ឋចូល
កងទ័ពកម្ពុជា បើកការវាយបកលើទាហានឈ្លានពានថៃដែលបានបាញ់មកលើកងទ័ពរបស់កម្ពុជាមុន និងបានបិទប្រាសាទតាមាន់របស់កម្ពុជាមិនឲ្យប្រជាពលរដ្ឋចូល (ភ្នំពេញ)៖ កងទ័ពកម្ពុជា បើកការវាយបកលើទាហានឈ្លានពានថៃដែលបានបាញ់មកលើកងទ័ពរបស់កម្ពុជាមុន និង បានបិទប្រាសាទតាមាន់របស់កម្ពុជាមិនឲ្យប្រជាពលរដ្ឋចូល ។ នេះបើយោងតាមមន្រ្តីយោធាជាន់ខ្ពស់កម្ពុជាថ្លែងប្រាប់បណ្តាញសារព័ត៌មាន ពីតំបន់ព្រំដែននៅមុននេះបន្តិចនាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បញ្ជាក់ថា នៅព្រឹកថ្ងៃទី២៤ ខែកក្កដានេះ មានការផ្ទុះអាវុធវាយប្រហារគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃនៅតាមបណ្តោយព្រំដែនកម្ពុជាថៃក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។ កងទ័ពថៃបានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជាមុន។ កងទ័ពកម្ពុជាបានប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងអធិបតេយ្យនិងបូរណភាពទឹកដីរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់កងទ័ពថៃដែលបានបំពានលើបូរណភាពទឹកដីកម្ពុជា ៕
-

លោក Zelensky ថាមន្ត្រីប្រឆាំងពុករលួយ នៅក្រោមឥទ្ធិពលរុស្ស៊ី
បទេស ៖ មេដឹកនាំនៃប្រទេសអ៊ុយក្រែន លោក Zelensky សម្តែងការព្រួយបារម្ភថា មន្ត្រីអ៊ុយក្រែន ប្រឆាំងអំពើពុករលួយ ស្ថិតក្រោមឥទ្ធិពល ពីប្រទេសរុស្ស៊ី ខណៈដែលប្រទេសទាំងពីរ ធ្វើសង្គ្រាម ប្រឆាំងនឹងគ្នា តាំងពីឆ្នាំ២០២២ មក។ លោក Volodymyr Zelensky បាននិយាយបែបនេះ កាលពីថ្ងៃទី២២ ខែកក្កដា ពោលគឺបន្ទាប់ពីលោកកាន់ប៊ិច ចុះហត្ថលេខា លើច្បាប់ ដកហូតស្វ័យភាពនៃភ្នាក់ងារប្រឆាំងអំពើពុករលួយ ចំនួនពីរ តែ ជាការផ្លាស់ប្តូរ ដែលត្រូវបានក្រុមអ្នករិះគន់ និយាយថា នឹងអនុញ្ញាតឱ្យមានការជ្រៀតជ្រែក របស់រដ្ឋាភិបាល ក្នុងសំណុំរឿងពុករលួយដ៏ល្បី។ ជាការស៊ីញ៉េ ក្រោយពីច្បាប់នេះ ទទួលបានការអនុម័ត ពីសភា លើសលុប។ ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelensky មានប្រសាសន៍ថា «នេះគឺជាចាំបាច់ត្រូវតែជម្រះ ឥទ្ធិពលរបស់រុស្ស៊ី»។ តែ ការកត់សម្គាល់របស់លោក បានកើតឡើង ចំពេលដែលការិយាល័យអង្គការតម្លាភាពអន្តរជាតិអ៊ុយក្រែន បានហៅការណ៍ ដកហូតនេះថា ជា «ការប៉ុនប៉ងរបស់អាជ្ញាធរ ដើម្បីបំផ្លាញឯករាជ្យភាព…
-

តួកគីជិតឈានដល់កិច្ចព្រមព្រៀងទិញយន្តហោះចម្បាំងអឺរ៉ុប ក្នុងតម្លៃ ៥.៦ ពាន់លានដុល្លារ
អង់ការ៉ា ៖ លោកប្រធានាធិបតីតួកគី Recep Tayyip Erdogan និយាយថា ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ បានបង្ហាញសញ្ញាវិជ្ជមានទាក់ទិននឹងការបញ្ជាទិញយន្តហោះចម្បាំង Eurofighter Typhoon ពីសំណាក់ប្រទេសតួកគី ដោយលោកបានសង្កត់ធ្ងន់ថា ទីក្រុងអង់ការ៉ាចង់បញ្ចប់កិច្ចព្រមព្រៀងមានតម្លៃ ៥.៦ពាន់លានដុល្លារនេះ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន ekathimerini, ប្រទេសតួកគីចង់បញ្ជាទិញយន្តហោះចម្បាំង Eurofighter រហូតដល់ទៅ ៤០គ្រឿង ក្នុងគោលបំណងលើកកម្ពស់ និងពង្រឹងសមត្ថភាពកងទ័ពអាកាសរបស់ខ្លួន។ យន្តហោះចម្បាំងដ៏ទំនើបនេះ ត្រូវបានបង្កើតឡើងដោយសម្ព័ន្ធអឺរ៉ុប មានដូចជាប្រទេសអាល្លឺម៉ង់ អង់គ្លេស អ៊ីតាលី និងអេស្ប៉ាញ ដែលតំណាងដោយក្រុមហ៊ុន Airbus, BAE Systems និង Leonardo។ ផ្អែកតាមប្រភពពីកាសែត Wall Street Journal, កិច្ចព្រមព្រៀងនេះ ត្រូវបានរំពឹងថា នឹងត្រូវបានប្រកាសក្នុងអំឡុងព្រឹត្តិការណ៍តាំងពិព័រណ៍ឧស្សាហកម្មការពារជាតិអន្តរជាតិនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី ដែលនឹងចាប់ផ្តើមដំណើរការពីថ្ងៃទី២២ ដល់ទី២៧ ខែកក្កដានេះ។ ប្រទេសតួកគីត្រូវបានប្រភពបង្ហើបឱ្យដឹងថា បានស្វះស្វែងបញ្ជាទិញយន្តហោះចម្បាំង Eurofighter ចាប់តាំងពីឆ្នាំ២០២៣មកម្ល៉េះ ប៉ុន្តែការពិភាក្សានោះបានជាប់គាំង ដោយសារតែអាល្លឺម៉ង់មានការស្ទាក់ស្ទើរ ក្នុងការអនុម័តលើអាជ្ញាប័ណ្ណនាំចេញ។…
-

លោក ត្រាំ បញ្ចុះពន្ធហ្វីលីពីន ១ភាគរយ
បរទេស ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយហ្វីលីពីន សម្រេចបានហើយ គឺ ទម្លាក់ពន្ធគយបដិការ ពី២០ភាគរយ មកត្រឹម ១៩ភាគរយ មានន័យថា បញ្ចុះ ១%។ លោក Trump បាននិយាយ នៅលើវេទិកាទំនាក់ទំនងសង្គម Truth Social បន្ទាប់ពីស្វាគមន៍សមភាគី លោកប្រធានាធិបតី ហ្វីលីពីន Ferdinand Marcos នៅសេតវិមាន កាលពីថ្ងៃអង្គារថា «យើងបានសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់យើង ដែលហ្វីលីពីន កំពុងដំណើរការទីផ្សារ បើកចំហ ជាមួយសហរដ្ឋអាមេរិក»។ ក្នុងពេលជួបគ្នា ប្រធានាធិបតី អាមេរិក រូបនេះ បាននិយាយថា លោក Ferdinand Marcos គឺជាអ្នកចរចាដ៏តឹងតែង។ តែ លោក Trump ថែមទាំងប្រាប់អ្នកសារព័ត៌មានថា ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំ ជាមួយហ្វីលីពីន។ គួរបញ្ជាក់ថា ហ្វីលីពីន ដែលជាអតីតអាណានិគម របស់អាមេរិក…
-

រុស្ស៊ីបង្ហើបថា លោក ត្រាំ និងលោក ពូទីនអាចជួបគ្នា នៅប៉េកាំង
បរទេស ៖ មេដឹកនាំរុស្ស៊ី លោក ពូទីន និងប្រធានាធិបតីអាមេរិក លោក ត្រាំ អាចនឹងជួបគ្នា នៅក្នុងទីក្រុងប៉េកាំង នាខែកញ្ញា ខាងមុខនេះ នេះគឺជាលើកឡើងរបស់វិមានក្រឹមឡាំង។ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃចន្ទ ទី២១ ខែ កក្កដា ថាប្រទេសរុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេច ដើម្បីពិភាក្សា អំពីការរៀបចំកិច្ចចរចា រវាងលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន និងលោក ដូណាល់ ត្រាំ ប្រសិនបើពួកលោកទាំងពីរនាក់ ចូលរួមព្រឹត្តិការណ៍ព្យុហយាត្រាយោធា រំលឹកខួប លើកទី ៨០ នៃការបញ្ចប់សង្គ្រាម លោកលើកទីពីរ នៅប្រទេសចិន នាថ្ងៃទី៣ ខែកញ្ញា។ លោក Peskov បានអះអាងថា លោក ពូទីន បានទទួលយកការអញ្ជើញ ចូលរួមរួចហើយ។ លោក បានប្រាប់ថា ប្រសិនបើ…
-

លោក Trump ចេញវីដេអូក្លែងបន្លំ ថាលោក អូបាម៉ា ត្រូវបានចាប់ខ្លួន
បរទេស ៖ តាមរយៈបណ្តាញសង្គម Truth Social លោក Trump បានបង្ហោះវីដេអូ ក្លែងបន្លំថា លោក អតីតប្រធានាធិបតី អូបាម៉ា ត្រូវបាន FBI ចាប់វាយខ្នោះ ដល់ការិយាល័យ Oval យកទៅញាត់គុក។ ទីភ្នាក់ងារព័ត៌មាន The Hill បានចេញផ្សាយថា វីដេអូ រយៈពេល៣០វិនាទី ដែលហាក់ដូចជា មានប្រភព ចេញពីបណ្តាញសង្គម TikTok ហើយត្រូវបានប្រធានាធិបតី Trump បង្ហោះ កាលពីថ្ងៃអាទិត្យ ទី២០ ខែកក្កដា បង្ហាញពីមន្ត្រី និយាយថា “គ្មាននរណានៅពីលើច្បាប់ទេ”។ រីឯ លោក Trump អង្គុយនៅទល់មុខ លោក Obama ដោយញញឹម ខណៈដែលអតីតប្រធានាធិបតី អាមេរិកនេះ ត្រូវបានភ្នាក់ងារ FBI នាំខ្លួនយកទៅ ហើយក៏មានអមនឹងបទចម្រៀង “Y.M.C.A” ផងដែរ។ ការិយាល័យ របស់លោក Obama…
-

រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាចិត្តប្រឆាំងអំពើរំលោភបំពានលើកុមារគ្រប់រូបភាព
(កណ្តាល)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាល ប្តេជ្ញាចិត្តប្រឆាំងនឹងអំពើរំលោភបំពានលើកុមារគ្រប់រូបភាព។ គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ទាំងរដ្ឋ និងឯកជន សូមចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងអំពើរំលោភបំពានលើកុមារ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីជាមួយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលផ្កាឈូក នាព្រឹកឭថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។ មជ្ឈមណ្ឌលនេះ ជាអង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា ។ សម្តេចធិបតី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក ស្កុត នីសុន ស្ថាបនិក និងជាអគ្គនាយកអង្គការមូលនិធិកុមារកម្ពុជា, លោក ចេមស៍ ម៉ាខេប នាយកប្រតិបត្តិអង្គភាពការពារកុមារ, ក៏ដូចជាថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ របស់អង្គភាពការពារកុមារ និងអង្គការមូលនិធិកុមារកម្ពុជា ដែលបានលះបង់អស់កម្លាំងកាយចិត្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងប្រតិបត្តិការថែទាំ, គាំពារ, ការពារ និងស្តារនីតិសម្បទា ជូនដល់ជនរងគ្រោះដោយសារអំពើរំលោភបំពានសំដៅផ្តល់ក្តីសង្ឃឹមក្នុងជីវិតឡើងវិញ, ជាពិសេសសម្រាប់កុមារដែលងាយរងគ្រោះបំផុត ។ សម្តេចធិបតី…