Author: Dol Pheakdey

  • មេដឹកនាំអឺរ៉ុប អំពាវនាវឱ្យបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ាជាអចិន្ត្រៃយ៍

    មេដឹកនាំអឺរ៉ុប អំពាវនាវឱ្យបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ាជាអចិន្ត្រៃយ៍

    ព្រុចសែល ៖ មេដឹកនាំសហភាពអឺរ៉ុប កាលពីថ្ងៃ សុក្រ បានរួមគ្នាអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីចរចាបញ្ចប់ជម្លោះប្រដាប់អាវុធនៅមជ្ឈិមបូព៌ាជាអចិន្ត្រៃយ៍ ហើយថែមទាំងជំរុញឱ្យមានសេរីភាពនាវាចរណ៍ពេញលេញ និងអចិន្ត្រៃយ៍នៅច្រកសមុទ្រ Hormuz ។ ការអំពាវនាវនេះ កើតឡើងបន្ទាប់ពីអ៊ីរ៉ង់ កាលពីថ្ងៃ ព្រហស្បតិ៍ បានប្រកាសចំណូល ដែលប្រមូលបានពីការបង់ថ្លៃនាវាឆ្លងកាត់ច្រកសមុទ្រ Hormuz ជាលើកដំបូង ចាប់តាំងពីច្រកសមុទ្រដ៏សំខាន់មួយនេះ មានភាពតានតឹងដោយសារជម្លោះប្រដាប់អាវុធ ។ ការប្រកាសពីការប្រមូលថ្លៃឆ្លងកាត់ច្រកសមុទ្រ Hormuz ជាលើកដំបូងនេះ កើតមានឡើង ចំពេលដែលប្រធានាធិបតីអាមេរិក លោក Donald Trump ក៏បានប្រកាសពីការបន្តបិទដែនទឹកអ៊ីរ៉ង់ រហូតដល់កិច្ចព្រមព្រៀងចុងក្រោយ ត្រូវបានសម្រេច ។ យ៉ាងណា បន្ទាប់ពីកិច្ចប្រជុំក្រៅផ្លូវការរបស់មេដឹកនាំសហភាពអឺរ៉ុបនៅប្រទេសស៊ីប ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយថា គោលដៅរួមរបស់សហភាពអឺរ៉ុបឥឡូវនេះ គឺជំរុញការចរចាបញ្ចប់សង្គ្រាមអ៊ីរ៉ង់ជាអចិន្ត្រៃយ៍ ។ លោកស្រីថា បញ្ហានេះ ក៏ត្រូវតែរួមបញ្ចូលទាំងការស្តារសេរីភាពនាវាចរណ៍ពេញលេញ និងអចិន្ត្រៃយ៍នៅច្រកសមុទ្រ Hormuz ផងដែរ ។ បើតាម Straits…

  • លោក ណេតាន់យ៉ាហ៊ូ ជាសះស្បើយពីជំងឺមហារីកក្រពេញប្រូស្តាត

    លោក ណេតាន់យ៉ាហ៊ូ ជាសះស្បើយពីជំងឺមហារីកក្រពេញប្រូស្តាត

    ហ៊្សេរុយសាឡិម ៖ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសកាលពីថ្ងៃ សុក្រ ថា រូបលោកបានព្យាបាលជំងឺមហារីកប្រូស្តាតដំណាក់កាលដំបូង ជាសះស្បើយទាំងស្រុងហើយ ប៉ុន្តែលោកមិនបានប្រាប់លំអិត ថាតើលោកការព្យាបាលនោះ ធ្វើឡើងនៅពេលណាទេ ។ មេដឹកនាំអ៊ីស្រាអែលរូបនេះ និយាយថា គ្រូពេទ្យបានវះកាត់ដុំសាច់កាច ដែលទើបតែកកើតដំណាក់កាលដំបូងចេញពីក្នុងខ្លួនរបស់លោកដោយជោគជ័យ ។ លោកថា ការព្យាបាលនោះ បានលុបបំបាត់នូវអ្វីដែលជាឧបសគ្គចេញអស់ហើយ ហើយឥឡូវនេះ គ្មានអ្វីជាបញ្ហាតទៀតទេ ។ ផ្អែកតាមរបាយការណ៍សុខភាពរបស់គាត់ លោក Netanyahu មានវ័យ៧៦ឆ្នាំរូបនេះ មានសុខភាពល្អ បន្ទាប់ពីលោកបានឆ្លងកាត់ការព្យាបាលដោយប្រើប្រាស់កាំរស្មី ដើម្បីកម្ចាត់ដុំសាច់មហារីកប្រូស្តាតដំណាក់កាលដំបូង ។ លោក Netanyahu បានអះអាងថា លោកបានពន្យារពេលចេញផ្សាយរបាយការណ៍ ស្តីពីសុខភាពរបស់គាត់រយៈពេល ២ខែ ដើម្បីកុំឱ្យអ៊ីរ៉ង់បំផុសបំផុលព័ត៌មានឃោសនាអកុសលប្រឆាំងនឹងប្រទេសអ៊ីស្រាអែល ។ យោងតាម CNA, មេដឹកនាំអ៊ីស្រាអែលដែលកាន់អំណាចយូរជាងគេរូបនេះ ធ្លាប់បានវះកាត់ក្រពេញប្រូស្តាតកាលពីឆ្នាំ ២០២៤ បន្ទាប់ពីគ្រូពេទ្យរកឃើញមានការឆ្លងមេរោគនៅតាមប្រព័ន្ធបង្ហួរនោម ដោយសារការរីកក្រពេញប្រូស្តាត ៕ ប្រភព ៖ The Straits Times

  • លោក ពូទីន អាចនឹងទៅចូលរួមកិច្ចប្រជុំ G20 នៅសហរដ្ឋអាមេរិក

    លោក ពូទីន អាចនឹងទៅចូលរួមកិច្ចប្រជុំ G20 នៅសហរដ្ឋអាមេរិក

    មូស្គូ ៖ វិមានក្រឹមឡាំង បាននិយាយកាលពីថ្ងៃ សុក្រ ថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin អាចនឹងបង្ហាញមុខជាលើកដំបូងក្នុងកិច្ចប្រជុំកំពូល G20 នៅទីក្រុង Miami នាខែ ធ្នូ ខាងមុខនេះ ដើម្បីឆ្លើយតបតាមការអញ្ជើញរបស់មេដឹកនាំអាមេរិក ។ លោក Putin មិនបានចូលរួមកិច្ចប្រជុំកំពូល G20 ចាប់តាំងពីឆ្នាំ ២០១៩ ដោយសារតែជំងឺរាតត្បាតសកលកូវីដ-១៩ ហើយបន្ទាប់មកការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននៅឆ្នាំ ២០២២ ដែលបង្កឱ្យមានវិបត្តិដ៏ធំបំផុតនៅក្នុងទំនាក់ទំនងរវាងទីក្រុងមូស្គូ និងលោកខាងលិចចាប់តាំងពីសង្គ្រាមត្រជាក់មក ។ បើតាម Straits Times, អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា លោកប្រធានាធិបតី Putin អាចនឹងហោះទៅកាន់ទីក្រុង Miami ក្នុងនាមជាសមាជិកនៃក្រុមប្រទេស G20 ឬលោកអាចនឹងមិនទៅផ្ទាល់ ហើយគ្រាន់តែបញ្ជូនត្រឹមតំណាងរុស្ស៊ីទៅចូលរួម ដូច្នេះជម្រើសរើសទាំងនេះកំពុងស្ថិតក្រោមការពិចារណា ។ យ៉ាងណា សម្រាប់ប្រទេសរុស្ស៊ី ខ្លួនមើលឃើញថា កិច្ចប្រជុំកំពូល G20 មានសារៈសំខាន់ខ្លាំងណាស់…

  • អបអរសាទរដល់ធុរកិច្ចថ្មីឌីជីថល PillTech ត្រូវបានជាប់ជាធុរកិច្ចថ្មីល្អបំផុតទាំង៣ (Top 3) លើពិភពលោក សម្រាប់ពានរង្វាន់ “Entrepreneurs for Resilience Award”

    អបអរសាទរដល់ធុរកិច្ចថ្មីឌីជីថល PillTech ត្រូវបានជាប់ជាធុរកិច្ចថ្មីល្អបំផុតទាំង៣ (Top 3) លើពិភពលោក សម្រាប់ពានរង្វាន់ “Entrepreneurs for Resilience Award”

    ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមអបអរសាទរដល់ធុរកិច្ចថ្មីឌីជីថល PillTech ដែលបានជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងការប្រកួតពានរង្វាន់“People’s Choice Award 2026” នៃកម្មវិធី Swiss Re Foundation។ PillTech ត្រូវបានជាប់ជាធុរកិច្ចថ្មីល្អបំផុតទាំង៣ (Top 3) លើពិភពលោក សម្រាប់ពានរង្វាន់ “People’s Choice Award 2026” ។ ដំណើរការជ្រើសរើសបានឆ្លងកាត់ពីវគ្គជម្រុះពីធុរកិច្ចថ្មីចំនួន៣០៧ ក្រុម ឈានដល់ ១៥ ក្រុមនិងបន្តទៅវគ្គផ្តាច់ព្រាត់ដោយរើសយក ៥ ក្រុមចុងក្រោយត្រូវបានអញ្ជើញអោយធ្វើបទបង្ហាញគម្រោងជូនគណៈកម្មការវាយតម្លៃដោយផ្ទាល់នៅទីក្រុង Zurich ប្រទេសស្វីសដើម្បីរើសយកធុរកិច្ចថ្មីល្អបំផុត៣ក្រុម។ ជាមួយនឹងសមិទ្ធផលនេះ PillTech ក៏ទទួលបានទឹកប្រាក់ឧបត្ថម្ភជាច្រើន ព្រមទាំងការគាំទ្រផ្នែកបច្ចេកទេស និងការភ្ជាប់ទំនាក់ទំនងទៅកាន់វិនិយោគិន និងដៃគូអន្តរជាតិជាច្រើន។ ការឈានដល់ចំណាត់ថ្នាក់លេខ ៣ នៅលើឆាកអន្តរជាតិ បានបង្ហាញពីសក្តានុពល ភាពរឹងមាំ និងសមត្ថភាពនវានុវត្តន៍របស់កម្ពុជា ក្នុងការបង្កើតដំណោះស្រាយសុខាភិបាល និងជាកម្លាំងជំរុញសម្រាប់សហគមន៍ធុរកិច្ចថ្មីឌីជីថលកម្ពុជា ឲ្យបន្តឆ្ពោះទៅកាន់ឆាកអន្តរជាតិ។ គួររំលឹកផងដែរថា PillTech ជាធុរកិច្ចថ្មីឌីជីថលដែលទទួលបានការគាំទ្រពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងទទួលជោគជ័យខ្លាំងលើទីផ្សារក្នុងស្រុក និងធ្លាប់ឈ្នះ ពានរង្វាន់ឌីជីថលកម្ពុជាឆ្នាំ…

  • រុស្ស៊ី ព្រមានប្រឆាំងការដាក់ពង្រាយយន្តហោះនុយក្លេអ៊ែររបស់បារាំងក្នុងប្រទេសដទៃ

    រុស្ស៊ី ព្រមានប្រឆាំងការដាក់ពង្រាយយន្តហោះនុយក្លេអ៊ែររបស់បារាំងក្នុងប្រទេសដទៃ

    មូស្គូ ៖ អនុប្រមុខការទូតរុស្ស៊ីបានចេញមុខព្រមានធ្ងន់ៗដល់បណ្ដាប្រទេសអឺរ៉ុបថា ពួកគេនឹងក្លាយជាគោលដៅវាយប្រហាររបស់ទីក្រុងមូស្គូ បើសិនរដ្ឋទាំងនោះហ៊ានយល់ព្រមឱ្យបារាំងដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ ដែលមានសមត្ថភាពផ្ទុកអាវុធនុយក្លេអ៊ែរ ។ ការព្រមាននេះ កើតឡើងបន្ទាប់ពីប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានបង្ហើបពីគម្រោងដាក់ពង្រាយយន្តហោះនុយក្លេអ៊ែរទៅកាន់ប្រទេសសម្ព័ន្ធមិត្តមួយចំនួន រួមមាន អាល្លឺម៉ង់ ប៉ូឡូញ និងដាណឺម៉ាកជាដើម ។ គំនិតផ្ដួចផ្ដើមរបស់មេដឹកនាំបារាំងរូបនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងស្វ័យភាពការពារជាតិរបស់អឺរ៉ុប ស្របពេលបាត់បង់ជំនឿលើការប្ដេជ្ញាចិត្តរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការការពារសមាជិកអង្គការណាតូ ។ ជាការឆ្លើយតប អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក អាឡិចសាន់ឌឺ ហ្គ្រូស្កូ បាននិយាយកាលពីថ្ងៃ ព្រហស្បតិ៍ ថា ការដាក់ពង្រាយអាវុធនុយក្លេអ៊ែររបស់បារាំងនៅក្នុងប្រទេសដទៃ នឹងបង្កការគំរាមកំហែងយុទ្ធសាស្ត្រដល់រុស្ស៊ី ។ មិនត្រឹមតែប៉ុណ្ណោះ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីរូបនេះ ថែមទាំងបោះពាក្យសម្តីព្រមានធ្ងន់ៗទុកមុនថា កងកម្លាំងយោធារុស្ស៊ី នឹងត្រូវបង្ខំចិត្តបញ្ចូលប្រទេសទាំងនោះ ទៅក្នុង «បញ្ជីគោលដៅអាទិភាព» ក្នុងករណីមានជម្លោះផ្ទុះឡើង ។ យ៉ាងណា រដ្ឋាភិបាលទីក្រុងមូស្គូនៅតែយល់ឃើញថា ចំណាត់ការបែបនេះ នឹងមិនបានជួយដល់ការការពារជាតិ ដូចការអះអាងរបស់បារាំងនោះទេ ប៉ុន្តែផ្ទុយទៅវិញ វានឹងធ្វើឱ្យសន្តិសុខរបស់បណ្ដាប្រទេសទាំងនោះ កាន់តែចុះខ្សោយ និងងាយរងគ្រោះបំផុត…

  • កុងត្រូល អ៊ីរ៉ង់ ប្រមូលថ្លៃនាវាឆ្លងកាត់ច្រក ហ័រមូស ជាលើកដំបូង

    កុងត្រូល អ៊ីរ៉ង់ ប្រមូលថ្លៃនាវាឆ្លងកាត់ច្រក ហ័រមូស ជាលើកដំបូង

    តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍បានប្រកាសចំណូលដែលប្រមូលបានពីការបង់ថ្លៃនាវាឆ្លងកាត់ច្រកសមុទ្រ Hormuz ជាលើកដំបូង ចាប់តាំងពីច្រកមួយនេះមានភាពតានតឹង ។ ការប្រកាសពីការប្រមូលថ្លៃឆ្លងកាត់ច្រកសមុទ្រ ហ័រមូស ជាលើកដំបូងនេះ កើតមានឡើង ចំពេលដែល លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានប្រកាសពីការបន្តបិទដែនទឹក អ៊ីរ៉ង់ រហូតដល់កិច្ចព្រមព្រៀងចុងក្រោយ ត្រូវបានសម្រេច ។ អនុប្រធានសភាអ៊ីរ៉ង់ លោក Hamid Reza Hajibabai និយាយថា «ប្រាក់ចំណូលដំបូង ដែលទទួលបានពីការទូទាត់ នៅច្រកសមុទ្រ Hormuz ត្រូវបានផ្ទេរ ទៅគណនី របស់ធនាគារកណ្តាល រួចរាល់ហើយ» ។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់ អ៊ីរ៉ង់ រូបនេះ ពុំបានបញ្ជាក់អំពីទំហំទឹកប្រាក់ចំនួនប៉ុន្មានដែលប្រមូលបាននោះទេ ។ យ៉ាងណា សមាជិកសភាអ៊ីរ៉ង់ លោក Alaeddin Boroujerdi ធ្លាប់បាន អះអាងថា អ៊ីរ៉ង់ គិតថ្លៃ ២ លានដុល្លារ សម្រាប់នាវាមួយគ្រឿងដែលឆ្លងកាត់ ច្រកហ័រមូស…

  • ឆ្នាំមុន បន្ទះសូឡា ជំរុញល្បឿនប្រើប្រាស់ថាមពលកកើតឡើងវិញ វ៉ាដាច់ថាមពលធ្យូងថ្មលើកដំបូង

    ឆ្នាំមុន បន្ទះសូឡា ជំរុញល្បឿនប្រើប្រាស់ថាមពលកកើតឡើងវិញ វ៉ាដាច់ថាមពលធ្យូងថ្មលើកដំបូង

    ប៉េកាំង ៖ យោងតាមរបាយការណ៍មួយរបស់ Ember ដែលជាស្ថាប័នស្រាវជ្រាវរបស់អង់គ្លេស បានឲ្យដឹងថា ប្រភពថាមពលកកើតឡើងវិញ បានបង្កើតអគ្គិសនីវ៉ាដាច់ថាមពលធ្យូងថ្មនៅទូទាំងពិភពលោកក្នុងឆ្នាំ ២០២៥ ជាលើកដំបូង ដែលជំរុញដោយកំណើននៃការប្រើប្រាស់បន្ទះសូឡាស្រូបថាមពលព្រះអាទិត្យ ។ អ្នកវិទ្យាសាស្ត្រភាគច្រើនចាត់ទុកការទប់ស្កាត់ការផលិតថាមពលធ្យូងថ្ម ដែលបញ្ចេញកាបូនឌីអុកស៊ីតប្រហែលពីរដង ធ្វើជាការផលិតឧស្ម័នថាមានសារៈសំខាន់ ក្នុងការសម្រេចគោលដៅទប់ស្កាត់ការប្រែប្រួលអាកាសធាតុពិភពលោក ។ នាយកគ្រប់គ្រងស្ថាប័ន Ember លោក Aditya Lolla និយាយថា យើងបានឈានជើងចូលដល់យុគសម័យនៃកំណើនថាមពលស្អាតយ៉ាងរឹងមាំ ។ លោកថា ថាមពលស្អាត ឥឡូវនេះ កំពុងកើនឡើងលឿនគ្រប់គ្រាន់ ដើម្បីស្រូបយកតម្រូវការអគ្គិសនីសកល ដែលកំពុងហក់ឡើងខ្លាំង ហើយកាត់បន្ថយការផលិតឥន្ធនៈហ្វូស៊ីលឱ្យនៅដដែល មុនពេលឈប់ប្រើប្រាស់តែម្តង ។ បើតាម Straits Times, ថាមពលកកើតឡើងវិញ មានដូចជាថាមពលខ្យល់ និងថាមពលពន្លឺព្រះអាទិត្យ បានផ្គត់ផ្គង់អគ្គិសនីចំនួន ១០,៧៣០ តេរ៉ាវ៉ាត់ម៉ោង (TWh) ក្នុងឆ្នាំ ២០២៥ ស្នើនឹងជិត ៣៤% នៃការផ្គត់ផ្គង់អគ្គិសនីសរុបទូទាំងពិភពលោក កើនឡើងពី ៣២% បើធៀបនឹងឆ្នាំ ២០២៤ នេះបើយោងតាមការចុះផ្សាយរបស់ Ember’s…

  • អ៊ីរ៉ង់ រំអុក UN ឲ្យថ្កោលទោស ករណីអាមេរិករឹបអូសនាវារបស់ខ្លួន

    អ៊ីរ៉ង់ រំអុក UN ឲ្យថ្កោលទោស ករណីអាមេរិករឹបអូសនាវារបស់ខ្លួន

    តេហេរ៉ង់ ៖ អ៊ីរ៉ង់ កាលពីថ្ងៃអង្គារ បានប្រកាសជំរុញ ដល់អង្គការសហប្រជាជាតិ ឲ្យថ្កោលទោស សកម្មភាពរឹបអូសកប៉ាល់ដឹកទំនិញ ពីសំណាក់យោធាអាមេរិក។ ជាការរំអុកដល់ UN ឲ្យថ្កោលទោស ស្របពេលដែល ទីក្រុង តេហេរ៉ង់ ចាត់ទុកទង្វើនេះថា ជាការលួចប្លន់ និង ជាការរំលោភលើបទឈប់បាញ់ រវាងទីក្រុងតេហេរ៉ង់ និង ទីក្រុង វ៉ាស៊ីនតោន។ លោក Amir Saeid Iravani ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្រចាំអង្គការសហប្រជាជាតិ បានផ្ញើលិខិតមួយច្បាប់ ទៅកាន់ក្រុមប្រឹក្សាសន្តិសុខ និង អគ្គលេខាធិការ UN ដោយរៀបរាប់ថា «ទង្វើបែបនេះ បង្ហាញពីសញ្ញានៃការលួចប្លន់ ជាក់ស្តែង និងស្មើនឹងការកើនឡើង នៃគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ដល់សុវត្ថិភាព ផ្លូវដឹកជញ្ជូន សំខាន់ៗ»។ លោក Amir Saeid Iravani បានបន្ថែមថា «លើសពីនេះ ទង្វើខុសច្បាប់ដូច្នេះ បង្កើតជាការបំពាន យ៉ាងច្បាស់លាស់ នៃបទឈប់បាញ់ ថ្ងៃទី៨ ខែមេសា…

  • កូរ៉េខាងជើង-រុស្ស៊ី ជំរុញការផ្លាស់ប្តូរទស្សនកិច្ចគណៈប្រតិភូ

    កូរ៉េខាងជើង-រុស្ស៊ី ជំរុញការផ្លាស់ប្តូរទស្សនកិច្ចគណៈប្រតិភូ

    ព្យុងយ៉ាង ៖ មន្ត្រីជាន់ខ្ពស់ កូរ៉េខាងជើង និង រុស្ស៊ី បានចុះហត្ថលេខា លើផែនការ ជំរុញការផ្លាស់ប្តូរ ទស្សនកិច្ចគណៈប្រតិភូ សម្រាប់ឆ្នាំ២០២៦ ដល់ ឆ្នាំ២០២៧។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន The Chosun Daily។ ប្រភពបានដកស្រង់ បន្តពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ កូរ៉េខាងជើង ដែលបានរាយការណ៍ថា រដ្ឋមន្ត្រីមហាផ្ទៃរុស្ស៊ី លោក Vladimir Kolokoltsev ដែលថ្មីៗនេះ បានទៅបំពេញទស្សនកិច្ច នៅកូរ៉េខាងជើង បានជួបពិភាក្សា ជាមួយ លោក Pang Tu Sop រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ កូរ៉េខាងជើង នៅមហាវិទ្យាល័យវេជ្ជសាស្ត្រ ទីក្រុងព្យុងយ៉ាង កាលពីថ្ងៃទី២១ ខែមេសា ។ បន្ទាប់ពីកិច្ចពិភាក្សា បានបិទបញ្ចប់, ផែនការសម្រាប់ការផ្លាស់ប្តូរ រវាងគណៈប្រតិភូ ក្រសួងសុវត្ថិភាពសង្គម នៃ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ និង ក្រសួងមហាផ្ទៃរុស្ស៊ី សម្រាប់ឆ្នាំ ២០២៦-២០២៧ ត្រូវបានចុះហត្ថលេខា។ ភាគីទាំងពីរ…

  • ស្ត្រីអាយុ ៦៦ឆ្នាំម្នាក់នៅស្រុករំដួល ត្រូវបានរកឃើញថា មានជំងឺផ្តាសាយបក្សី

    ស្ត្រីអាយុ ៦៦ឆ្នាំម្នាក់នៅស្រុករំដួល ត្រូវបានរកឃើញថា មានជំងឺផ្តាសាយបក្សី

    MC៖ក្រសួងសុខាភិបាលបានប្រកាសឱ្យដឹងអំពីករណីជំងឺផ្ដាសាយបក្សីលើស្ត្រីអាយុ ៦៦ឆ្នាំម្នាក់​រស់នៅស្រុករំដួល ខេត្តស្វាយរៀង ខណៈពេលនេះកំពុងទទួលការព្យាបាលថែទាំយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២២ ខែមេសាឆ្នាំ២០២៦ឱ្យដឹងថា មានករណីជំងឺ​ផ្តាសាយបក្សី​ចំនួន១ករណីកើត​លើស្ត្រីអាយុ៦៦ឆ្នាំ ដែលត្រូវបានបញ្ជាក់ថា មានវិជ្ជមានវីរុសផ្តាសាយបក្សីប្រភេទហាស់៥ អ៊ុន១ (H5N1)នៅថ្ងៃទី២១ខែមេសា ឆ្នាំ២០២៦ ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ។ អ្នកជំងឺមានទីលំនៅក្នុងភូមិត្រពាំងថ្កូវ ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង ពេលនេះត្រូវបានដាក់ឱ្យសម្រាកដាច់ដោយ​ឡែក​នៅមន្ទីរពេទ្យ និងទទួលការព្យាបាលថែទាំយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។ តាមការសាកសួរបានបង្ហាញថា ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១៣ ខែមេសា នៅក្នុងភូមិកើតហេតុ និងផ្ទះអ្នកជំងឺមានមាន់ឈឺ និងងាប់ហើយក៏បានយកមកធ្វើម្ហូប។ ប្រភពដដែលបន្តថា ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការជាមួយ ក្រុមការងារនៃមន្ទីរកសិកម្មខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្មលើការកើតឡើងនូវ​ជំងឺ​ផ្ដាសាយបក្សី និងធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រ និងពិធីសារបច្ចេកទេស ស្វែងរក ប្រភពចម្លងទាំងលើសត្វ និងមនុស្ស និង​ស្វែងរកករណីសង្ស័យនិងអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្តក្នុងសហគមន៍ព្រមទាំងចែកជូនឱសថតាម៊ីក្លូ(Tamiflu) ដល់​អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ។ តាមរយៈសេចក្តីប្រកាសព័ត៌មានដដែល ក្រសួងសុខាភិបាលបានក្រើនរំលឹកសារជាថ្មីម្ដងទៀត ដល់ប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់ សុខភាពនៅឡើយ ។ក្រសួងបានប្រាប់ថា ប្រសិនបើមានអាការៈក្ដៅខ្លួន ក្អក ហូរសំបោរ ឬពិបាកដកដង្ហើម…