Author: Dol Pheakdey
-

លោក ពូទីន ៖ រុស្ស៊ី ដឹងច្បាស់ពីវិធីបញ្ចប់សង្គ្រាម អ៊ុយក្រែន
មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបង្ហើបថា រុស្ស៊ីដឹងច្បាស់ពីវិធីបញ្ចប់សង្គ្រាមអ៊ុយក្រែនដោយរបៀបណា គ្រាន់តែពេលនេះ រូបលោកនៅពុំទាន់អាចទម្លាយប្រាប់ជាសាធារណៈនោះទេ ដោយរង់ចាំពេលវេលាមកដល់ ។ ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានឆាបឆេះឡើងចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២២ ហើយបានបន្តអូសបន្លាយពេលជាង ៤ ឆ្នាំហើយ ទោះបីជាប្រធានាធិបតីអាមេរិក លោក Donald Trump ព្យាយាមលូកដៃជួយពន្លត់ជម្លោះប្រដាប់អាវុធនេះក៏ដោយ ។ បើតាម RT, លោកប្រធានាធិបតី Putin បានថ្លែងប្រាប់មន្ត្រីនានាក្នុងព្រឹត្តិការណ៍មួយនៅទីក្រុង មូស្គូ កាលពីថ្ងៃ អង្គារ ថា សកម្មភាពយោធាតែងតែជារឿងដ៏ស្មុគស្មាញ និងគ្រោះថ្នាក់បំផុត ។ ប្រមុខវិមានក្រឹមឡាំងរូបនេះបន្ថែមថា រុស្ស៊ីដឹងថា អ្វីៗនឹងបញ្ចប់ទៅដោយរបៀបណា ប៉ុន្តែនឹងមិនធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈអំពីរឿងនេះទេ ។ រុស្ស៊ីគ្រាន់តែខិតខំប្រឹងប្រែង ដើម្បីសម្រេចឲ្យបាននូវគោលដៅដែលខ្លួនកំណត់ទុកប៉ុណ្ណោះ ។ យោងតាមសម្តីរបស់នាយអគ្គសេនាកងទ័ពរុស្ស៊ី លោក Valery Gerasimov, គិតមកទល់ពេលនេះ កងកម្លាំងរុស្ស៊ីដណ្តើមបានទឹកដី ១.៧០០ គីឡូម៉ែត្រក្រឡារបស់អ៊ុយក្រែន ហើយកំពុងរុលទៅមុខគ្រប់ទិសដៅ…
-

-

ចិន ពិចារណាប្រើយានក្រោមទឹកគ្មានមនុស្សបើក ក្នុងករណីផ្ទុះជម្លោះជាមួយកោះតៃវ៉ាន់
ប៉េកាំង ៖ កងទ័ពរំដោះប្រជាជនចិន កំពុងពិចារណាលើយុទ្ធសាស្រ្តប្រើប្រាស់យានក្រោមទឹកគ្មានមនុស្សបើកខ្នាតធំប្រភេទ AJX002 ក្នុងករណីផ្ទុះជម្លោះជាមួយកោះតៃវ៉ាន់ ។ យាន AJX002 ដំណើរការដោយថាមពលថ្មលីចូម ដែលមានដងខ្លួនប្រវែងពី ១៨ ទៅ ២០ ម៉ែត្រ និង ទទឹងពី ១ ទៅ ១ ម៉ែត្រកន្លះ ។ វាមានមុខងារស៊ើបអង្កេត និងការដាក់ពង្រាយគ្រាប់មីនក្រោមទឹកដោយសម្ងាត់ ក្នុងចម្ងាយឆ្ងាយរហូតដល់ទៅ ១,៨០០ គីឡូម៉ែត្រ ។ យាន AJX002 បង្ហាញខ្លួនលើកដំបូង ក្នុងអំឡុងក្បួនដង្ហែយោធាទ្រង់ទ្រាយធំរបស់ប្រទេសចិន កាលពីឆ្នាំ ២០២៥ ។ វាគឺជាផ្នែកមួយកងនាវាមុជទឹកស្វ័យប្រវត្តិដ៏មានឥទ្ធិពលរបស់ប្រទេសចិន ដែលជួយជាកម្លាំងដល់កងទ័ពជើងទឹកចិននៅក្នុងតំបន់ រួមមាននៅច្រកសមុទ្រតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង ។ បើតាម Interesting engineering, ក្នុងករណីផ្ទុះជម្លោះជាមួយកោះតៃវ៉ាន់ កងទ័ពរំដោះប្រជាជនចិន ត្រូវបានគេរំពឹងថា នឹងប្រើប្រាស់យានក្រោមទឹកគ្មានមនុស្សបើក AJX002 សម្រាប់បេសកកម្មដាក់ពង្រាយគ្រាប់មីន ដើម្បីបិទខ្ទប់ផ្លូវទឹកក្នុងតំបន់យុទ្ធសាស្រ្ត “First Island Chain” ។ First…
-

អ៊ីស្រាអែល រៀបចំទិវាបុណ្យឯករាជ្យជាតិ ខួបលើកទី៧៨
ហ្ស៊េរុយសាឡិម ៖ ប្រទេសអ៊ីស្រាអែល បានរៀបចំទិវាបុណ្យឯករាជ្យជាតិ ខួបលើកទី៧៨ រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ ២២ ខែមេសា ឆ្នាំ២០២៦។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និង ប្រធានសភា Knesset លោក Amir Ohana បានធ្វើជាអធិបតី ក្នុងព្រឹត្តិការណ៍នេះ ខណៈដែល ប្រធានាធិបតីប្រទេស អាហ្សង់ទីន លោក Javier Milei ក៏មានវត្តមានចូលរួម ផងដែរ។ បើតាមសារព័ត៌មាន Timesofisrael, ជារឿងចម្លែកមួយ បើទោះបីជាមានវត្តមានចូលរួមក៏ដោយ លោក Netanyahu បានថ្លែងសុន្ទរកថា ក្នុងពិធីនេះ តាមរយៈវីដេអូដែលបានថតទុកមុន ដែលក្នុងនោះ លោកបានសរសើរសមិទ្ធិផលយោធារបស់អ៊ីស្រាអែល ក្នុងរយៈពេលប៉ុន្មានឆ្នាំ កន្លងមកនេះ។ លោក Netanyahu បាននិយាយថា «អ៊ីស្រាអែលគឺខ្លាំងជាងពេលណាៗទាំងអស់ ហើយរួមគ្នាជាមួយសហរដ្ឋអាមេរិក យើងកំពុងដឹកនាំការប្រយុទ្ធប្រឆាំងនឹងកងកម្លាំងនៃអំពើអាក្រក់ នៅក្នុងពិភពលោក» ។ លោក Netanyahu…
-
![[BREAKING NEWS] លោក Trump បន្ថែមរយៈពេលបទឈប់បាញ់ដោយគ្មានពេលកំណត់ដើម្បីទុកឱកាសឱ្យអ៊ីរ៉ង់ចូលតុចរចា ខណ: បទឈប់បាញ់ត្រូវផុតកំណត់នៅថ្ងៃពុធនេះ។](http://165.232.167.198/wp-content/uploads/2026/04/photo_2026-04-22_07-13-24.jpg)
-

ជប៉ុន ប្រកាសលក់អាវុធប្រល័យលោកឡើងវិញ បន្ទាប់ពីខកខាន ៥០ ឆ្នាំ
តូក្យូ ៖ គណៈរដ្ឋមន្ត្រីជប៉ុននៅថ្ងៃអង្គារនេះបានសម្រេចដកបម្រាមនាំចេញអាវុធប្រល័យលោក និងប្រកាសដាក់លក់អាវុធប្រភេទនេះឡើងវិញ បន្ទាប់ពីខកខានធ្វើសកម្មភាពបែបនេះអស់រយៈពេល ៥០ ឆ្នាំ ។ នេះគឺការផ្លាស់ប្តូរដ៏កម្រចំពោះរដ្ឋធម្មនុញ្ញសន្តិភាពនិយមរបស់ជប៉ុន ក្រោយសង្គ្រាមលោកលើកទី ២ ។ យោងតាមកាសែត Asahi , «ច្បាប់ពីមុន» ដែលត្រូវបានណែនាំដំបូងក្នុងឆ្នាំ១៩៦៧ និង បានអនុម័ត ក្នុងឆ្នាំ ១៩៧៦ បានកំណត់ការនាំចេញទំនិញយោធាជប៉ុន ពោលគឺ អនុញ្ញាតឲ្យបញ្ចេញលក់ តែសព្វាវុធណា ដែលមិនមានគ្រោះថ្នាក់ ដូចជា ប្រើប្រាស់សម្រាប់ការឃ្លាំមើល និង ការបោសសម្អាតមីនប៉ុណ្ណោះ ។ យ៉ាងណា ជុំវិញគណៈរដ្ឋមន្ត្រីជប៉ុនអនុម័ត លុបចោលបំរាមលក់អាវុធធន់ធ្ងន់ នាពេលនេះ, លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនមិនបានបញ្ជាក់ច្បាស់ នៅឡើយទេ ថាតើ សព្វាវុធដ៍សាហាវណាខ្លះ ដែលទីក្រុងតូក្យូនឹងលក់ ឲ្យទៅបរទេស ។ ប៉ុន្តែ សារព័ត៌មានជប៉ុននានា ចុះផ្សាយថា អាវុធប្រល័យលោកទាំងនេះ នឹងរួមបញ្ចូល ទាំង យន្តហោះចម្បាំង, កាំជ្រួចមីស៊ីល និង នាវាពិឃាត…
-

ក្រុមសិទ្ធិមនុស្សថា លោក ត្រាំ, លោក ណេតាន់យ៉ាហ៊ូ និងលោក ពូទីន សុទ្ធតែចង់បង្កើតសណ្តាប់ធ្នាប់ពិភពលោកថ្មី គួរឱ្យខ្លាច
បរទេស ៖ អង្គការសិទ្ធិមនុស្សអន្តរជាតិ នៅថ្ងៃអង្គារនេះ បានរិះគន់ចំៗថា ទាំងលោក Donald Trump, លោក Benjamin Netanyahu និងលោក Vladimir Putin សុទ្ធសឹងតែជាមេដឹកនាំកំពុងស្វែងរកការបង្កើតសណ្ដាប់ធ្នាប់ពិភពលោកថ្មី ដែលមានលក្ខណៈគួរឲ្យភ័យខ្លាច ។ លោកស្រី Agnes Callamard អគ្គលេខាធិការ អង្គការលើកលែងទោសអន្តរជាតិនិយាយថា មេដឹកនាំកំពូលទាំងបីនេះសុទ្ធតែបានច្រានចោលប្រព័ន្ធពហុភាគី ដែលបានបង្កើតឡើង តាំងពីសង្គ្រាមលោកលើកទី ២ ។ លោកស្រីថា «ពេញមួយឆ្នាំ ២០២៥, លោក Trump, លោក Putin និង លោក Netanyahu បានបន្តការត្រួតត្រាសេដ្ឋកិច្ច និង នយោបាយ តាមរយៈការបំផ្លិចបំផ្លាញអន្តរជាតិ, ការគាបសង្កត់ និង អំពើហឹង្សា ក្នុងទ្រង់ទ្រាយធំ ។ លោកស្រី បន្តថា មេដឹកនាំទាំងនេះ កំពុងបំផ្លាញអ្វីៗទាំងអស់ តាមរយៈការត្រួតត្រា និង ការលោភលន់ ព្រមទាំង ការរំលោភលើមូលដ្ឋានគ្រឹះ…
-

រដ្ឋមន្ត្រីការបរទេស និងការពារជាតិចិន នឹងមកកម្ពុជាពិភាក្សាលើវិស័យសន្តិសុខ និងនយោបាយ
ជាលើកទីមួយក្នុងប្រវត្តិសាស្រ្តនៃទំនាក់ទំនងចិន-កម្ពុជា រដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីការពារជាតិចិននឹងមកប្រជុំ ២+២ ជាមួយរដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីការពារជាតិកម្ពុជា ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការសន្តិសុខ និងនយោបាយ។ ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យស្ដីទីក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន AMS ថា ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេស និងឯកឧត្តម តុង ជុន រដ្ឋមន្ត្រីការពារជាតិចិន នឹងអញ្ជើញមកចូលរួមកិច្ចប្រជុំលើកដំបូងនៃកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ ជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា។ អ្នកនាំពាក្យដដែលបានគូសបញ្ជាក់ថា កិច្ចប្រជុំយុទ្ធសាស្ត្រនេះនឹងផ្ដោតលើចំណុចគន្លឹះមួយចំនួន ជាពិសេសការពង្រឹងអំណាចនយោបាយ និងកងទ័ព និងការជំរុញកិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឱ្យកាន់តែមានឥទ្ធិពល និងរឹងមាំ។ លើសពីនេះ ភាគីទាំងពីរគ្រោងនឹងពិភាក្សាអំពីការបង្កើនសកម្មភាពរួមគ្នាប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស និងបទល្មើសឆបោកតាមអនឡាញ ដែលជាបញ្ហាក្ដៅក្នុងតំបន់។ យោងតាមអ្នកនាំពាក្យក្រសួងការបរទេស ការបង្ហាញវត្តមានរបស់មន្ត្រីជាន់ខ្ពស់ចិននៅពេលនេះ គឺជាសញ្ញាដ៏សំខាន់បង្ហាញពីការគាំទ្រគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ ខណៈដែលកម្ពុជាកំពុងប្រឈមមុខនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ។ ឯកឧត្តម ចាន់ រតនា សង្កត់ធ្ងន់ថា កិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២» នេះ មិនត្រឹមតែជាការរឹតចំណងមិត្តភាពគ្រប់រដូវកាលប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសក្ខីភាពនៃការត្រៀមខ្លួនជួយគ្នាទៅវិញទៅមកគ្រប់កាលៈទេសៈ…
-

ជប៉ុន បញ្ជូនទ័ពច្រើនបំផុតមិនធ្លាប់មាន ទៅចូលរួមសមយុទ្ធសង្គ្រាមនៅហ្វីលីពីន
តូក្យូ ៖ ប្រទេសជប៉ុនកំពុងបញ្ជូនកងទ័ពប្រមាណ ១,៤០០ នាក់ ដែលនេះជាចំនួនច្រើនបំផុតមិនធ្លាប់មាន ទៅចូលរួមសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ ដឹកនាំដោយហ្វីលីពីន និងសហរដ្ឋអាមេរិក ដែលចាប់ផ្តើមកាលពីថ្ងៃទី២០ ខែមេសា នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Kyodo News ។ នេះជាលើកដំបូងដែលកងកម្លាំងស្វ័យការពារខ្លួនជប៉ុន (SDF) ចូលរួមយ៉ាងពេញលេញនៅក្នុងការបញ្ចេញសាច់ដុំយោធា ។ ក្រៅពីកងទ័ព ប្រទេសជប៉ុនក៏កំពុងដាក់ពង្រាយនាវាចម្បាំងចំនួន ៣ គ្រឿង និងយន្តហោះចម្បាំងចំនួន ២ គ្រឿងផងដែរ ។ បើតាមរបាយការណ៍, កងកម្លាំងស្វ័យការពារខ្លួនជប៉ុនមានគម្រោងបាញ់សាកល្បងមីស៊ីលនាំផ្លូវប្រភេទ Type-88 ដើម្បីបាញ់ពន្លិចនាវាគោលដៅមួយគ្រឿង នៅភាគខាងជើងតំបន់ Paoay ។ យោងតាមស៊ីនហួរ, សមយុទ្ធយោធាទ្រង់ទ្រាយធំ មានឈ្មោះថា “Balikatan” ឬ “ស្មាប្រកៀកស្មា” មានការចូលរួមពីកងទ័ពជាង ១៧,០០០ នាក់មកពី ៧ ប្រទេស រួមមានអូស្ត្រាលី កាណាដា បារាំង ជប៉ុន និងនូវែលសេឡង់ ដែលនឹងប្រព្រឹត្តទៅរយៈពេល ១៩ ថ្ងៃ ពោលគឺរហូតដល់ថ្ងៃទី៨ ខែឧសភា…
-

Gaza ត្រូវការ ៧១ពាន់លានដុល្លារ ដើម្បីស្តារឡើងវិញ
ហ្សឺណែវ ៖ ការសិក្សា បង្ហាញថា មានតម្រូវការ ថវិកា ជាង៧១ពាន់លានដុល្លារ ដើម្បីអាចស្តារ Gaza ឡើងវិញបាន ពោលគឺបន្ទាប់ពីតំបន់មួយនេះ ត្រូវបានបំផ្លិចផ្លាញ ដោយសារសង្គ្រាម។ «ថវិកា ជាង៧១ពាន់លានដុល្លារ នឹងត្រូវការជាចាំបាច់ ក្នុងទស្សវត្សរ៍ក្រោយ សម្រាប់ការស្តារ និងកសាងឡើងវិញ នៅតំបន់ហ្គាហ្សា ដែលបំផ្លិចបំផ្លាញដោយសារសង្រ្គាម» នេះបើយោងតាមការវាយតម្លៃរបស់សហភាពអឺរ៉ុប និង អង្គការសហប្រជាជាតិ ចេញផ្សាយ កាលពីថ្ងៃទី២០ ខែមេសា។ នៅក្នុងការវាយតម្លៃចុងក្រោយ, អង្គការសហប្រជាជាតិ និងសហភាពអឺរ៉ុប បាននិយាយថា សង្គ្រាមជាងពីរឆ្នាំ នៅក្នុងទឹកដីប៉ាឡេស្ទីន បាននាំឱ្យមានការបាត់បង់ជីវិត ដែលមិនធ្លាប់មានពីមុនមក និងវិបត្តិមនុស្សធម៌ដ៏មហន្តរាយ ។ ការវាយតម្លៃនេះ ត្រូវបានបង្កើតឡើង ដោយការសម្របសម្រួលជាមួយធនាគារពិភពលោក ដែលបានលើកឡើងថា «តម្រូវការការស្តារឡើងវិញ និងការកសាងឡើងវិញត្រូវបានប៉ាន់ប្រមាណថា មានប្រហែល ៧១.៤ ពាន់លានដុល្លារ។ របាយការណ៍ ស្តីពីការវាយតម្លៃការខូចខាត និង តម្រូវការរហ័ស ហៅកាត់ RDNA អះអាងថា «ការខូចខាតហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ត្រូវបានប៉ាន់ប្រមាណថា…